ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េ​កាំ​ង​ចូលរួម​វេទិការ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​លើក​ទី​២​ចុង​ខែមេសា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា​ការ​សម្ពោធ​គំនិត​ផ្តួចផ្តើម​«​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ​» របស់​ចិន​លើក​ទី​២ នៅ​ទីក្រុង​ប៉េ​កាំ​ង ចុង​ខែមេសា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា​ការ​សម្ពោធ​គំនិត​ផ្តួចផ្តើម​«​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ​» របស់​ចិន​លើក​ទី​២ នៅ​ទីក្រុង​ប៉េ​កាំ​ង ចុង​ខែមេសា ឆ្នាំ​២០១៩ ក្នុង​នោះ​ក៏​មាន​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ភាគី និង​មាន​ឯកសារ​មួយ​ចំនួន​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ផង​ដែរ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បាន​បញ្ជាក់​ក្រោយ​ពេល​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន និង​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន Kong Xuanyou នៅ​ទីស្តីការ​បរទេស ។

នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ។ បន្ទាប់​ពី​ជំនួប​នេះ​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន Kong Xuanyou នឹង​ចូលរួម​បើក​សម្ពោធ​ការ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន (​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​)​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ ។ ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ក៏​នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​នៅ​កម្ពុជា​ថ្នាក់​អគ្គលេខាធិការ ដើម្បី​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​លើក​ទី​៥​។

លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន​នឹង​ចូលរួម​ក្នុង​ការ​បើក​សម្ពោធ​ធ​ការ​សាងសង់​ផ្លូវ​ល្បឿន​លៀន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ជាមួយ​សម្តេច​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី និង​មាន​កិច្ចប្រជុំ​ក្នុង​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន ក្នុង​ការ​វរ​ទិ​កា​លើក​ទី​៣«​នៃ​គំនិត​ខ្សែ​ក្រ​វ៉ា​ត់​នឹង​ផ្លូវ​» របស់​ចិន​នៅ​ចុង​ខែមេសា ឆ្នាំ​២០១៩ និង​មាន​ឯកសារ​មួយ​ចំនួន​ចុះហត្ថលេខា​ផង​ដែរ ហើយ​ឯកសារ​ទាំងនោះ​កំពុង​ពិនិត្យ ។

ក្នុង​ជំនួប​នេះ​ដែរ​អនុរដ្ឋមន្ត្រី Kong Xuanyou​បាន​ជម្រាប​ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុ​ខុន​ថា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​អញ្ជើញ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ។ ភាគី​ចិន​ក៏​បាន​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េង​កាំ​ង​ចិន​ដែរ​ចុងខែ​ឧសភា​ខាង​មុខ ។ ជា​ការ​ឆ្លើយ​តប​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន បាន​ទទួលយក​ការ​អញ្ជើញ​របស់​សម​ភាគី​ចិន​ដោយ​រីករាយ​បំផុត​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ក្រុង​ប៉េ​កាំ​ង​តាម​សំណូមពរ ។ ព្រោះ​ចាប់តាំងពី​ការ​បង្កើត​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​រួច​ហើយ នៅ​តែ​លោក​ឧបនាយករដ្ឋមន្ត្រី​មិន​ទាន់​បាន​អញ្ជើញ​ជា​ផ្លូវការ ៕

កែសម្រួលដោយ