ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​អចល​ន​វត្ថុ​កម្ពុជា​សូម​ឱ្យ​អ្នកប្រកប​រ​បរ​វិស័យអចលន​ទ្រព្យ​​សុំ​អាជ្ញា​​ប័ណ្ណ​​ត្រឹម​ត្រូវ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ វិស័យអចលនទ្រព្យ​នៅកម្ពុជា​កំពុង​មាន​ការរីក​លូតលាស់​យ៉ាងខ្លាំង​ទាំង​វិស័យ​​សំណង់ ដីធ្លី និងការ​សាងសង់​អគារខ្ពស់​ៗជាដើម​ ។ ទាក់​ទង​នឹងបញ្ហានេះ​ផង​ដែរ ក្រុម​ហ៊ុន​ដែលប្រកប​​របរ​ខាង​វិស័យ​​អចល​នវត្ថុ​នៅ​កម្ពុជា​ក៏មានច្រើន ​តែភាគច្រើន​ក្រុមហ៊ុន​​ទាំងនោះ​​មិន​បាន​សុំ​អាជ្ញាប័ណ្ណ​​ពីក្រសួង​​ឱ្យ​បាន​ត្រឹមត្រូវនោះទេ គឺប្រកប

រាជធានីភ្នំពេញ ៖ នៅរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ វិស័យអចលនទ្រព្យ​នៅកម្ពុជា​កំពុង​មាន​ការរីក​លូតលាស់​យ៉ាងខ្លាំង​ទាំង​វិស័យ​​សំណង់ ដីធ្លី និងការ​សាងសង់​អគារខ្ពស់​ៗជាដើម​ ។ ទាក់​ទង​នឹងបញ្ហានេះ​ផង​ដែរ ក្រុម​ហ៊ុន​ដែលប្រកប​​របរ​ខាង​វិស័យ​​អចល​នវត្ថុ​នៅ​កម្ពុជា​ក៏មានច្រើន ​តែភាគច្រើន​ក្រុមហ៊ុន​​ទាំងនោះ​​មិន​បាន​សុំ​អាជ្ញាប័ណ្ណ​​ពីក្រសួង​​ឱ្យ​បាន​ត្រឹមត្រូវនោះទេ គឺប្រកប​ដោយ​លួច​លាក់​មិន​បង់​ពន្ធ​ជូនរដ្ឋ ។

សមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានប្រជុំ និង​សម្រេច​ស្នើ​សុំ​​ និងអំពាវនាវ​​ដល់អ្នក​ប្រកប​​របរ​ខាងវិស័យ​​អចល​ន​វត្ថុ​​ទាំងឡាយ​ ដែលមិន​ទាន់​បានសុំ​អាជ្ញា​ប័ណ្ណ​​ពីក្រសួង​ សូម​ទៅ​សុំ​​អាជ្ញា​​ប័ណ្ណ​ឱ្យ​បានត្រឹមត្រូវ​​​ដើម្បី​ឱ្យ​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ប្រកួតប្រជែង​​គ្នា​ក្នុងទីផ្សារ​សេរី​បច្ចុប្បន្ន ។

​លោកចេង ខេង ប្រធាន​សមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារ​អចល​នវត្ថុ​កម្ពុជា និងជាប្រធាន​ក្រុមហ៊ុន​អចលន​វត្ថុ​ស៊ី ភី អិល ​បាន​មាន​ប្រសាសន៍​​ថា សព្វ​ថ្ងៃ​នេះ​ដោយ​​វិស័យអចលន​វត្ថុ​​នៅ​កម្ពុជា​យើង​កំពុង​មានរីក​ដុះដាល ហើយ​មានអ្នក​​ប្រកបមុខ​របរ​ខាង​​វិស័យ​នេះ​​ក៏មានច្រើន ​តែភាគច្រើន​​មិន​បាន​សុំ​អាជ្ញា​ប័ណ្ណពីក្រសួង​​ឱ្យ​បានត្រឹមត្រូវនោះទេ ​គឺពួកគាត់​​រកស៊ី​ដោយលួចលាក់ ។