ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ច្បាប់ធម្មជាតិ​ទេ​ដែល​យុត្តិធម៌

5 ឆ្នាំ មុន

គតិ​ច្បាប់​ដែល​សរសេរ​ឡើង​ដោយ​មនុស្ស​ដើម្បី​គ្រប់គ្រង​មនុស្ស​ឱ្យធ្វើ​តាម គង់​មាន​លើសខ្វះ ឬ​លម្អៀង​មិន​ខាន តែ​ច្បាប់ធម្មជាតិ​មិន​ដូច្នេះ​ទេ គឺ​ពិតជា​ទៀងត្រង់ ត្រឹមត្រូវ​ប្រាកដ​ណាស់ កាត់សេចក្តី​ស្មើភាព​គ្នា​ចំពោះ​សត្វលោក​ទូទៅ​មិន​លម្អៀង​ឡើយ ។ សេចក្តី​នេះ​បណ្ឌិត​លោក​ចង់​បញ្ជាក់​ថា ជីវិត​សត្វលោក​ទាំងអស់​សុទ្ធសឹងតែ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ច្បាប់ធម្មជាតិ​។…

គតិ​ច្បាប់​ដែល​សរសេរ​ឡើង​ដោយ​មនុស្ស​ដើម្បី​គ្រប់គ្រង​មនុស្ស​ឱ្យធ្វើ​តាម គង់​មាន​លើសខ្វះ ឬ​លម្អៀង​មិន​ខាន តែ​ច្បាប់ធម្មជាតិ​មិន​ដូច្នេះ​ទេ គឺ​ពិតជា​ទៀងត្រង់ ត្រឹមត្រូវ​ប្រាកដ​ណាស់ កាត់សេចក្តី​ស្មើភាព​គ្នា​ចំពោះ​សត្វលោក​ទូទៅ​មិន​លម្អៀង​ឡើយ ។

សេចក្តី​នេះ​បណ្ឌិត​លោក​ចង់​បញ្ជាក់​ថា ជីវិត​សត្វលោក​ទាំងអស់​សុទ្ធសឹងតែ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ច្បាប់ធម្មជាតិ​។ ច្បាប់ធម្មជាតិ​នោះ តាម​ធម្មតា​មិន​មានការ​លម្អៀង មិន​ថា​អ្នក​ល្អ ឬ​អាក្រក់ អ្នកមាន​អ្នកក្រ អ្នកតូច អ្នកធំ​ក៏​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ច្បាប់ធម្មជាតិ​ទាំងអស់​គ្នា គឺ​មានការ​កើតឡើង តាំងនៅ និង​រលត់​ទៅ ហើយ​ព្រាត់ប្រាស​ប្រែប្រួល​ផ្លាស់​ប្ដូរ​ទៅ​តាម​ហេតុ​បច្ច័យ​នៃ​ច្បាប់ធម្មជាតិ​ដែល​បាន​កំណត់​មក ស្មើភាព​គ្នា​ទូទៅ ។

សត្វលោក​ណា​ដឹង​ច្បាស់​នូវ​សភាព​ពិត​នៃ​ច្បាប់ធម្មជាតិ ស្គាល់​សច្ចធម៌​ប្រាកដ​បែប​នេះ​ហើយ បុគ្គល​នោះ​គប្បី​ជា​អ្នក​មិន​ញាប់​ញ័រ មិន​រំជើបរំជួល​ទៅ​តាម​អារម្មណ៍ ជា​ចិត្ត​មាំទាំ​ទើបបាន​ក្សាន្ត​រួច​ចាក​ទុក្ខ​ទាំងពួង​សម​ដូច​គាថា​មួយ​កន្លែង​នៅ​ក្នុង​មង្គល​៣៨​ប្រការ​ត្រាស់​ថា ចិ​ត្តំ អ​សោ​កំ វិ​រ​ជំ ខេ​មំ ឯ​ត​ម្មង្គល​មុត្ត​មំ ចិត្ត​បុគ្គល​ណា​ដែល​លោកធម៌​ពាល់ត្រូវ​ហើយ មិន​ញាប់​ញ័រ មិន​សោកសៅ ជា​ចិត្ត​ដែល​ក្សេម​ស្រស់ថ្លា ជា​មង្គល​ដ៏​ឧត្តម ។