ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែក្តៅ ភ្លើងក៏ដាច់…នរណាមិនពុះពារមក​​ទិញ​ម៉ាស៊ីនភ្លើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ជីវភាព​ធូរធារបាន​នាំ​គ្នា​ទៅ​រក​ទិញ​ម៉ាស៊ីនភ្លើង​ប្រើប្រាស់ និង​ទុក​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​ផង​ដែរ ២-៣​ថ្ងៃ​កន្លង​មកនេះ បន្ទាប់​ពី​ចរន្ត​ភ្លើង​តែង​បាន​ដាច់​ជា​រៀងរាល់ថ្ងៃ ទន្ទឹម​នោះ​ ធ្វើ​ឱ្យ​អ្នក​រកស៊ី​លក់​ម៉ាស៊ីនភ្លើង​ដែលលក់​មិនសូវ​ដាច់​ ហាក់​កាប់​កប…

រាជធានី​ភ្នំពេញ ៖ អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ជីវភាព​ធូរធារបាន​នាំ​គ្នា​ទៅ​រក​ទិញ​ម៉ាស៊ីនភ្លើង​ប្រើប្រាស់ និង​ទុក​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​ផង​ដែរ ២-៣​ថ្ងៃ​កន្លង​មកនេះ បន្ទាប់​ពី​ចរន្ត​ភ្លើង​តែង​បាន​ដាច់​ជា​រៀងរាល់ថ្ងៃ ទន្ទឹម​នោះ​ ធ្វើ​ឱ្យ​អ្នក​រកស៊ី​លក់​ម៉ាស៊ីនភ្លើង​ដែលលក់​មិនសូវ​ដាច់​ ហាក់​កាប់​កប ហើយ​មួយ​ថ្ងៃ​ៗ​គេ​ឃើញ​កន្លែង​លក់​ម៉ាស៊ីនភ្លើង មាន​មនុស្ស​ម្នា​ចោមរោម​រក​ទិញ​យ៉ាង​កុះករ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០១៩​នេះ កោះសន្តិភាព​ក៏​បាន​ចុះ​ផ្ទាល់​ដល់​ហាង​លក់​ម៉ាស៊ីនភ្លើង នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វា រហូត​ដល់​ទៅ​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​១ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ដែល​ជាទី​ប្រជុំ​ហាង​លក់​ម៉ាស៊ីនភ្លើង​នៅ​ផ្សារ​តូច ដោយ​សង្កេត​ឃើញ​ថា ​ការ​លក់​ម៉ាស៊ីនភ្លើង​ បានកា​ក់កប​ណាស់ដោយ​មាន​ភ្ងៀ​វ​នាំ​គ្នា​ទៅ​ទិញ​ម៉ាស៊ីនភ្លើង​ គួរ​កត់សម្គាល់​ជា​ហូរហែ ។

បុគ្គ​លិក​ហាង​លក់​ម៉ាស៊ីនភ្លើង​យីហោ​តាំង​ណៃ​ស៊ី​ម ដែល​មា​នទី​តាំងនៅ​ខាងជើង​គល់​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ស្រះ​ចក បានឱ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ បន្ទាប់​ពី​ភ្លើង​ដាច់​ជា​បន្តបន្ទាប់ អ្នក​ភ្នំពេញ​ក៏​ដូច​ជា នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ខុស​ពី​សព្វដង បាន​នាំ​គ្នា​មក​រក​ទិញ​ម៉ាស៊ីនភ្លើង ដើម្បី​ទុក​ប្រើប្រាស់​និង​ប្រកប​មុខរបរ​របស់​ខ្លួន​លែង​ស្ងាត់​ដូច​មុន​ហើយ ។

បុគ្គលិក​រូប​នោះ ​ក៏​បានឱ្យ​ដឹង​ទៀត​ថា ថ្ងៃ​ធម្មតា ហាង​លក់​ម៉ាស៊ីនភ្លើង​នេះ បាន​លក់ដាច់​ប្រមាណ​៣​ទៅ​៤​គ្រឿង​ប៉ុណ្ណោះ តែ​ប៉ុន្មាន​ថ្ងៃនេះ លក់ដាច់​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ពី​៣០​ទៅ​៤០​គ្រឿង និង​ថ្ងៃខ្លះ​លើស​ពី​នេះ ។ នៅ​៣​ថ្ងៃមុន បន្ទាប់​ពី​ភ្លើង​ដាច់​បាន​មួយ​ថ្ងៃ ម៉ាស៊ីនភ្លើង កម្លាំង​៦​គីឡូ​កន្លះ គ្រាន់តែ​នាំ​មក​ដល់​ភ្លាម តែ​មួយ​ព្រឹក​ដាច់​អស់​ចំនួន​៣០​គ្រឿង ។

មិន​ថា​តែ​ម៉ាស៊ីនភ្លើង​តូច​ធំ​នោះ​ទេ គី​លក់ដាច់​ទាំងអស់ ដែល​អ្នកខ្លះ ប្រើ​ជា​លក្ខណៈ​គ្រួសារ ។ បើ​សមាជិក​តិច ទិញ​អាតូច និង​ខ្លះ​ទៀត​ទិញ​ម៉ាស៊ីន​ធំ​ដើម្បី​ប្រកប​មុខរបរ​រកស៊ី​របស់​ខ្លួន​ជា​ហាង​កាហ្វេ​អាជីវករ​ខ្នាត​តូច​ជាដើម ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា មិន​តែ​ហាង​នេះ​ទេ នៅ​មាន​ក្រុមហ៊ុន និង​ហាង​លក់​ម៉ាស៊ីនភ្លើង ជា​ច្រើន​ទៀត នៅ​តាម​ផ្លូវជាតិ​លេខ​៥ ផ្សារ​តូច​ក៏​ដូច​ហាង​លក់​ម៉ា​ស៊ីនភ្លើង​ផ្សេង​ៗ​ទៀត​ក៏​លក់ដាច់​ដូច​គ្នា​ដែរ​ដាច់​ផុយ ។

តាម​អ្នកទិញ​ម៉ាស៊ីនភ្លើង​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា រយៈពេល​ប្រមាណ​៥​ថ្ងៃ​មក​ហើយ ដែល​ភ្លើង នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដាច់​ជា​រៀងរាល់ថ្ងៃ មិនមែន​ប៉ះពាល់​តែ​ការ​រស់​នៅទេ តែ​បាន​ប៉ះពាល់​ដល់​ការ​ប្រកប​មុខរបរ ។ គាត់​ទទួលស្គាល់​បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី​ដែល​ប្រើ​ពុំ​គ្រប់ ហើយ​ខាង​ក្រុមហ៊ុន​អគ្គិសនី ផ្តាច់​កន្លែង​នេះ​បើក​កន្លែង​នោះ​ដូរ​គ្នា​ជា​រៀងរាល់ថ្ងៃ ។

បើ​កន្លែង​ណា​មាន​សារសំខាន និង​មាន​អ្នកធំ​រស់នៅ​ច្រើន​មិនសូវ​ដាច់​ប៉ុន្មាន​នោះ​ទេ ។ ទន្ទឹម​ភ្លើង​ដាច់​ប៉ុន្មាន​ថ្ងៃនេះ គេ​ក៏​ឃើញ​នៅ​តាម​ស្តុ​ប​មួយ​ចំនួន​ក៏​បាន​កកស្ទះ​ចរាចរណ៍ ហើយ​មន្ត្រី​នគរបាល​ប្រចាំ ទៅ​តាម​បណ្តា​ស្តុ​ប​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​មានការ​មួហ្មង ដោយសារ​អត់បាយ​អត់​ទឹក ក្នុង​ការ​សម្រួល​ចរាចរណ៍​ផង​ដែរ ។ ក្រៅពី​នោះ ទឹក​ប្រើប្រាស់​ក៏​បាន​ដាច់​ទៀត នៅ​តាម​តំបន់​ខ្លះ​គឺ​ពិតជា​វេទនា ព្រោះ​កំពុង​តែ​អត់​ទឹក​ប្រើ​ផង​ស្រាប់តែ​ដាច់​ភ្លើង ដាច់​ទឹក រួម​ផ្សំ​ខែ​ក្តៅ​ផង តើ​នរណា​មិន​វេទនា​រឿង​អត់​ទឹក​អត់​ភ្លើង​នោះ ។

មន្ត្រី​រដ្ឋាភិបាល​សូម​ឱ្យ​ពលរដ្ឋ​អត់ធ្មត់​ការ​កាត់​ចរន្តអគ្គិសនីមន្ត្រី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​និង​ក្រសួង​រ៉ែ​និង​ថាមពល​នៅ​រសៀល​ថ្ងៃ​ទី​២២ មីនា បាន​ប្រកាស​សូម​ឱ្យ​ពលរដ្ឋ​មេត្តា​អត់ធ្មត់​ចំពោះ​បញ្ហា​ដាច់​ភ្លើង​ក្នុង​មួយ​រយៈពេល​ខ្លី​នេះ ព្រោះ​មានការ​ប្រើប្រាស់​កើនឡើង​ខុស​ពី​ការ​គ្រោងទុក​និង​ការ​សម្រេច​កាត់​ចរន្ត​នេះ ធ្វើ​ទាំង​បង្ខំចិត្ត​និង​ឈឺចាប់​បំផុត ហើយ​ការ​កាត់​ធ្វើ​ឡើង​ក្នុង​ពេល​ថ្ងៃ​យូរ​ជាង​ពេល​យប់ មិន​មានការ​កាត់​ផ្តាច់​នៅ​ថ្ងៃអាទិត្យ​និង​ថ្ងៃ​បុណ្យ​ទេ ។

លោក ទី ណា​រិ​ន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ថ្លែង​ថា ការ​ខ្វះខាត​ចរន្ត​ភ្លើង​បណ្តាល​មក​ពី​ខ្វះខាត​ទឹក ។ លោក​ថា ការ​ទិញ​ភ្លើង​ពី​ប្រទេស​តួ​ក​គី រយៈពេល​ជាង​៦០​ថ្ងៃ​ទៀត​ទើប​មក​ដល់​កម្ពុជា ដឹក​តាម​កប៉ាល់ ហើយ​អ្នកជំនាញ​ពី​ប្រទេស​នេះ​ចំនួន​ពីរ​រូប​នឹង​មក​សិក្សា​ពី​បញ្ហា​ថា តើ​ត្រូវ​ដាក់​ម៉ាស៊ីន​នេះ​នៅ​ចំណុច​ណា​និង​ត​បណ្តាញ​យ៉ាង​មេច ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មកនេះ កម្ពុជា​ប្រើប្រាស់​ភ្លើង​ប្រមាណ​៩៣០០​លាន​គីឡូវ៉ាត់​ម៉ោង ។ ការ​ប្រើប្រាស់​ជា​មធ្យម​ក្នុង​ថ្ងៃ​ប្រមាណ​២៥,៥​លាន​គីឡូវ៉ាត់ម៉ោង ហើយ​ជា​ធម្មតា​បទ​ពិសោធន៍​របស់​យើង​រយៈ​កន្លង​មកនេះ ការ​ប្រើ​កើនឡើង​រហូត​ចុងឆ្នាំ​២០១៩​កើន​ពី​២៥,៥​លាន​គីឡូវ៉ាត់ម៉ោង ដល់​២៧​លាន​គីឡូវ៉ាត់ម៉ោង ឬ​២៩​លាន​គីឡូវ៉ាត់ម៉ោង​។ សម្រាប់​ក្នុង​ខែមករា កុម្ភៈ​និង​មីនា ឡើង ។ លោក​បន្ត​ថា ការ​ឡើង​គំហុក​នេះ​បាន​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ការ​ប្រើប្រាស់​ការ​ត្រៀម​ចំណុច​ទី​២ ដោយ​ការ​បញ្ឆេះ​ម៉ាស៊ីន​ដែល​បាន​ត្រៀម​ទុក​ទាំងអស់ ។

ម៉ាស៊ីន​ទាំងនោះ​ប្រើប្រាស់​ប្រេង​និង​មានការ​ចំណាយ​ថ្លៃ តែ​ចាំ​ត្រូវ​ប្រើ​បន្ទាន់ ។ មាន​ទម្ងន់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​មាន​បញ្ហា​អាកាសធាតុ​គ្មាន​ភ្លៀង​គ្រប់គ្រាន់​និង​ចុងឆ្នាំ​២០១៨​នេះ ការ​ប្រើប្រាស់​ចរន្ត ព្រោះ​កម្តៅ​ឡើង ។ ការ​នេះ​មិន​អាច​ទៅ​ធ្វើ​ប្រភព​អគ្គិសនី​មួយ​ទាំ​ន់​ពេល​ទេ ។លោក​បាន​លើក​ឡើង​ថា ក្រសួង​បាន​ស្វែងរក​វិធានការ​យ៉ាងណា​កុំ​ឲ្យ​មានការ​កាត់​ភ្លើង​ចំពោះ​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស ។

ជា​ពិសេស​ចំពោះ​អ្នក​ប្រើប្រាស់​សហគ្រាស និង​ក្រុមហ៊ុន​ធំ​ៗ​ដោយ​បាន​ពិនិត្យ​មើល​លើ​ការ​ប្រើប្រាស់​ពួក​គាត់​ដោយ​ឲ្យ​បញ្ឆេះ​ម៉ាស៊ីន​ផ្ទាល់ និង​ធ្វើ​ឲ្យ​តំបន់​នោះ​មិន​ដាច់​ភ្លើង តែ​មាន​អ្នក​ប្រើប្រាស់​ខ្លះ​មិន​ព្រម​បញ្ឆេះ​ម៉ាស៊ីន​ទេ​ធ្វើ​ឲ្យ​តំបន់​នោះ​មានការ​កាត់​ចរន្ត ដោយ​តម្រូវ​ច្រើន​ពី​អ្នក​ប្រើប្រាស់​ធំ​ៗ ។ លោក​ថា បញ្ហា​នាំ​ចូល​អគ្គិសនី​ប្រទេស​ថៃ ឡាវ​និង​វៀតណាម ដែល​ពី​មុន​ទទួល​ពី​គេ​តែ​ប្រមាណ​១២០ ឬ​១៧០​លាន​គីឡូ​វ៉ាត់​ម៉ោង រហូត​ដល់​២០០​លាន​គីឡូវ៉ាត់ម៉ោង ។ ប៉ុន្តែ​ពី​ឡាវ​ប្រើ​បាន​តែ​ខេត្តព្រះវិហារ​និង​ខេត្តកំពង់ធំ ។

លោក​រដ្ឋលេខាធិការ​បាន​អះអាង​ថា​៖«​ជា​ធម្មតា​យើង​ត្រូវការ​ចំនួន​៣១​លាន​គីឡូវ៉ាត់ ម៉ោង ក្នុង​នោះ​បាន​មក​ពី​ម៉ាស៊ីន​មិន​ប្រើ​ចរន្តទឹក ប្រើ​ប្រេង ប្រើ​សូ​ឡា​ជាដើម​ផលិត​បាន​ថាមពល​ប្រមាណ​១៥,៣​លាន​គីឡូ​វ៉ាត់ម៉ោង ទោះបីជា​អត់​ទឹក​ក៏​ដើរ​បាន​ដែរ​» ។ លោក​ថា កាលពីមុន​នាំ​ចូល​ច​នរ​ន្ត​បាន​តែ​៦​លាន​គីឡូវ៉ាត់​ម៉ោង ក្នុង​មួយ​ថ្ងៃ ។ តែ​ពេល​នេះ​ប្រទេស​ថៃ​និង​ឡាវ​ផ្តល់​បាន​បន្ថែម យើង​អាច​នាំ​ចូល​៨,២​លាន​គីឡូ​វ៉ាត់​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។

លោក​បាន​លើក​ឡើង​ថា ដោយសារ​តែ​គ្មាន​ទឹក ការ​ផលិត​អគ្គិសនី​មានការ​ថយ​ចុះ​ដូច្នេះ​ការ​ប្រើប្រាស់​ត្រូវ​កាត់​បន្ថយ​ពី​៧,៥​លាន​គីឡូវ៉ាត់ម៉ោង មក​ត្រឹម​៣,៥​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ថ្ងៃ នៅ​ទូ​ទាំង​ប្រទេស​វិញ ។ លោក​ថា​តាម​សេចក្តី​ត្រូវការ​សរុប​៣១​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ថ្ងៃ យើង​មាន​តែ​២៧​លាន​គីឡូវ៉ាត់ម៉ោង​នៅ​ខ្វះ​៤​លាន​គីឡូវ៉ាត់ម៉ោង​ទៀត​ក្នុង​មួយ​ថ្ងៃ ។

លោក​បាន​ពន្យល់​ថា មាន​តែ​ប្រើប្រាស់​វិធានការ​ចុង​ក្រោយ គឺ​ការ​កាត់​ភ្លើង​ចាប់​កាត់​ពី​ម៉ោង​៦​យប់​អ្នក​ប្រើប្រាស់​៦០% ហើយ​ការ​ប្រើប្រាស់​ពេល​ថ្ងៃ​មាន​ប្រមាណ​៣០%​ទេ ។ ដូច្នេះ​កាត់​ពេល​ថ្ងៃ​បាន​ថាមពល​តិច​តែ​បាន​ច្រើន​ម៉ោង និង​កាត់​ពេល​យប់​បាន​ថាមពល​ច្រើន​តែ​រយៈ​កាត់​ខ្លី​ជាង ។ ដូចនេះ​អ្នកជំនាញ​សម្រេច​កាត់​ពេល​ថ្ងៃ​(៦​ម៉ោង​) មិន​ប៉ះពាល់​ច្រើន​ដូច​ពេល​យប់​ព្រោះ​ពលរដ្ឋ​ចេញពីផ្ទះ​ច្រើន​ជាង​ពេល​យប់ ។ សម្រាប់​ថ្ងៃអាទិត្យ​និង​ថ្ងៃ​បុណ្យ​មិន​កាត់​ទេ ហើយ​គិត​ពី​ពេល​នេះ​រហូត​ដល់​ចុងខែ​ឧសភា​មាន​រយៈពេល​៦៩​ថ្ងៃ និង​ដក​ចេញ​២២​ថ្ងៃ​បុណ្យ​និង​ថ្ងៃអាទិត្យ​មិន​កាត់​ទេ ។

លោក​បាន​អះអាង​ថា សម្រាប់​ឆ្នាំ​២០២០​មិន​មានការ​ខ្វះខាត​ចរន្ត​ភ្លើង​ទេ ព្រោះ​ឆ្នាំ​២០១៩​នេះ​ជា​បទ​ពិសោធន៍ ដោយ​យើង​បាន​ត្រៀម​ហើយ ។ ការ​ខ្វះខាត​នេះ​ដោយ​មានការ​វិនិយោគ​ច្រើន​ប្រើប្រាស់​ច្រើន ។ តំបន់​ដែល​ត្រូវការ​ច្រើន​មាន​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ សៀមរាប ខេត្ត​ព្រះ​សីហ​នុ ដែល​មានការ​អភិវឌ្ឍន៍​ច្រើន​ដូចនេះ​ការ​ប្រើប្រាស់​មានការ​កើនឡើង​យ៉ាង​គំហុក ។ លោក​ថ្លែង​ថា មាន​ជំរើស​ពីរ​ដែល​ត្រូវ​សម្រេច​នា​ពេល​នេះ​កាត់​ភ្លើង​ពេល​យប់​ឬ​ពេល​ថ្ងៃ​។ លោក​ថា​« ដូចនេះ​យើង​ត្រូវ​សម្រេច​កាត់​ពេល​ថ្ងៃ​ព្រោះ​ប៉ះពាល់​អ្នក​ប្រើប្រាស់​ទូទៅ​តិច​ជាង​ពេល​យប់ ។ នេះ​ជា​ការ​សម្រេចចិត្ត​របស់​យើង​ទាំង​ឈឺចាប់ និង​ផ្អាក​ការ​ទទួល​ស្នើ​សុំ​ភ្ជាប់​ចរន្ត​ថ្មី​ពី​អ្នក​វិនិយោគ​ធំ​ៗ​សិន​ក្នុង​រយៈពេល​នេះ​» ។

ចំណែក​លោក ផៃ ស៊ី​ផា​ន វិញ​បាន​ថ្លែង​ថា​ចំពោះ​ផែនការ​ខ្លី​និង​ផែនការ​វែង​នោះ ក្រសួង​រ៉ែ​និង​ថាមពល សូម​ទិញ​អគ្គិសនី​ពី​ក្រុមហ៊ុន​ធំ​ៗ​មក​វិញ​ដោយ​ឲ្យ​តម្លៃ​ច្រើន​ជាង​រដ្ឋ​លក់​ឲ្យ​ក្រុមហ៊ុន​ទៀត ។ រដ្ឋាភិបាល​បានដឹង​ពី​ការ​ប្រឈម​នេះ​ដោយសារ​ការ​ផលិត​ថាមពល​នេះ​ពឹង​លើ​ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​មេឃ តែ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ។ លោក​ថា​នេះ​មិនមែន​ជា​វិបត្តិ​អគ្គិសនី​ទេ គ្រាន់តែ​ជា​ការ​ប្រឈម​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

លោក​បាន​លើក​ឡើង​ថា «​សូម​ឲ្យ​ប្រជាពលរដ្ឋ​អធ្យាស្រ័យ​ផង ព្រោះ​ការ​ខ្វះខាត​នេះ​មាន​រយៈពេល​ខ្លី​ទេ​» ។ លោក​ថា​សូម​អរគុណ​ចំពោះ​ការ​យោគយល់​និង​អធ្យាស្រ័យ​និង​ការ​ឆ្លើយ​តប ការ​ខ្វះខាត​ថាមពល​អគ្គិសនី​ក៏​ដូច​ជា​ការ​រអា​ក់រ​អូ​ល ។ បញ្ហា​កើតឡើង​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្តៅ​ខ្លាំង​និង​បណ្តាល​ឲ្យ​ខ្វះ​ទឹក​ខុស​ប្រក្រតី រួម​ផ្សំ​នឹង​ការ​ប្រើប្រាស់​កើនឡើង​យ៉ាង​គំហុក ក្នុង​វិស័យ​សំណង់​ផង​ដែរ​ដែល​មាន​កំណើន​រហូត​ដល់​៧០០% ។

លោក​បន្ត​ថា ទោះបី​យ៉ាងណា​នេះ​គឺជា​ការ​ប្រឈម​មួយ​រយៈពេល​ខ្លី សម្រាប់​កម្ពុជា ហើយ​អាច​អូស​បន្លាយ​ដល់​ត្រឹម​ចុងខែ​ឧសភា គឺ​មាន​រយៈពេល​២​ខែ ដែល​មាន​កង្វះខាត​ថាមពល​អគ្គិសនី​ចំនួន​៤០០​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​១៣%​នៃ​ការ​ផ្គត់ផ្គង់​សម្រាប់​ការ​ប្រើប្រាស់​ទូទៅ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ