ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មែក​ហ្សឺ​ដែ​ស​ផ្ទុះ​កំហឹង​ឆាបឆេះភ្លើង​ផ្អើល​​ទាំង​យប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​​ជនជាតិ​ចិនម្នាក់ ​បើករថយន្ត​​ម៉ាកមែកហ្សែដែសមួយគ្រឿង​ ​ស្រាប់តែ​​​បើកសុខ​ៗ​ក៏ឆ្លង​ប្រព័ន្ធ​ភ្លើង​ភ្លាម បណ្តាលោ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គិភ័យ​មក​បាញ់​អស់​២​គ្រឿង​ ទើប​រលត់​ទៅ​វិញ ​ហេតុការណ៍​នេះ​​​កើតឡើង​ កាលពី​វេលា​ម៉ោង១០…

រាជធានីភ្នំពេញ ៖ បុរស​​ជនជាតិ​ចិនម្នាក់ ​បើករថយន្ត​​ម៉ាកមែកហ្សែដែសមួយគ្រឿង​ ​ស្រាប់តែ​​​បើកសុខ​ៗ​ក៏ឆ្លង​ប្រព័ន្ធ​ភ្លើង​ភ្លាម បណ្តាលោ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គិភ័យ​មក​បាញ់​អស់​២​គ្រឿង​ ទើប​រលត់​ទៅ​វិញ ​ហេតុការណ៍​នេះ​​​កើតឡើង​ កាលពី​វេលា​ម៉ោង១០ និង២០​នាទី​យប់​ថ្ងៃ​ទី​២២ មីនា ស្ថិតតាម​បណ្តោយ​ផ្លូវ​២១៤ ​កែង​ផ្លូវ​ព្រះ​មុនី​វង្ស ​នៅ​ចំណុច​ក្បែរ​នឹង​ផ្លូវភ្លោះ​អូរប្ញ​ស្សី ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​ឱ្យ​ដឹងទៀត​​ថា ​មុន​ពេល​កើតហេតុ​គេ​​ឃើញបុរស​ម្នាក់ ​ជា​ជនជាតិ​ចិន​មិន​ស្គាល់ឈ្មោះ​ បើករថយន្ត​មួយ​គ្រឿង​​ម៉ាក់ខាងលើ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-8777 បើក​បរ​តាម​បណ្តោយ​ផ្លូវ​២១៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត មិនដឹង​ថា​គាត់​មកពីណា​នោះ​ទេ ។ ​ខណៈ​ពេល​បើក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ ក៏ស្រាប់តែ​ឆ្លង​ប្រព័ន្ធ​ភ្លើង​ហ៊ុយ​ផ្សែង​ចេញពី​ក្បាល​រថយន្ត​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​ជា​ជនជាតិ​ចិន​ភ័យ​ស្លន់ស្លោ​ បាន​បើករថយន្ត​ទៅ​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ រួច​ហើយ​បើកទ្វារ​ចេញពីក្នុងរថយន្​​ស្រែកឱ្យ​​គេ​ជួយ​ ទាំង​រថយន្តកំពុង​​ឆេះ​ចេញ​ជា​អណ្តាតភ្លើង ។

ភ្លាម​ៗ​នោះ ​ក៏​មាន​ប្រជាពលរដ្ឋ​យក​បំពង់​ពន្លត់អគ្គិភ័យ​មក​បាញ់​អស់​មួយ​បំពង់​ នៅ​តែ​អត់​រលត់​ទើប​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​បឹង​រាំង​រាយការណ៍​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​មក​អន្តរាគមន៍​បាញ់​ពន្លត់​អស់​មួយ​គ្រឿង​និង​ម៉ូតូ​បាញ់​ទឹក​របស់​ខាង​សាលា​ខណ្ឌដូនពេញ​បាន​ជួយ​បាញ់​អស់​មួយ​គ្រឿង​ ទើប​រលត់​អស់ទាំង​ស្រុង ។ រថយន្ត​ដែល​ឆាបឆេះ​ខាងលើ​នេះ​ឆេះ​ខូចខាត​ផ្នែក​ខា​មុខ ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គិភ័យ​បាញ់​ទឹក​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​10​និង​30​នាទី​យប់​ថ្ងៃ​ដដែល។

https://www.facebook.com/KohSantepheapFireBuzz/videos/310730236256783/?t=6

អត្ថបទសរសេរ ដោយ