ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ងាក​ទៅ​រក​ការ​ផលិត​អគ្គិសនី​ពី​កាក​សំណល់

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១៨​កន្លង​មក​ថា ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ក្នុង​វិស័យ​ថាមពលបៃតង​ពេញចិត្ត​នឹង​គម្រោង​អភិវឌ្ឍន៍​ថាមពល​ជាតិ​ថ្មី​សម្រាប់​ឆ្នាំ ២០១៨ ដល់…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១៨​កន្លង​មក​ថា ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ក្នុង​វិស័យ​ថាមពលបៃតង​ពេញចិត្ត​នឹង​គម្រោង​អភិវឌ្ឍន៍​ថាមពល​ជាតិ​ថ្មី​សម្រាប់​ឆ្នាំ ២០១៨ ដល់ ២០៣៧​។ គម្រោង​នេះ​ស្នើ​ឲ្យ​មានការ​អនុញ្ញាត​បន្តិច​ម្តង​ឲ្យ​វិនិយោគិន​ចូលរួម​ក្នុង​គម្រោង​ផលិត​អគ្គិសនី​ពី​កាក​សំណល់ ដាក់​គោលដៅ​ផលិត​ថាមពល​ឲ្យ​បាន ៥០០​មេ​ហ្កា​វ៉ា​ត់​ពី​កាក​សំណល់​នៅ​ឆ្នាំ​២០៣៧​។

មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​ងាក​នេះ​គឺ​មក​ពី​ប្រទេស​ថៃ​ចាប់ផ្តើម​ផ្តោត​សំខាន់​លើ​ការ​គ្រប់គ្រង​កាក​សំណ​តល់​ក្នុង​ប្រទេស​។ នាយកដ្ឋាន​គ្រប់គ្រង​កង្វក់​បរិស្ថាន​បាន​ព្យាករណ៍​ថា​កាក​សំណល់​រឹង​មធ្យម​ក្នុង​ប្រទេស​ថៃ​នឹង​កើនឡើង​ពី ៤០,៦៦២​តោន​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០០៨ មក​ស្មើ ៤២,៩០០​តោន​ក្នុង​ឆ្នាំ ២០២៣​។ គម្រោង​អភិវឌ្ឍន៍​ថ្មី​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ជាប់​ពាក់ព័ន្ធ​អនុវត្ត​គំរូ​អាជីវកម្ម និង​បង្កើត​ជា​លក្ខខណ្ឌ​សម្រាប់​អនុញ្ញាត​ឲ្យ​វិនិយោគិន​ឯកជន​ចូលរួម​។

អ្នកស្រី Naruphat Amornkosit ដែល​ជា​អគ្គលេខាធិកា​នៃ​គណៈកម្មាធិការ​និយ័ត​កម្ម​ថាមពល​(ERC) របស់​ប្រទេស​ថៃ​បាន​និយាយ​ថា​ពួក​គេ​នឹង​មានការ​ប្រកាស​ពី​ការ​ផ្តល់​ប័ណ្ណ​អនុញ្ញាត​សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ពី​កាក​សំណល់​ក្នុង​ខែ​នេះ​។

អ្នកស្រី​បាន​បន្ត​ថា “ERC នឹង​ពិចារណា​លើ​គំរូ​អាជីវកម្ម និង​សមត្ថភាព​ក្នុង​ការ​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ពីរ​ប្រភេទ​គឺ​ក្រុមហ៊ុន​ផលិត​ថាមពល​ខ្នាត​តូច​ដែល​មាន​សមត្ថភាព​ផលិត​ប្រមាណ​រវាង​ពី​១០ ទៅ​៩៩​មេ​ហ្កា​វ៉ា​ត់ និង ក្រុមហ៊ុន​ផលិត​ថាមពល​ខ្នាត​តូច​ខ្លាំង​ដែល​មាន​សមត្ថភាព​ផលិត​ក្រោម​១០​មេ​ហ្កា​វ៉ា​ត់​”​។

អ្នកស្រី​បាន​បន្ថែម​ថា កិច្ចព្រមព្រៀង​ទិញ​ថាមពល​នឹង​មាន​រយៈពេល​ពី​២០​ទៅ​២៥​ឆ្នាំ ហើយ​រដ្ឋាភិបាល​មាន​គម្រោង​ទិញ​អគ្គិសនី​ដែល​បង្កើត​ចេញពី​ប្រភព​ទាំងនេះ​ផង​ដែរ ហើយ​អ្នក​ដែល​ទទួល​បានការ​អនុញ្ញាត​ត្រូវ​តែ​គោរព​តាម​ច្បាប់​រួម​គឺ​ការ​អភិវឌ្ឍន៍​ឲ្យ​បាន​លឿន​ក្នុង​រយៈពេល​ដែល​បាន​ចែង​ទុក​ដើម្បី​ជៀសវាង​ការ​ពន្យា​ពេល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ