ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ដៃស្ដាំ​​របស់​មេដឹកនាំ​ប្រឆាំង​លោក ​JUAN GUAIDO

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ដៃស្ដាំ​របស់​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​JUAN GUAIDO ប្រធានាធិបតី​ស្ដីទី​ប្រកាស​ដោយ​ខ្លួនឯង បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១​មីនា ហើយ​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម ក្នុង​ការ​ឆ្មក់​ចាប់​មួយ​នា​ពេល​យប់​ក្នុង​គេហដ្ឋាន​របស់​គេ ដែល​ការ​ចាប់ខ្លួន​ជន​នេះ​នាំ​ឲ្យ​មានការ​ថ្កោលទោស​នៅ​ឯ​បរទេស​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ដៃស្ដាំ​របស់​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​JUAN GUAIDO ប្រធានាធិបតី​ស្ដីទី​ប្រកាស​ដោយ​ខ្លួនឯង បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១​មីនា ហើយ​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម ក្នុង​ការ​ឆ្មក់​ចាប់​មួយ​នា​ពេល​យប់​ក្នុង​គេហដ្ឋាន​របស់​គេ ដែល​ការ​ចាប់ខ្លួន​ជន​នេះ​នាំ​ឲ្យ​មានការ​ថ្កោលទោស​នៅ​ឯ​បរទេស​។

សមាជិក​សភា​លោក​ROBERTO MARRERO អាយុ​៤៩​ឆ្នាំ​ប្រមុខ​ខុ​ន្ទ​កាល័យ​របស់​លោក​JUAN GUAIDO ត្រូវ​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​នា​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២១​មីនា ដោយ​ពួក​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​។ រដ្ឋមន្ត្រី​មហាផ្ទៃ​លោក​NESTOR REVEROL ចោទប្រកាន់​ជន​នោះ​ថា ជា​អ្នក​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​លើ​ការ​បង្កើត​បណ្ដា​ក្រុម​ឧក្រិដ្ឋ ដែល​រៀបចំ​ផែនការ​វាយប្រហារ​ក្នុង​ប្រទេស​។ លោក​អះអាង​ថា​អាវុធ​ធ្វើសង្គ្រាម​ជា​ច្រើន​ដើម​ព្រមទាំង​ប្រាក់​ជា​រូបិយប័ណ្ណ​ត្រូវ​បាន​រឹបអូស ក្នុង​ពេល​ឆ្មក់​ចាប់​នោះ​។

សម្រាប់​លោក​GUAIDO​ដែល​ទទួលស្គាល់​ដោយ​ប្រទេស​ប្រមាណ​ជា​ជាង​៥០ ក្នុង​នោះ​មាន​សហរ​ដ្ឋអាមេរិក ដែល​គំរាម​ធ្វើ​អន្តរាគមន៍​យោធា​លើ​វេ​ណេ​ស៊ុ​យ​អេ​ឡា​និយាយ​ថា ការ​ចាប់ខ្លួន​ដៃស្ដាំ​របស់​លោក​នោះ គឺជា​ល្បិច​កល​មួយ​សំដៅ​សម្លុត​បំភ័យ​។ ពួក​គេ​ចាប់ខ្លួន​នាយក​ខុ​ន្ទ​កាល័យ​របស់​លោក​ដោយ​ចោទ​ថា មាន​កាំភ្លើង​២​ដើម​និង​គ្រាប់បែកដៃ​មួយ​គ្រាប់ ដែល​គេ​លួច​យក​ទៅ​ដាក់​ក្នុងផ្ទះ​។

ការ​ចាប់ខ្លួន​លោក​MARRERO​ត្រូវ​បាន​ថ្កោលទោស​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​MIKE PENCE ព្រមទាំង​លោក​JOHN BOLTON ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​។ លោក​MIKE PENCE​និយាយ​ថា យើង​នឹង​មិន​អត់ឱន​ឡើយ​ដល់​ការ​ចាប់​ឃុំឃាំង​ឬ​ការ​សម្លុត​បំភ័យ​។ ចំណែក​អ​.​ស​.​ប​វិញ​បាន​ស្នើ​ឲ្យ​រារាំង​រាល់​ការ​បង្កើន​ភាព​តានតឹង​។

អ្នកនាំពាក្យ​ម្នាក់​របស់​អ​.​ស​.​ប​និយាយ​ថា យើង​លើក​ជា​ថ្មី​ពី​ការ​អំពាវនាវ​របស់​យើង ឲ្យ​គ្រប់​ភាគី​វេ​ណេ​ស៊ុ​យ​អេ​ឡា ចាត់​បណ្ដា​វិធានការ​បន្ទាន់​នានា ដើម្បី​សម្រាល​ភាព​តានតឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ