ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​! ខ្ទេច​អស់ហើយ​រថយន្ត ផ្អើល​ កណ្តាលផ្លូវ​ជាតិ​លេខ​៦

5 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​បាន​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​កណ្តាលផ្លូវ​ជាតិ​លេខ​៦ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ…

ខេត្ត​សៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​បាន​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​កណ្តាលផ្លូវ​ជាតិ​លេខ​៦ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ឆេះ​ខ្ទេច​ខាងលើ​នេះ ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២ AA ៧៦៦៦ ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឱ្យ​ឆាបឆេះ នៅ​កណ្តាលផ្លូវ​ជាតិ​លេខ​៦​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​រថយន្ត​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ខ្សែភ្លើង​ចេញពី​ក្នុង​រថយន្ត បណ្តាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ខូច​ខា​ច​ទាំងស្រុង​តែ​ម្តង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ