ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​មួយ​ក្បាច់​នេះ​ផ្អើល​អស់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទាំង​កណ្តាលថ្ងៃត្រង់​ឆោឡោ​ព្រាត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​កើតឡើង ដោយ​ដុត​សម្រាម​ចោល​ភ្លេចខ្លួន​បណ្តាល​ឲ្យ​រាល​ឆេះ​វាលស្មៅ​យ៉ាង​ខ្លាំង តែ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ ។​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែមីនា ខាងក្រោយ​កា​រ៉ា​ស់​សាំង ភ្ល​ន់…

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​កើតឡើង ដោយ​ដុត​សម្រាម​ចោល​ភ្លេចខ្លួន​បណ្តាល​ឲ្យ​រាល​ឆេះ​វាលស្មៅ​យ៉ាង​ខ្លាំង តែ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ ។​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែមីនា ខាងក្រោយ​កា​រ៉ា​ស់​សាំង ភ្ល​ន់ លាង​ហ៊ុន ក្បែរ​រោងចក្រ​ទឹកកក តាម​បណ្តាញ​ជាតិ​លេខ​៦ ផ្លូវ​ទៅ​សៀមរាប ស្ថិត​នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​ក្រុង​សិរី​សោភ័ណបាន​ឲ្យ​ដឹង​ថា ករណី​បង្ក​ឲ្យ​ភ្លើង​ឆេះ​រាល​ឡើង​នេះ គឺ​ដោយសារ​ការ​ធ្វេសប្រហែស​របស់​អ្នក​ដុត​សម្រាម​ចោល នៅ​ក្រោយ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈដែល​មាន​ម្ចាស់​ឈ្មោះ ភ្ល​ន់ លាង​ហ៊ុន និង​ក្បែរ​រោងចក្រ​ទឹកកក ហើយ​ក៏​ធ្វើ​ឲ្យ​មានការ​រាល់ដាល​ទៅ​វាលស្មៅ​ខាងក្រោយ​ឆាបឆេះ​តែ​ម្តង ។

ក្នុង​នោះ​ឡានទឹក​ចំនួន​២​គ្រឿង រួម​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​សាលាក្រុង​មួយ​គ្រឿង និង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ​គ្រឿង បាន​ធ្វើការ​ចាញ់​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រាលដាល​ដល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ