ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្នៃ​រំសេវ​ផាវ​ដាក់​ក្នុង​ដប​ភេសជ្ជៈ ផ្ទុះ​ត្រូវ​របួស​ច្រើន​នាក់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​៥​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ច្នៃ​រំសេវ​ផាវ​ដាក់​ក្នុង​ដប​ភេសជ្ជៈ បណ្តាល​ឱ្យ​ផ្ទុះ​បង្ក​គ្រោះ​​ថ្នាក់​​តែ​ម្តង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ​ឆ្នាំ​២០១៩​ស្ថិត​នៅ​ភូមិ​សៀង​សាយ ឃុំ​តា​វែង​ក្រោម…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​៥​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ច្នៃ​រំសេវ​ផាវ​ដាក់​ក្នុង​ដប​ភេសជ្ជៈ បណ្តាល​ឱ្យ​ផ្ទុះ​បង្ក​គ្រោះ​​ថ្នាក់​​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ​ឆ្នាំ​២០១៩​ស្ថិត​នៅ​ភូមិ​សៀង​សាយ ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង​ ខេត្តរតនគិរី​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់ រួម​មាន ១-​ឈ្មោះ ហេង សា​រឿ​ន ភេទ​ប្រុស រង​របួស​ជើង​ខាងស្តាំ​ធ្ងន់ធ្ងរ ២-​ឈ្មោះ សើន អួន ភេទ​ប្រុស អាយុ​១១​ឆ្នាំ របួសធ្ងន់ ត្រូវ​ចំ​មុខ ៣-​ឈ្មោះ
តឿ​ង ជឿ​ង ភេទ​ប្រុស អាយុ​៨​ឆ្នាំ របួសធ្ងន់ ធ្លាយ​ពោះវៀន ៤-​ឈ្មោះ សន ម៉ា​ប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​របួសស្រាល និង​៥-​ឈ្មោះ ចាង ត្រិ​ន ភេទ​ស្រី អាយុ ២៦​ឆ្នាំ រង​របួសស្រាល​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទាំង​៣​នាក់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​។

ករណី​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ឈ្មោះ ហេង សា​រឿ​ន ជា​អ្នក​យក​គ្រាប់​ផាវ​មក​ច្នៃ​យក​រំសេវ​ដាក់​ក្នុង​ដប​ភេសជ្ជៈ ជា​អកុសល​ខណៈ​កំពុង​តែ​ធ្វើ ស្រាប់តែ​ផ្ទុះ​បណ្តាល​ឱ្យ​មនុស្ស​៥​នាក់​រង​របួសធ្ងន់ និង​ស្រាល​តែ​ម្តង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕