ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​ឬទេ​រូបថត​«​ព្រី​វី​ឌី​ង​ឱ​ក សុគន្ធ​កញ្ញា​»​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​លំដាប់​ជួរ​មុខ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ឱ​ក សុគន្ធ​កញ្ញា បាន​ថតរូប Pre wedding ហើយ វា​ជា​ការ​បង្ហាញ​ថា​អាពាហ៍ពិពាហ៍​រវាង​នាង និង​អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល ឆាប់​ៗ​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​លំដាប់​ជួរ​មុខ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ឱ​ក សុគន្ធ​កញ្ញា បាន​ថតរូប Pre wedding ហើយ វា​ជា​ការ​បង្ហាញ​ថា​អាពាហ៍ពិពាហ៍​រវាង​នាង និង​អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។

បើ​ទោះបីជា​មក​ដល់​ពេល​នេះ​ឱ​ក សុគន្ធ មិន​បាន​បញ្ចេញ​ពេលវេលា​ជាក់លាក់​ណាមួយ​ពី​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​នាង​នៅ​ពេល​ណា​ក៏​ដោយ ប៉ុន្តែ​ជា រឿយ​ៗ​នាង និង​គូរ​ដណ្តឹង​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជា​បន្តបន្ទាប់ ជា​ពិសេស​ពេល​ទៅ​ដំណើរ​កម្សាន្ត​នៅ​ក្រៅប្រទេស​ម្តង​ៗ​។ ការ​ចូល​រោងការ​របស់​ឱ​ក សុគន្ធ ទំនងជា​នឹង​អាច​កើតឡើង ឆាប់​ៗ​នេះ បន្ទាប់​ពី​រូបភាព​នៃ​ការ​ថត Pre wedding ត្រូវ​បាន​គេ​ទម្លាយ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​ឈ្មោះ​RHM FAMILY បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ឱ​ក សុគន្ធ​កញ្ញា និង​អនាគត​ស្វាមី​ដែល​ជា​ប្អូន​ថៅកែ​ផលិតកម្ម​ហង្ស​មាស បាន​គ្រង​ឈុត​បុរាណ​បែប​អាពាហ៍ពិពាហ៍ នៅ​ក្នុង​បរិវេណ​ប្រាសាទ​មួយ​ក្នុង​ខេត្តសៀមរាប ។ ជាមួយ​រូបថត​មួយ​សន្លឹក​នេះ ផេ​ក នោះ​បាន​ភ្ជាប់​ឃ្លា​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា ថត Pre Wedding Idol ជិត​ចូល​រោងការ​ហើយ​»​។

ឱ​ក សុគន្ធ​កញ្ញា នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​យ៉ាងណា​នោះ​ឡើយ ប៉ុន្តែ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង​គេ​ឃើញ​នាង​បង្ហោះ​សារ​ថា «​សួស្ដី​មិត្តភក្តិ បងប្អូន​ទាំងអស់​គ្នា​…! ថ្ងៃនេះ​មាន​រូប​បែកធ្លាយ ពី​រូបភាព Pre-Wedding អាពាហ៍ពិពាហ៍​របស់​នាង​ខ្ញុំ តើ​បងប្អូន​ជឿ​ដែរ ឬទេ​…​? បើ​បងប្អូន​ចង់​ដឹង​ការណ៍​ពិត​រូបថត Preweddings ជា​ផ្លូវកា​របស់​នាង​ខ្ញុំ សូម Share Status នេះ​ឲ្យ​បាន​ចំនួន​168k Share ខ្ញុំ​នឹង​បង្ហាញ​រូបភាព Pre-Wedding ជា​ផ្លូវការ​របស់​នាង​ខ្ញុំ​ជូន​បងប្អូន​ទាំងអស់​គ្នា​…»​។

តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​លោក​អឹ​ុ​ង សុខ​លី ជា​អគ្គនាយករង​ទូរទស្សន៍​ហង្ស​មាស និង​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម​ហង្ស​មាស កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ