ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វម៉្លេះ! បើករថយន្ត​បំ​បុក​មនុស្ស​​​ស្លា.ប់​៦​នាក់

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទូរទស្សន៍​ជាតិចិន​រាយការណ៍​នា​ថ្ងៃ​ទី​២២​មីនា​ថា មនុស្ស​ម្នាក់​បាន​បើករថយន្ត​បំ​បុក​មនុស្ស​ដោយ​ចេតនា ក្នុង​ទីក្រុង​មួយ​នា​ភាគ​កណ្ដាល​ចិន ដោយ​សម្លាប់​មនុស្ស​៦​នាក់ មុន​ពេល​អ្នក​បើក​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​៧​នាក់​ទៀត​ក៏​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ទូរទស្សន៍​ចិន​CCTV​បញ្ជាក់​ថា សោកនាដកម្ម​នោះ​កើត​មាន​នា​វេលា​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២២​មីនា…

ប្រទេស​ចិន ៖ ទូរទស្សន៍​ជាតិចិន​រាយការណ៍​នា​ថ្ងៃ​ទី​២២​មីនា​ថា មនុស្ស​ម្នាក់​បាន​បើករថយន្ត​បំ​បុក​មនុស្ស​ដោយ​ចេតនា ក្នុង​ទីក្រុង​មួយ​នា​ភាគ​កណ្ដាល​ចិន ដោយ​សម្លាប់​មនុស្ស​៦​នាក់ មុន​ពេល​អ្នក​បើក​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​៧​នាក់​ទៀត​ក៏​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ទូរទស្សន៍​ចិន​CCTV​បញ្ជាក់​ថា សោកនាដកម្ម​នោះ​កើត​មាន​នា​វេលា​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២២​មីនា ក្នុង​ក្រុង​ហ្សា​វ​យ៉ាង​ខេត្ត​ហ៊ូ​បី​។ ពុំ​ទាន់​មាន​ភាព​លម្អិត​ណាមួយ​ទាក់ទិន​នឹង​សកម្មភាព​របស់​ជន​នោះ​នៅឡើយ​។

កាលពី​ខែវិច្ឆិកា​កន្លង​ទៅ មាន​ព្រឹ​ត្ត​ការណ៍​ប្រហាក់ប្រហែល​គ្នា​នោះ​២​កើត​មាននៅ​ចិន​។ ក្នុងភូមិ​មួយ​នៃ​ខេត្ត​សី​ុ​ឈួ​ន អ្នក​បើករថយន្ត​ម្នាក់​បាន​បើករថយន្ត​របស់​គេ​បំ​បុក​មនុស្ស បណ្ដាល​ឲ្យ​ស្លាប់​៧​នាក់​។ ៥​ថ្ងៃមុន​នេះ​អ្នក​បើករថយន្ត​ម្នាក់​បាន​បើក​បុក​បណ្ដា​សិស្សសាលា ក្នុង​ខេត្ត​លី​អាវ​នី​ញ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​១៩​នាក់​។

យោង​តាម​បណ្ដា​សារព័ត៌មាន​ចិន​ថា អ្នក​បើករថយន្ត​រូប​នេះ​អាយុ​២៩​ឆ្នាំ បាន​ជ្រើសរើស​ដោយ​ចៃដន្យ​គោលដៅ​វាយប្រហារ ក្រោយ​គេ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​គេ​មក​។ រួច​កាលពី​ខែកញ្ញា​បុរស​ម្នាក់​អាយុប្​រមាណ​ជា​៤០​ឆ្នាំ ដែល​ប៉ូលិស​ថា​ជា​មនុស្ស​កាច​សាហាវ ប្រដាប់​ដោយ​កាំបិត​មួយ បាន​បើក​រថយន្ត​របស់​គេ​បំ​បុក​មនុស្ស​លើ​ទីលាន​មួយ ដោយ​សម្លាប់​មនុស្ស​១១​នាក់​ហើយ​មនុស្ស​៤៤​នាក់​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ