ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះ​អំពើហិ.ង្សា​ក្នុងគ្រួសារ​ប្តីកា.ប់កូន​ដាច់ក្បាល​ កា.ប់​ប្រពន្ឋ​ស្ទើរដាច់​.​ក និងដាច់​ដៃ​​ទំាងសង​ខាង​ រីឯប្តី​តុលាការ​​ប្រជា​ពលរដ្ឋ​​ប្រហារ​ជីវិត (មានវីដេអូឃ្លីប)

10 ឆ្នាំ មុន

ខេត្តកំពង់ចាម៖ ​អំពើហិ.ង្សាក្នុង​គ្រួសារមួយ ​ដែលសាហា.វ​បំផុតមិនដែល​ជួប គឺប្តីបានយកកំាបិត​ផ្គាក់កា.ប់កូន​ស្រីដាច់ក្បាល ​និងកា.ប់ប្រពន្ឋស្ទើរដាច់.ក និងដាច់ដៃទំាង​ពីរ​ស្លា.ប់យ៉ាងវេទនាបំផុត ។

ហេតុការណ៏ដ៏កម្រជួប​និងគួរឱ្យតក់​ស្លុតបំផុតនេះ​ បានកើតឡើង​កាលពីម៉ោង១១និង​ ១៥នាទី​ថ្ងៃត្រង់ថ្ងៃទី០១​ តុលា២០១៣ ​នៅក្នុងភូមិ​ត្រពំាងបឹង ​ឃុំថ្មពូន​ ស្រុកព្រៃឈរ ។

ខេត្តកំពង់ចាម៖ ​អំពើហិង្សាក្នុង​គ្រួសារមួយ ​ដ៏សាហាវ​បំផុតមិនដែល​ជួប គឺប្តីបានយកកំាបិត​ផ្គាក់កាប់កូន​ស្រីដាច់ក្បាល ​និងកាប់ប្រពន្ឋស្ទើរដាច់.ក និងដាច់ដៃទំាង​ពីរ​ស្លាប់យ៉ាងវេទនាបំផុត ។

ហេតុការណ៏ដ៏កម្រជួប​និងគួរឱ្យតក់​ស្លុតបំផុតនេះ​ បានកើតឡើង​កាលពីម៉ោង១១និង​១៥នាទី​ថ្ងៃត្រង់ថ្ងៃទី០១​ តុលា ២០១៣ ​នៅក្នុងភូមិ​ត្រពំាងបឹង ​ឃុំថ្មពូន​ ស្រុកព្រៃឈរ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ទៀតថា​ បុរសជាប្តីឈ្មោះ​ ឡំាង ពិសេស​ ហៅ សែ អាយុ ៤៨ឆ្នាំ រីឯកូនស្រី​ដែលជនកំណាចរូបនេះ​កាប់ដាច់ក្បាល​ឈ្មោះ មួន ចិន្តា ​អាយុ២០ឆ្នាំ​ និង ប្រពន្ឋឈ្មោះ​ សេក ធូរ ​អាយុ ៤៧ឆ្នាំ ត្រូវប្តីកាប់ស្ទើរដាច់.ក ​និងដាច់ដៃទំាងសង​ខាងស្លាប់គួរឲ្យរន្ឋត់បំផុត ។

បើតាមលោក​ កែវ ស៊ាងហ័ន់ ​អធិការនគរបាល​ស្រុកព្រៃឈរ​បានឲ្យដឹងថា ​បន្ទាប់ពីនាយប៉ុស្តិ៍​នគរបា​ល​ថ្មពូន បានរាយការណ៏ភ្លាម ​លោកបានដឹកនំា​កម្លំាងជាច្រើន​សហការជាមួយ​ប៉ូលិសប៉ុស្តិ៍​រាប់សិបនាក់​មកផ្ទះកើតហេតុ​ ដោយមានប្រជាពលរដ្ឋ​ប្រមាណ៥០០នាក់​ឡោមព័ទ្ឋជនកំណាច​មិនឲ្យចេញពី​ផ្ទះកើតហេតុ ។

ក្នុងហេតុការណ៏នោះ​លោកអធិការស្រុក​បានបញ្ចុះបញ្ចូល​ប្តី(ជនដៃដល់)​ឲ្យចុះមកដី តែជនកំណាចនេះ​មិនព្រម បែរជាទៅកាប់ដៃ​ប្រពន្ឋទំាង​សងខាងខណៈប្រ​ពន្ឋបានស្លាប់​ហើយនោះ យកមកព្យួរបង្ហាញ​សមត្ថកិច្ច​និងប្រជាពលរដ្ឋ​ដែលកំពុងចោមរោមមើល ធ្វើឲ្យប្រជាពលរដ្ឋ​ទប់កំហឹងមិន​បាន ក៏នំាគ្នា​គប់ចូលក្នុងផ្ទះបណ្តាល​ឲ្យជនកំណាច​ជា​ប្តីនោះដួល ហើយប្រជាពលរដ្ឋ​ក៏សម្រុកគប់ដុំថ្ម ​និងខ្លះចូលវាយ​ទាត់ធាក់ ​រហូតស្លាប់នៅមុខ​ផ្ទះតែម្តង ។

គួរបញ្ជាក់ថា ​ប្តី-ប្រពន្ឋខាងលើនេះ ​បានរួមរស់ជាមួយគ្នា៧-៨​ឆ្នាំមកហើយ ​ហើយកូនស្រីដែល​ស្លាប់នោះជាកូនប្តីមុន​ ។ សេចក្តីរាយ​ការណ៏បានបន្តថា មកដល់ម៉ោង​១និង៤០នាទីនេះ​ ប្រជាពលរដ្ឋរាប់​រយនាក់នៅបន្តចោ​មរោមមើលហេតុការណ៏​នេះដដែល​ក្នុងក្តីតុកស្លុត​និងរន្ឋត់បំផុត ៕