ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​មួយ​ខ្នង​ទាំងស្រុង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អូរ​ស្ងួត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អូរ​ស្ងួត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​កើតហេតុ​ឈ្មោះ​ម៉ា ណូ​ក ហៅ​វ៉ា​ន់​នៀម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ថតរូប រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ផ្ទះ​កើតហេតុ​ខាងលើ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី ។ ពេល​អគ្គិភ័យ​ឆាបឆេះ​ពី​ដំបូង​គ្មាន​អ្នក​ណា​ដឹង​នោះ​ទេ លុះ​នៅ​ពេល​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង ទើប​​អ្នក​ជិតខាង​បានដឹង និង​ជួយ​អន្តរាគមន៍​ពន្លត់ តែ​មិន​អាច​ជួយ​បាន​ឡើយ ទំ​រំ​តែ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ដល់ ផ្ទះ​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ទៅ​ហើយ ។ ទោះបីជា​យ៉ាងណា រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​អស់​មួយ​ស៊ីទែន ដើម្បី​ពន្លត់​ការពារ​មិន​ឱ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ផង​ដែរ ។

ក្នុង​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រួម​មាន​កុំព្យូទ័រ​ចំនួន​២​គ្រឿង​, ម៉ាស៊ីន​អ៊ុតកាត​១​គ្រឿង កាមេរ៉ា​១​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​១​គ្រឿង ម៉ាស៊ីន​ធ្វើ​នំ​១​គ្រឿង​, ទូ​ដាក់​ខោអាវ​១, ធុង​ទឹកកក​១ និង​សំភារៈ​ផ្សេង​ៗ​ទៀត​សរុប​ជា​ប្រាក់​អស់​ប្រហែល​៨២៨៥​ដុល្លារ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ គេ​មិនដឹង​ថា​មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ឬ​មក​ពី​ភ្លើងចង្ក្រាន​ឡើយ ព្រោះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ