ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ហិ.ង្សា​ប៉ង​ធ្វើ​មនុស្ស​ឃាត​3​ករណី​ត្រូវ​បាន​ប៉េអឹម​បង្ក្រាប​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់​ ពី​បទ​ប៉ុន​ប៉ង​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នៅ​៣​កន្លែង​ផ្សេង​គ្នា​ កាល​ពី​យប់​ថ្ងៃ​ទី​២៩​ កញ្ញា​ នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ និង​សង្កាត់​ប៉ោយ​ប៉ែត​ ។​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់​ ពី​បទ​ប៉ុន​ប៉ង​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នៅ​៣​កន្លែង​ផ្សេង​គ្នា​ កាល​ពី​យប់​ថ្ងៃ​ទី​២៩​ កញ្ញា​ នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ និង​សង្កាត់​ប៉ោយ​ប៉ែត​ ។​

ជន​សង្ស័យ​ទាំង​៤​នាក់​នេះ​មាន​១-​ឈ្មោះ​ លី​ ឈិន​ឡុង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត​ (ជា​អ្នក​កាន់​ដាវ​សាមូរ៉ៃ)​ ២-​ឈ្មោះ​ ឌី​ វិចែម​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​បាលិលេយ្យ​ សង្កាត់​ប៉ោយ​ប៉ែត​ (កាន់​កាំបិត​ប៉័ង​តោ)​ ៣-​ឈ្មោះ​ ហេង​ ស៊ីនួន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយ​ប៉ែត​ ជា​អ្នក​ដឹក​ជន​សង្ស័យ​ទាំង​២​នាក់​ និង​៤-​ឈ្មោះ​ ឡាយ​ លាភ​ ភេទ​ប្រុស​ អាយុ​ប្រមាណ​ជា​២២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ (យក​ដាវ​សាមូរ៉ៃ​ដេញ​កាប់​ជន​រង​គ្រោះ)​ ។​

សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ ឱ្យ​ដឹង​ថា​ ហេតុ​ការណ៍​ប៉ុន​ប៉ង​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ខាងលើ​ កើត​មាន​ឡើង​នៅ​៣​កន្លែង​ផ្សេង​គ្នា​ ។ លើក​ទី​១​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា​ ក្នុង​ភូមិ​ក្បាល​ស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែត​ គឺ​ជន​សង្ស័យ​៣​នាក់​ ១-ឈ្មោះ​ លី​ ឈិន​ឡុង​ ២-​ឈ្មោះ​ ឌី​ វិចែម​ និង​៣-​ឈ្មោះ​ ហេង​ សុីនួន​ បាន​នាំ​គ្នា​ដេញ​កាប់​ជន​រង​គ្រោះ​ឈ្មោះ​ សឹង​ បញ្ញា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ តែ​មិន​បាន​សម្រេច​ ព្រោះ​រត់​ចូល​ផ្ទះ​ទាន់​ ដោយ​សារ​ជម្លោះ​ពី​រឿង​ជិះ​ម៉ូតូ​ប៉ះ​គ្នា​កាល​ពី​៣​ខែ​មុន​ ។

លើក​ទី​២​ កើត​ឡើង​នៅ​វេលា​ម៉ោង​៨​យប់​ នៅ​ក្នុង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ។ ជន​សង្ស័យ​ឈ្មោះ​ ឡាយ​ លាភ​ បាន​យក​ដាវ​សាមូរ៉ៃ​ ដេញ​កាប់​ជន​រង​គ្រោះ​ ឈ្មោះ​ គង់​ ណាត​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ខាង​លើ​ ប៉ុន្តែ​មិន​រង​របួស​ទេ​ ព្រោះ​រត់​ឱ្យ​គេ​ជួយ​ទាន់​ ដែល​ករណី​នេះ​កើត​ឡើង​ព្រោះ​ជម្លោះ​ពាក្យ​សម្តី​ ។

លើក​ទី​៣​ កើត​ឡើង​នៅ​វេលា​ម៉ោង​៨​យប់​ដែរ​ នៅ​ផ្សារ​រ៉ាថ្មី​ ក្នុង​ភូមិ​ប៉ោយ​ប៉ែត​ សង្កាត់​ប៉ោយ​ប៉ែត​ ។ ជន​សង្ស័យ​ម្នាក់​ ឈ្មោះ​ ធឿន​ ភេទ​ប្រុស​ អាយុ​ប្រមាណ​២០​ឆ្នាំ​ ជា​កម្ម​ករ​ជ្រែ​ទំនិញ​ពី​ប្រទេស​ថៃ​ ស្នាក់​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​១​ បាន​យក​កាំបិត​ប៉័ង​តោ​កាប់​ជន​រង​គ្រោះ​ឈ្មោះ​ រី វ៉ាន់​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ខាង​លើ​ និង​ជា​កម្ម​ករ​ជ្រែ​ទំនិញ​ដូច​គ្នា​ កាប់​ចំ​ក្បាល​មួយ​ប៉័ង​តោ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទាំង​យប់​ ។