ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូកស្រុក​យួន​កំពុង​ផ្ទុះ​មាន​ជម្ងឺ​ផ្អើល​ប្រទេស ឈ្មួញ​ទុច្ចរិត​នាំ​គ្នា​សម្រុកដឹក​ចូល​ខ្មែរ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ និង​ឃាត់​រថយន្ត​ដឹក​ជ្រូក​០៣​គ្រឿង​សង្ស័យ​នាំ​ជ្រូក​ឆ្លង​ដែន​ពី​វៀតណាម​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ រុក្ខាប្រ​មា​ញ់​ និង​នេសាទ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។ ​ករណី​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ​ថ្ងៃ​ទី​២២…

ខេត្តស្វាយរៀង ​៖ ​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ និង​ឃាត់​រថយន្ត​ដឹក​ជ្រូក​០៣​គ្រឿង​សង្ស័យ​នាំ​ជ្រូក​ឆ្លង​ដែន​ពី​វៀតណាម​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ រុក្ខាប្រ​មា​ញ់​ និង​នេសាទ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។ ​ករណី​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ​ថ្ងៃ​ទី​២២ ​មី​នា ​នៅ​ចំណុច​ក្លោ​ង​ទ្វា​វត្ត​ត្រពាំង​ធំ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ធំ​ ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក ។

រថយន្ត​ទី​១​ម៉ាក​ហ៊ី​យិ​ន​ដាយ ​ពាក់​ផ្លាក​លេខ ភ្នំពេញ​ 3C-2460​ មាន​ជ្រូក​៣៥​ក្បាល, ​ទី​២​រថយន្ត​ម៉ាក ​TOYOTA HiLux​ ពាក់​ផ្លាក​លេខ ​កំពង់ចាម ​2C-2207 ​មាន​ជ្រូក​៧​ក្បាល​ ​រួច​បញ្ជូន​ទៅ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រ​មា​ញ់​ និង​នេសាទ​ខេត្តស្វាយរៀង​ដើម្បី​ពិនិត្យ​ ចំណែក​ទី​៣​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ FUSO ​ពាក់​ផ្លាក​លេខ ​ស្វាយ​រៀង ​3A-0906 ​របស់​ក្រុមហ៊ុន​ ស៊ី​ភី​CP ​មាន​ជ្រូក​ចំនួន​១០៤​ក្បាល​សង្ស័យ​ថា​ជ្រូក​វៀតណាម​បាន​ចាប់​បញ្ជូន​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ដែរ​ហើយ​បាន​ធ្វើការ​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិ​សោធន៍​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​តេស្តឈាម​ ។

បើ​តាម​មន្ត្រី​នគ​បាល​មូលដ្ឋាន​ឃុំ​អង្គ​ប្រ​ស្រែ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ក្រុម​ឈ្មួញ​ខិល​ខូច​បាន​នាំ​ជ្រូក​ពី​ប្រ​ទស​វៀតណាម​ឆ្លង​ដែន​ចូល​មក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ ​ស្រុក​រមាស​ហែក​ ដឹក​តាម​ម៉ូតូ​រួច​មក​សាង​ដាក់​ម៉ូតូ​រ៉ឺ​ម៉ក ​និង​រថយន្ត​​ក្នុង​មួយ​យប់​ៗ​មាន​រ៉ឺ​ម៉ក​ចាប់ពី​៣០​គ្រឿង​ទៅ​៣៥​គ្រឿងក្នុង​១​គ្រឿង​១០​ក្បាល​បើ​កូនជ្រូក​៣០​ក្បាល ​និង​រថយន្ត​ចំនួន​៦​ទៅ​៧​គ្រឿងក្នុង​១​គ្រឿង​៣៥​ក្បាល​ទៅ​៤០​ក្បាល​ដាក់​សាង​នៅ​ចំណុច​ខាងកើត​វត្ត​ត្រពាំង​ធំ​ និង​កែង​វត្ត​ត្រពាំង​ព្រីង​គឺ​ចាប់ពី​៣០០​ក្បាល​ទៅ​៤០០​ក្បាល​(​មាន​ជ្រូក​តូច​សម្រាប់​ខ្វៃ​ និង​ជ្រូក​ធំ​)​ ហើយ​ចាប់ផ្តើម​នាំ​ជ្រូក​វៀតណាម​ចូល​មក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​នេះ​រយៈពេល​៤​ថ្ងៃ​មក​ហើយ​ចាប់ពី​ថ្ងៃ​ទី​១៩ ​មីនា​​មក ​។

រីឯ​បុរស់​ម្នាក់​បាន​ឲ្យ​ដឹង​ថា ខ្លួន​និង​មនុស្ស​ផ្សេង​ទៀត​ជា​អ្នកស៊ីឈ្នួល​ដឹក​ជ្រូក​ឲ្យ​ឈ្មួញ​ពី​ព្រំដែន​វៀតណាម​មក​ដល់​រថយន្ត​គឺ​មួយ​ក្បាល​តម្លៃ​១​ម៉ឺន​រៀល​ ។​

ទាក់ទិន​ករណី​ឃាត់​រថយន្ត​ដឹក​ជ្រូក​ត្រួតពិនិត្យ​នេះ​លោក​ ហ៊ុន​ សា​រ៉េ​ត​ថន ​មន្ត្រី​ច​ល័ត​ការិយា​ល័យ​​ផលិតកម្ម​ និង​បសុព្យាបាល​មន្ទីរ​កសិកម្ម​ខេត្ត​មាន​ប្រសាសន៍ ការ​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​ដោយ​មានការ​សង្ស័យ​ថា ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​ក្នុង​រដ្ឋបាល​ខេត្តស្វាយរៀង​ដែល​ជ្រូក​វៀតណាម​មាន​ផ្ទុះ​ជម្ងឺ​ប៉េ​ស​អាហ្វ្រិក​ធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ