ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចកកស្ទះ​មុខ​​ផ្សារ​ជម្ពូវ័ន…​ជាជំងឺ​ដ៏​រ៉ាំ​រ៉ៃ​​អត់ថ្នាំ​ព្យាបាល​ទេ​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ទីតាំងជា​ចំណែក​ផ្លូវទុក​ចត​យានយន្ត​សា​ធារ​ណៈនៅ​ផ្សារ​ជម្ពូ​វ័ន ​ត្រូវ​បាន​ប្រធាន​ផ្សារនិង​ប្រធាន​សន្តិសុខ​យក​ធ្វើ​ជា​អាជីវកម្ម​ផ្ញើម៉ូតូ​ និង​បណ្តោយ​ឱ្យ​អាជីវករ​លក់ដូរ​រួច​​​ដើរ​ប្រមូលប្រាក់​ ​ដើម្បី​ចែក​គ្នា ជា​ហេតុបង្កឱ្យ​​មានការ​កកស្ទះ​ចរាចរណ៍ជាខ្លាំង​ ។ មិនតែប៉ុណ្ណោះ ក្រុម​សន្តិសុខ​បាន​បណ្តោយ​ឱ្យ​​ម៉ូតូ​ចត​នៅ​លើ​ផ្លូវ…

រាជធានី​ភ្នំពេញ​ ៖ ​ទីតាំងជា​ចំណែក​ផ្លូវទុក​ចត​យានយន្ត​សា​ធារ​ណៈនៅ​ផ្សារ​ជម្ពូ​វ័ន ​ត្រូវ​បាន​ប្រធាន​ផ្សារនិង​ប្រធាន​សន្តិសុខ​យក​ធ្វើ​ជា​អាជីវកម្ម​ផ្ញើម៉ូតូ​ និង​បណ្តោយ​ឱ្យ​អាជីវករ​លក់ដូរ​រួច​​​ដើរ​ប្រមូលប្រាក់​ ​ដើម្បី​ចែក​គ្នា ជា​ហេតុបង្កឱ្យ​​មានការ​កកស្ទះ​ចរាចរណ៍ជាខ្លាំង​ ។ មិនតែប៉ុណ្ណោះ ក្រុម​សន្តិសុខ​បាន​បណ្តោយ​ឱ្យ​​ម៉ូតូ​ចត​នៅ​លើ​ផ្លូវ ដែល​បាន​ហាមឃាត់​ ដោយចត​​បិទ​ផ្លូវ​ឡើង​ស្ពាន​អាកាស​ធ្វើ​ឱ្យ​​អ្នកដំណើរ ជា​ពិសេស​កូនសិស្ស​ មានការ​ពិបាក​​ក្នុង​ការ​ដើរ​ឡើង​ស្ពានណាស់ ​។

​តាម​ប្រជាពលរដ្ឋ​​ឱ្យ​​ដឹង​ថា នៅ​ផ្សារ​ជម្ពូ​វ័ន ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ​យកចិត្តទុកដាក់​ជា​ខ្លាំង ដោយ​ស្ថាបនាផ្លូវ និង​សួនច្បារ ដើម្បី​កែ​លំអ​សោ​ភ័ណភាព បន្ទាប់​ពី​ស្ពាន​អាកាស​ស្ថាបនា​រួច ។​ ទន្ទឹម​នោះ ដើម្បី​សម្រួល ដល់​ប្រជាពលរដ្ឋនាំ​គ្នា​មក​ផ្សារ​និង​ចត​ម៉ូតូ​គ្មាន​សណ្តាប់ធ្នាប់​បណ្តាល​អោយ​កកស្ទះ​ចរាចរណ៍​អា​ជ្ញាធរក៏​បានធ្វើ​គំនូស និង​យក​ចិញ្ចឹម​ផ្លូវ​មួយ​ចំហៀង ទុក​ចត​ម៉ូតូ​និង​មួយ​ចំហៀងទុក​ធ្វើ​ដំណើរ ។

ដោយឡែក​ ការ​លក់ដូរ​កំណត់​ត្រឹម​ចិញ្ចើម​ផ្លូវ តែ​ផ្ទុយ​ទៅ​វិញ ប្រធាន​ផ្សារ​មាន​អំណាចមាឌ និង​ប្រធាន​សន្តិសុខ មិន​បាន​យកចិត្តទុកដាក់​នោះ​ទេ បែរជា​បណ្តែតបណ្តោយ អោយ​ជា​អាជីវករលក់ដូរ លើ​ចំណែក​ផ្លូវ​ទុក​ចត​ម៉ូតូ​ជា​ហេតុ​ធ្វើ​អោយ ម៉ូតូឌុប និង​ម៉ូតូ​អ្នកផ្សារ​​បាន​នាំ​គ្នា ទៅ​ចត​ក្រោម​ស្ពាន​ដែល​មិនមែន​ជា​កន្លែង​ចត​និង​ផ្លូវ​ឡើង​ស្ពាន​បង្ក​អោយ​មានការ​លំបាក់​ដល់​អ្នកដំណើរ​ និង​កូនសិស្ស​ឡើង​ស្ពាន​អាកាស​ផ្លូវ​។

ក្រៅពី​នោះ ​ប្រធាន​ផ្សារ​និង​សន្តិសុខ​បាន​យក​ចំណែក​ផ្លូវ ទុក​ចត​ម៉ូតូ​សា​ធារ​ណៈយក​ធ្វើ​ជា​កន្លែង​ផ្ញើរ​ម៉ូតូ​ដើម្បី​ប្រមូល​យក​ប្រាក់​ចែក​គ្នា​ជា​ហេតុ​ធ្វើ​អោយ​អ្នក​ជិះ​ម៉ូតូ​ជូន​ក្រុម​គ្រួសារ​ចូល​ផ្សារ​រ​កន្លែង​ចត​ម៉ូតូ​គ្មាន​ក៍បាន​មក​ឈប់​ចត​ទៅ​កន្លែង​ហាមឃាត់​បង្ក​អោយ​កកស្ទះ​ចរាចរណ៍​និង​ភាព​អានា​ធិ​ប​តេ​យ្យ ។

នៅ​ព្រឹក​ថ្ងៃ​ទី២៣​ មីនា នេះ នៅ​មុខ​ផ្សារ​បង្ក​ភាព​នូវ​អនាធិ​ប​តេ​យ្យ ប្រធានសន្តិសុខផ្សារដែល​តែងតែ​ប្រើ​ពាក្យអសុរោះ​ក៏មាន​ទំនាស់​គ្នាបែក​ផ្សេង​ជា​ថ្មី​ទៀត ​ជាមួយ​លោក​អ៊ំ​ស្រី​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទិញ​ផ្លែ​ឈើ​លក់ដូរ​នៅ​តាម​ដងផ្លូវ​នោះ ។

តាម​ប្រជាពលរដ្ឋបានអោយ​ដឹង​ថា បើសិនជា​ប្រធាន​ផ្សារ​និង​សន្តិសុខ​ផ្សារ​ជម្ពូ​វន យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ មិន​បណ្តែតបណ្តោយ​អោយ​អាជីវករ​លក់ដូរ​លើ​ដងផ្លូវ រួច​ប្រមូលប្រាក់​នោះ​ទេ ប្រហែលជា​គ្មាន​ភាព​អានា​ធិ​ប​តេ​យ្យ​នោះ​ទេ ។ តាម​ប្រជាពលរដ្ឋបាន​លួច​ខ្សឹប​​​ថា ដោយសា​តែ​លោក​ប្រធាន​ផ្សារ​ឈ្មោះ លាភ ប៊ុ​នរិ​ទ្ធ មាន​ខ្នង​ជាអភិបាល​ធានី​ភ្នំពេញ​បានជា​ថ្លែ​ម​ធំ​បែប​នេះ ។

គួរបញ្ជាក់ទៀត​ថា ផ្សារ​ជម្ពូ​វតែងតែ​បង្ក​អោយ​មាន​បាតុភាព​ជា​បន្តបន្ទាប់ ​ដែល​ផ្តើម​ចេញ​សណ្តាប់ធ្នាប់ ដែល​ប្រធាន​ផ្សារ​និង​ក្រុម​សន្តិសុខយក​ដងផ្លូវ ដែល​ជា​កន្លែង​ចត​យានយន្ត​សា​ធារ​ណៈឱ្យ​​អាជីវករ​ដក់​ដូរ​និង​ផ្ញើ​ម៉ូតូ​ ដើម្បី​ប្រមូលប្រាក់​ចែក​គ្នា ។

​ទោះបីជា​យ៉ាងណា អ្នក​យក​ព័ត៌មាន​ពុំ​ទទួល​បាន​​ការ​បំភ្លឺ​ណាមួយ​ពី​ផ្សារ​ជម្ពូរ​វ័ន​​នៅ​ឡើយ ហើយ​នេះ​ជា​ទិដ្ឋភាព​ជាក់ស្តែង និង​ការ​រិះគន់​របស់​ប្រជាពលរដ្ឋតែ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ