ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់ និង​រន្ទះ​ខែ​ប្រាំ​ប្រល័យ​បុរស​ម្នាក់ និង​ផ្ទះ​អស់​ជា​ច្រើន​ខ្នង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ រីឯ​លំនៅ​ឋាន​ចំនួន​៤​ខ្នង​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ ដែល​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ឃុំ​តា​តោក និង​ឃុំ​តា​សាញ ស្រុក​សំឡូត​។…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ រីឯ​លំនៅ​ឋាន​ចំនួន​៤​ខ្នង​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ ដែល​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ឃុំ​តា​តោក និង​ឃុំ​តា​សាញ ស្រុក​សំឡូត​។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ម្នាក់​ឈ្មោះ តាំង ប៉ាត់ អាយុ​៣៥​ឆ្នាំ ត្រូវ​រន្ទះបាញ់​ស្លាប់​ពេល​គាត់​កំពុង​ដើរទៅ​ការ នៅ​ចំណុច​ភូមិ​អូរ​តា​ទៀក ឃុំ​តា​តោក ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំងក្លា​ផង​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្យល់​កន្ត្រាក់​ក៏​បាន​វាយប្រហារ​មួយ​ប្រាវ​យ៉ាង​គំហុក​ទៅ​ភូមិ​តា​សាញ​ជើង ឃុំ​តា​សាញ បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​ចំនួន​៤​ខ្នង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ភ្លៀង​ដែល​លាយឡំ​ខ្យល់​កន្ត្រាក់​ផង បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​ភូមិ​ជា​ច្រើន នៅ​ក្នុងស្រុក​សំឡូត ក្នុង​រយៈ​ខ្លី​តែ​បាន​បំផ្លាញ​លំនៅ​ឋាន​តែ​នៅ​ភូមិ​តា​សាញ​ជើង​ចំនួន​៤​ខ្នង និង​រន្ទះ​បាន​បាញ់​សម្លាប់​មនុស្ស​ម្នាក់​។ ទោះបី​យ៉ាងណា ពេល​នេះ​អាជ្ញាធរ​កំពុង​ចុះ​ពិនិត្យ​ដើម្បី​ជួយ​សង្គ្រោះ​បឋម​ដល់​គ្រួសារ​រង​គ្រោះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ