ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឿ​ម សុវណ្ណ​ឌឿ​ត សម្រេច​គោលដៅ ឡើង​ជុំ​ទី​២ នៅ​ទីបំផុត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួតរ​ដូ​ល​កាល​ទី​៥ នៃ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​ថ្ងៃ​២៣ មីនា នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កីឡាករ​បង្គោល​ខៀវ គឿ​ម សុវណ្ណ​ឌឿ​ត…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួតរ​ដូ​ល​កាល​ទី​៥ នៃ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​ថ្ងៃ​២៣ មីនា នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កីឡាករ​បង្គោល​ខៀវ គឿ​ម សុវណ្ណ​ឌឿ​ត គឺជា​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​។ យ៉ាងណាមិញ​ទម្រាំ​បាន​ឈ្នះ​ក៏​ប្រកួត​អស់ពី​សមត្ថភាព​ផង​ដែរ​។ ការ​ប្រកួត​កីឡាប្រដាល់​កំពូល​ជើងឯក​TV5 BOXING KNOCK OUT SERIES(K-Cement)​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង​៦​ល្ងាច​នេះ មាន​អ្នក​ទស្សនា​យ៉ាង​កកកុញ​ដូច​សព្វដង​។

សម្រាប់​គូ​ពានរង្វាន់​ប្រភេទ​៥៤​គីឡូក្រាម​អ្នក​ប្រដាល់​អេ​លី​ត ប៊ុ​ន​សិទ្ធ មក​ពី​ក្លិប​ឆ្មា​សែន​សុខ​គុន​ខ្មែរ ជួប​ជាមួយ​កីឡាករ​គឿ​ម សុវណ្ណ​ឌឿ​ត មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង​។ ឆាកប្រយុទ្ធ​មួយគូ​នេះ​បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​សម្រាប់​ការ​តាម​គយគន់​ចាំ​អ៊ុត​របស់​អ្នក​មក​មើល​ផ្ទាល់​ថា មួយ​ណា​ប្រកួត​លោត​ជាង​មួយ​ណា​ក្នុង​ជុំ​ទី​១​នេះ​។

ឆ្លងកាត់​ការ​បើក​ឆាកប្រយុទ្ធ​តាង​ពី​ជំ​ហ៊ាន​ដំបូង​កីឡាករ ប៊ុ​ន សិ​ទ្ឋ ហាក់​មើលឃើញ​ថា ប្រឹង​ប្រយុទ្ធ​តែ​ឃើញ​ថា ស្នៀត​ប្រយុទ្ធ​ចេញ​មក​មានការ​ទប់​កម្លាំង​ខ្លាំង ដោយ​សុវណ្ណ​ឌឿ​ត វាយ​ចូល​បន្តបន្ទាប់​នៅ​ទឹក​ទី​២​ដល់​ទឹក​ទី​៣ ពេញ​ៗ​អាច​សន្និដ្ឋាន​ថា សុវណ្ណ ឌឿ​ត ដឹង​តែ​មានឱកាស​តែម​ជាង​។

នៅ​ពេល​ប្រកាស​យកឈ្នះ​គឿ​ម សុវណ្ណ​ឌឿ​ត ពិតជា​អាច​ឈ្នះ​មែន​ដោយ​ពិន្ទុ​ឈ្នះ​ផិតផើយ​គ្នា​មិនសូវ​ជា​ដាច់​ឆ្ងាយ​ពេក​ឡើយ​។ យ៉ាងណាមិញ​សុវណ្ណ​ឌឿ​ត ត្រូវ​បង្កើន​ស្នាដៃ​បន្ត​ទៀត​ដើម្បី​តតាំង​នៅ​ជុំ​ទី​២ ដែល​មាន​ជើង​ខ្លាំង​១៦​រូប​ត្រូវ​ប្រកួត​យកឈ្នះ​តែ​៨​នាក់​បន្ត​ចូល​ជុំ​ទី​៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ