ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស សុខា ៖ ម្ចាស់​មេដាយមាស​មិន​ត្រូវ​មាន​ជំងឺ​តួឯក​នោះ​ទេ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់​អត្ត​ព​លិ​ក​ម្ចាស់​មេដាយមាស​កីឡា​គ្រប់​ប្រភេទ​មិន​ត្រូវ​មាន​ជំងឺ​តួឯក​នោះទេ ។…

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់​អត្ត​ព​លិ​ក​ម្ចាស់​មេដាយមាស​កីឡា​គ្រប់​ប្រភេទ​មិន​ត្រូវ​មាន​ជំងឺ​តួឯក​នោះទេ ។ លោក​មាន​ប្រសាសន៍​បែប​នេះ​នៅ​ពេល ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់ លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ដែល ជា​ម្ចាស់​មេដាយ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជើង ឯក​អា​ស៊ី​អាគ្នេយ៍​នៅ​ទីក្រុង​ណៃ​ពិដោរ ប្រទេស មី​យ៉ា​ន់​ម៉ា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មីនា នៅ​ក្នុង​វិមាន ពហុ​កីឡដ្ឋាន​ជាតិ ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី នោះ​មាន​លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​កីឡា លោក ប៉ុន សុខ ប្រធាន​ម​ជ្ឈ មណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ម​ន្រី្ត​ក្រោម​ឱវាទ និង​កីឡាករ​-​កីឡាការិនី​ជា​ច្រើន​រូប​ទៀត​។

លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ថ្លែង​ក្នុង​ឱកាស​នោះ​ថា សម្រាប់​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា មេដាយ​ដែល​ដណ្ដើម​បាន​ពី​ព្រឹត្តិការណ៍​ខាងលើ​មាន​ចំនួន​២៦​គ្រឿង ក្នុង​នោះ​មេដាយមាស​៦​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ​សំរឹទ្ធ​១៤​គ្រឿង ។

បើ​និយាយ​ពី​ចំណាត់ថ្នាក់​មេដាយ​ដែល​ដណ្ដើម បាន កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់ ។ ចំពោះ​ប្រាក់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​នា​ពេល​នេះ សរុប​មាន​ចំនួន​​៤៧.៣០០.០០០​រៀល ។ រីឯ​កីឡា​គុន​ដាវ​វិញ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​៣​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​បាន​រៀបចំ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​២៩ កញ្ញា​ដល់​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៨ ហើយ​ប្រាក់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​មាន​ចំនួន​២៨​លាន​រៀល​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ លោក ស សុខា បាន​អំពាវនាវ​ដល់​អត្ត​ព​លិ​ក​គ្រប់​ប្រភេទ​កីឡា​ជាតិ​ទាំងអស់​ដែល​ដណ្ដើម​បាន​មេដាយមាស ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ត​ទៀត​ព្រោះ​ហាត់​ច្រើន​កាលណា​កាន់តែ​ល្អ ហើយ​មិន​ត្រូវ​មាន​ជំងឺ​តួឯក​នោះ​ទេ ។ បើ​មិន​ដូច្នោះ​ទេ សិទ្ធិ​ផល​របស់​ខ្លួន​នឹង​មានការ​ធ្លាក់​ចុះ​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ