ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​អត់​ប្រយ័ត្ន​ត្រង់​ផ្លូវ​ខ្វែង​…​ក៏បង្ក​ឱ្យ​មាន​​អ្នក​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ថិត​​លើ​ផ្លូវ​ខ្វែង​ទិស​មើល​គ្នា​មិនឃើញ បណ្តាល​ម៉ូតូ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​​ស្លាប់​បុរស​ម្នាក់​របួសធ្ងន់​៣​នាក់​​ ​កើតឡើង​កាលពី​វេលា​ម៉ោង៤ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២២ មីនា ​​​ក្នុងភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី…

ខេត្តកំពង់ឆ្នាំង ៖ ស្ថិត​​លើ​ផ្លូវ​ខ្វែង​ទិស​មើល​គ្នា​មិនឃើញ បណ្តាល​ម៉ូតូ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​​ស្លាប់​បុរស​ម្នាក់​របួសធ្ងន់​៣​នាក់​​ ​កើតឡើង​កាលពី​វេលា​ម៉ោង៤ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២២ មីនា ​​​ក្នុងភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ។​

​មេបញ្ជាការ​កងរាជអាវុធហត្ថស្រុក​ជល​គី​រី​ឱ្យ​ដឹងថា បុរសដែល​​ស្លាប់​ឈ្មោះស្រន ជ្រឿ​ន អាយុ៥៥ឆ្នាំ​​រស់នៅ​ភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ។ ចំណែក​អ្នក​រួម​ដំណើរ​២​នាក់ទៀត​រង​របួសធ្ងន់ ​ម្នាក់​ឈ្មោះ ម៉ែ​ត ភូម អាយុ ៤៩ ឆ្នាំ ជា​ប្រ​ព​ន្ឋ និង​ម្នាក់​ទៀតឈ្មោះជ្រឿ​ន ស្រី​ណា​ក់ ភេទស្រី អាយុ២៦ឆ្នាំ​ត្រូវជា​កូន ។​ ប្រភព​ដដែល​​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ​​ជន​រង​គ្រោះឈ្មោះ ស្រន ជ្រឿ​ន បានជិះម៉ូតូ​ម៉ាក​HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង 1H .0289 ដឹក​ប្រ​ព​ន្ឋ​និង​កូនស្រី​ពីក្រោយ ក្នុង​ដំណើរ​​ពីជើងទៅត្បូង ។

លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បុក​ជាមួយរ៉ឺ​ម៉ក​ម៉ូតូដឹក​ទឹកកក​១​គ្រឿង បើកបរ​ដោយ​ឈ្មោះបឿន ថេ​ត ​អាយុ២០ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ ឃុំ​ព្រៃ​គ្រី ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច ក្នុង​ទិស​ខ្វែងគ្នា បណ្តាល​ឱ្យ​​បុរស​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង ចំណែកប្រ​ព​ន្ធ​​កូន និងអ្នក​បើក​រ៉ឺ​ម៉ក ម៉ូតូក៏​រង​របួសធ្ងន់ទាំងអស់​គ្នា ។​

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​ជល​គី​រី ចំណែក មធ្យោបាយ​ធ្វើ​ដំណើរ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​សព​ជន​គ្រោះ​ត្រូវ​បាន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​បានអោយ​ដឹង​ថាៈ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្តាល​មក​ពី​ផ្លូវ​ខ្វែង​ទិស ចំណុច​កើតហេតុ​មានព្រៃ​បាំង មិន​អាច​មើល​គ្នា​ឃើញ ​ចំណែក​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​បើក​ក្នុង​ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​ផ្លូវ​ខ្វែង​ទិស ៕

អត្ថបទសរសេរ ដោយ