ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សូរ​សំឡេង​ផ្ទុះ​យ៉ាង​កក្រើក​ទាំង​យប់​​ស្មាន​​តែ​មាន​រឿង​អី នាំ​គ្នា​រត់​ចេញ​មក​មើល តាម​ពិត​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំលេង​ផ្ទុះ​ដូច​គ្រាប់បែក​មួយ​បង្ក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​មួយ​ភូមិ​ស្មាន​តែ​មានរឿង​អី តាម​ពិត​ទុ​ស្សេ​ខ្សែភ្លើង​សោះ បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ មីនា ២០១៩ នៅ​ក្នុង​បុរី​ស៊ិ​ន​តូ​នី ច្រក​ទី​៣…

រាជធានី​ភ្នំពេញ ៖ សំលេង​ផ្ទុះ​ដូច​គ្រាប់បែក​មួយ​បង្ក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​មួយ​ភូមិ​ស្មាន​តែ​មានរឿង​អី តាម​ពិត​ទុ​ស្សេ​ខ្សែភ្លើង​សោះ បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ មីនា ២០១៩ នៅ​ក្នុង​បុរី​ស៊ិ​ន​តូ​នី ច្រក​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង​៤​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​លង់លក់​ក្នុង​ដំណេក​ស្រាប់តែ​បានឮ​សំឡេង​ផ្ទុះ​យ៉ាង​កក្រើក ពេល​នោះ​ស្មាន​តែ​ផ្ទុះ​គ្រាប់បែក​ផ្អើល​នាំ​គ្នា​ចេញ​មើល ស្រាប់តែ​សំឡេង​ផ្ទុះ​នោះ គឺ​ផ្ទុះ​ឆេះ​ខ្សែភ្លើង​ដែល​ម្ចាស់​បុរី ដាក់​រត់ ស្រប​តាម​សំ​យ៉ាប​ផ្ទះល្វែង​សោះ និង​បានឃើញ​មាន​ផ្សែង​ហ៊ុយ ក្រោយមក​ម្នាក់​ៗ​នាំ​គ្នា​រត់​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់ ទើប​រលត់​ទៅ​វិញ​។

ប្រភព​ដដែល​ប្រាប់​ទៀត​ថា ទីតាំង​ដែល​ទុ​ស្សេ​ខ្សែភ្លើង​ខាងលើ​នេះ បាន​ផ្ទុះ​ឆេះ​២​ថ្ងៃ​ជាប់​គ្នា​មក​ហើយ ដូច្នេះ​ពួក​គាត់​សុំ សំណូមពរ​ដល់​ខាង​អគ្គិសនី​ជួយ​ចុះ​មក​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ផង នេះ​ផ្ទុះ​ឆេះ​មុខ​ផ្ទះល្វែង​ដែល​សុទ្ធតែ​ថ្ម ចុះបើ​ផ្ទុះ​ឆេះ​ចំ​ផ្ទះ​ឈើ​វិញ មិន​អត្ត​រាយ​ទៅ​ហើយ​ទេ​អី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ