ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូនស្លា.ប់ក្នុងភ្នក់ភ្លើងទាំងរស់​…ពុទ្ធោ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ ពិតជា​គួរ​ឲ្យតក់​ស្លុត​ណាស់ ក្រោយ​​ដូន​ចាស់​ម្នាក់​​ឈ្មោះ​សែ​ម ប៉ុក អាយុ​៦៧​ឆ្នាំ​នៅ​ភូមិ​ខ្ទួយ​ទី​៤ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង​ទាំងរស់ រីឯ​ចៅប្រុស​អាយុ​១៧​ឆ្នាំ…

ខេត្តកំពង់ចាម ​៖ ពិតជា​គួរ​ឲ្យតក់​ស្លុត​ណាស់ ក្រោយ​​ដូន​ចាស់​ម្នាក់​​ឈ្មោះ​សែ​ម ប៉ុក អាយុ​៦៧​ឆ្នាំ​នៅ​ភូមិ​ខ្ទួយ​ទី​៤ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង​ទាំងរស់ រីឯ​ចៅប្រុស​អាយុ​១៧​ឆ្នាំ បាន​រង​របួស​រលាកជើង​សងខាង ក្នុងហេតុការណ៍​ភ្លើងឆេះ​ កើតឡើងកាលពី​វេលា​ម៉ោង​៣​និង​១៦​នាទី​រសៀលថ្ងៃ​ទី​
១៩ មីនា ហើយភ្លាមៗចៅប្រុស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូរ​ម្លូ​ ។

លោក​វរ​សេនី​យ៍​ឯក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ប្រាប់​ឲ្យ​ដឹងថា ​​មុនពេល​​កើតហេតុ​ចៅ​ប្រុស​ដែល​មាន​ផ្ទុកមេរោគ​អេ​ដ​ស៍ បាន​មក​សុំ​លុយ​ពី​ជីដូន​បង្កើត​របស់​ខ្លួន​​​២ម៉ឺន​រៀល​សម្រាប់​ជា​សោ
ហ៊ុយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​រស់នៅ​ក្នុង​មណ្ឌលដែល​ទីនោះ ​មានការ​ថែទាំ​
ដល់​អ្នក​ដែល​មាន​ផ្ទុកមេរោគ​នេះ ។ ​ក្នុង​ពេល​នោះ​ ក៏​មានការ​ប្រកែក​គ្នា​បន្តិច ​ដោ​យសារ​​ជីដូនដែល​ជា​កម្មករ​ដាំ​ដុះ​របស់​ក្រុមហ៊ុន ឡុ​ង ស្រេង ចំការ​កៅស៊ូ​បឹង​កេ​ត មិន​ចង់​ឱ្យ​ចៅ​របស់​ខ្លួន​ទៅ​នោះ​ទេ ។

បន្ទាប់​មក​ ដូន​ចាស់​រូប​នោះ​បាន​បាន​ខឹងសម្បារ​​ចៅប្រុស ហើយ​បាន​យក​ប្រេងសាំង​ក្នុង​ដប​២​លី​ត្រ មក​ចាក់​លើ​ខោអាវ​ក្នុងផ្ទះ​តៀម​សាងសង់​ពី​ថ្ម​បេតុង​ រួច​​យក​ដែកកេះ​មក​គូស​ ដើម្បី​បើក​ចង្ក្រានហ្គាស​កំ​ដៅ​សម្ល​ដែរ​ ​ស្រាប់តែ​បណ្តាល​ឲ្យ​ឆាបឆេះ​មក​លើ​ខ្លួនប្រាណសន្ធោរ​សន្ធៅ​ ហើយ​ចៅប្រុស​បាន​រង​ការ​រលាកជើង​សងខាង និង​​លោត​ចេញ​មក​ក្រៅ​ទាន់ ​បណ្តាល​ឲ្យ​រង​របួស​ជើង​សងខាង ។

ចំណែក​ជីដូន​​៦៧​ឆ្នាំ​នោះបាន​ស្លាប់​ក្នុង​ភ្នក់ភ្លើងតែម្តង ។ ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ ដើម្បី​ពិនិត្យ​សព​ដូន​ចាស់​ ​និង​បាន​សន្និដ្ឋាន​ថា​ ​​ពិតជា​បាន​ស្លាប់​ដោយ​ដោយ​រលាកភ្លើង​
មែន ។

គួរ​បញ្ជាក់​ថា ​ឪពុក​ម្តាយ​របស់​ចៅប្រុស​នោះ​បាន​ស្លាប់​អស់ហើយ​ដោយសារ​តែ​កើត​ជំងឺ​អេ​ដ​ស៍ ហើយ​ចៅប្រុស​ឈ្មោះ​សុធា បាន​ឆ្លង​មេរោគ​អេ​ដស​ន៍​ពី​ឪពុក​ម្តាយ​របស់​គេ ហើយដើម្បី​ចង់បាន​​ពន្យា​រជីវិត​រស់ នៅ​រាង​យូរ ​ក៏​ចង់ទៅ​រស់នៅ​ក្នុង​មណ្ឌល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ។

អត្ថបទសរសេរ ដោយ