ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ចាស់ ទាំង​ក្មេង​ សម្ងំ​ស្ងាត់​ៗទាល់តែប៉ូលិស​ក្របួច​​ទាំង​សម្បុក

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​សហការ​ជាមួយ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​ត្រង់ ធ្វើការ​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​ករណី ខណ​:​មនុស្ស​ក្មេង​ចាស់​នៅ​ក្នុងភូមិ​តែង​នាំ​គ្នា​ទិញ​ពី​ពួក​គេ​យក​ទៅ​ប្រើប្រាស់​យ៉ាង​ពពាក់ពពូន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​សហការ​ជាមួយ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​ត្រង់ ធ្វើការ​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​ករណី ខណ​:​មនុស្ស​ក្មេង​ចាស់​នៅ​ក្នុងភូមិ​តែង​នាំ​គ្នា​ទិញ​ពី​ពួក​គេ​យក​ទៅ​ប្រើប្រាស់​យ៉ាង​ពពាក់ពពូន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ជា​បន្តបន្ទាប់ រួម​ជាមួយ​ថ្នាំ​ញៀន​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​០១- ឈ្មោះ យឿ​ន អាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ទី​០២-​ឈ្មោះ ដុ​ង សា​រិ​ន​ណា​ក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​០៣- ឈ្មោះ សៀវ រ៉ា​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ អ្នក​ទាំង​បី​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ច្រាំង​បាក់ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង​ទី​០៤-​ឈ្មោះ សាំង ឡាយ​ហួត ភេទ ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា នគរបាល​ដកហូត​នូវ​វត្ថុ​តាង​បាន​មួយ​ចំនួន រួម​មាន​៖ ទី​០១-​ម្សៅ​ក្រាម​ពណ៌​ស ដែល​ជា​សារធាតុ​ញៀន​ចំនួន​០១ កញ្ចប់​ធំ ទី​០២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម (Honda Dream C125) ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ចំនួន​១​គ្រឿង និង​ម៉ូតូ​កែ​ឆ្នៃ​ចំនួន​០១​គ្រឿង​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ដើម្បី​សួរនាំ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ