ខេត្តឧត្តរមានជ័យ ៖ លំនៅឋានលោក ជន រៈ មេឃុំលំទងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខណៈផ្ទុះស្សេខ្សែភ្លើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ មីនា បានបង្កការភ្ញាក់ផ្អើលទាំងព្រឹក ដែលហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតនៅក្នុងភូមិលំទងថ្មី(ហៅភូមិកុងប៊ិញ) ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ម្ចាស់លំនៅឋានបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ មីនា អ្នកដែលមានការងារធ្វើបានចាកចេញពីផ្ទះទៅធ្វើការរៀងៗខ្លួនដោយទុកនៅតែស្ត្រីម្នាក់ទើបតែឆ្លងទន្លេ ហើយបានឃើញផ្ទុះស្សេខ្សែភ្លើងចេញអណ្តាតភ្លើងឆាបឆេះតែម្តង ក៏បីកូនរត់ចុះមកស្រែកឱ្យអ្នកជិតខាងជួយពន្លត់ភ្លើងទើបមានការភ្ញាក់ផ្អើលនាំគ្នាជួយពន្លត់ ។
ប៉ូលិសអធិការស្រុកអន្លង់វែងបានឱ្យដឹងថា លំនៅឋានលោក ជន រៈ មេឃុំលំទង ត្រូវបានរងគ្រោះដោយអគ្គីភ័យ ភ្លាមៗនោះត្រូវបានម្ចាស់ផ្តល់ព័ត៌មានដល់ប៉ូលិសបានចេញធ្វើអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗទើបភ្លើងបានរន្លត់ទៅវិញ ។
ប៉ូលិសដដែលបានបញ្ចាក់ថា គ្រោះអគ្គីភ័យឆាបឆេះលំនៅឋានលោកមេឃុំលំទងនេះបើគិតក្នុងទំហំការខូចខាតទ្រព្យសម្បត្តិ និងលំនៅឋានប្រមាណ៥០ភាគរយ ៕
ចែករំលែកព័តមាននេះ