ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រើត​ក្រោយ​ក្របួច​បានជា​សាច់ញាតិ​មន្ត្រី​ប្រឆាំង​គ្រឿងញៀ.នម្នាក់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២២ មីនា ដែល​ស្ថិត​នៅ​ទីកន្លែង​ផ្សេង​គ្នា​ក្នុង​ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២២ មីនា ដែល​ស្ថិត​នៅ​ទីកន្លែង​ផ្សេង​គ្នា​ក្នុង​ក្រុង​បាត់ដំបង ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​ជាប់សាច់​ញាតិ​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ផង​ដែរ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​។

យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន ១,​ឈ្មោះ​វណ្ណ រតនា ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ២,​ឈ្មោះ​ស៊ូ ភក្ដី ស្រី​អាយុ​៣១​ឆ្នាំ ៣,​ឈ្មោះ​សុខ សឿ​ន ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង និង​៤,​ឈ្មោះ​ខឿន សុ​ខាន ហៅ ខាន់ ប្រុស​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតន​: ក្រុង​បាត់ដំបង ហើយ​ជន​ម្នាក់​នេះ​ត្រូវ​គេ​សង្ស័យ​ថា មាន​ជាប់សាច់​ញាតិ​នឹង​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ផង​ដែរ​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវ​កម្លាំង​ជំនាញ​បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន​៣​លើក នៅ​កន្លែង​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ផ្ដើម​ចេញពី​ករណី​តែ​មួយ​។ ជាមួយនឹង​ការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ទាំង​៣​លើក សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ​។

បើ​តាម​របាយការណ៍​បឋម វត្ថុ​តាង​ដែល​ដកហូត​បាន​សរុប​ទាំង​៣​លើក បាន​ឲ្យ​ដឹង​ថា ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ ICE (​ម៉ា​ទឹកកក​) សរុប​ចំនួន​១៤​ថង់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២​គ្រឿង និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង​ផង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ហើយ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ