ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​គួរតែ​ទទួលទាន​ពេល​ដំបៅ​ក្រពះ

5 ឆ្នាំ មុន

ការ​ទទួលទាន​អាហារ​ផ្ដេសផ្ដាស​នៅ​ពេល​មាន​ដំបៅ​ក្រពះ​អាច​បណ្ដាល​ឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ អ្នក​នឹង​ទទួល​រង​ការ​ឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​ក្នុង​ពោះ​ជាក់​ជា​មិន​ខាន ! ក្រហាយ​ទ្រូង​, ចង្អោរ​ចង់​ក្អួត​, ក្អួត និង​ហើមពោះ ជា​អាការ​គួរ​ឱ្យ​រំខាន​ផ្សេង​ទៀត​នៃ​បញ្ហា​ដំបៅ​ក្រពះ ។…

ការ​ទទួលទាន​អាហារ​ផ្ដេសផ្ដាស​នៅ​ពេល​មាន​ដំបៅ​ក្រពះ​អាច​បណ្ដាល​ឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ អ្នក​នឹង​ទទួល​រង​ការ​ឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​ក្នុង​ពោះ​ជាក់​ជា​មិន​ខាន ! ក្រហាយ​ទ្រូង​, ចង្អោរ​ចង់​ក្អួត​, ក្អួត និង​ហើមពោះ ជា​អាការ​គួរ​ឱ្យ​រំខាន​ផ្សេង​ទៀត​នៃ​បញ្ហា​ដំបៅ​ក្រពះ ។ ដូច្នេះ​ហើយ​ទើប​ការ​ដឹង​ពី​អ្វី​ដែល​អ្នក​គួរ​ទទួលទាន​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​ដំបៅ​ក្រពះ គឺ​ពិតជា​សំខាន់​ណាស់ ។

អាហារ​មួយ​ចំនួន​ដែល​មាម​ប្រសិទ្ធភាព​ខ្ពស់​ជួយ​បំបាត់​អាការ​នៃ​បញ្ហា​ដំបៅ​ក្រពះ ក៏​ដូច​ជា​ព​ន្លឿ​ន​រយៈពេល​ជា​សះស្បើយ ៖

១. ផ្លែ​ឈើ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ទាប ៖ ពិត​ណាស់​ដែល​ផ្លែ​ឈើ​ល្អ​សម្រាប់​អ្នកជំងឺ​ដំបៅ​ក្រពះ ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​, ជាតិ​រ៉ែ​, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​សរសៃ ។ ទោះជា​យ៉ាងណា អ្នក​មិន​គួរ​ទទួលទាន​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ឡើយ ក៏​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ស្ថានភាព​នៃ​ដំបៅ​ក្រពះ​កាន់តែ​អាក្រក់​ឡើង ។ ផ្លែ​ឈើ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​មាន​ដូច​ជា ផ្លែ​គី​វី​, ចេក​, ទំពាំងបាយជូរ​, ប៉ោម​, សេ​រ៊ី​, ប៊័រ​រី​, ផ្លែ​ប៊័រ​, ល្ហុង និង​ត្រសក់ស្រូវ ។

២.​ទឹកឃ្មុំ​ឆៅ ៖ ក្រៅពី​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ហើយ​នោះ ទឹកឃ្មុំ ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ផង​ដែរ ។ ដូច្នេះ​ហើយ​ទើប​ទឹកឃ្មុំ​ប្រសើរ​ក្នុង​ការ​ព្យាបាល​ដំបៅ​ក្រពះ​ដែល​បណ្ដាល​មក​ពី​បាក់តេរី H. pylori​។ អ្នក​គួរ​ទទួលទាន​ទឹកឃ្មុំ​១ ស្លាបព្រា​បាយ​នៅ​ពេល​ព្រឹក និង​១​ស្លាបព្រា​បាយ​ទៀត​នៅ​មុន​ពេល​ចូល​គេង ។ អ្នក​ក៏​អាច​លាប​ទឹកឃ្មុំ​លើ​នំ​ស្រួយ ឬ​នំ​ប័​ុ​ង​ដើម្បី​ទទួលទាន​ផង​ដែរ ។ គ្រាន់តែ​ប្រាកដ​ថា ទឹកឃ្មុំ​ដែល​អ្នក​ទទួលទាន​នោះ គឺ​ឆៅ និង​មិន​កែ​ច្នៃ ។

៣. បន្លែ Cruciferous ៖ បន្លែ​ប្រភេទ Cruciferous រួម​មាន​ផ្កា​ខាត់ណា​, ពន្លក​ផ្កា​ស្ពៃ​, ស្ពៃក្ដោប និង ផ្កា​ស្ពៃ ក៏​ដូច​ជា​ស្ពៃក្រញាញ់​, ឆៃថាវ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ស្ពាន់ធ័រ​ដែល​ជា​ជាតិ​រ៉ែ​ម្យ៉ាង​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​បាក់តេរី និង​បន្សាប​ជាតិពុល ។ ការ​រួម​បញ្ចូល​បន្លែ​ទាំងនេះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ជួយ​កម្ចាត់ និង​រារាំង​រាល់​បាក់តេរី​ដែល​បង្ក​បញ្ហា​ដំបៅ​ក្រពះ​បាន​យ៉ាង​ប្រសើរ​។

៤. យ៉ា​អួរ ៖ ការ​ទទួលទាន​យ៉ា​អួរ​ជួយ​បង្កើន​បាក់តេរី​ល្អ​ៗ​ដែល​ល្អ​សម្រាប់​ទាំង​អ្នកមាន ឬ​គ្មាន​បញ្ហា​ដំបៅ​ក្រពះ​។ បាក់តេរី​ល្អ​ជួយ​កម្ចាត់​បាក់តេរី H. pylori និង​ព​ន្លឿ​ន​រយៈពេល​ជា​សះស្បើយ​នៃ​ដំបៅ​។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ ចូរ​ទទួលទាន​យ៉ា​អួរ​គ្មាន​ជាតិ​ខ្លាញ់ និង​គ្មាន​លាយ​រសជាតិ ផ្សេង​ៗ ។

៥. អាហារ​ប្រូតេអ៊ីន និង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ជាតិ​ខ្លាញ់​ទាប ៖ អ្នក​ត្រូវ​ទទួលទាន​អាហារ​ប្រូតេអ៊ីន​ដើម្បី​ជួយ​ព្យាបាល​ដំបៅ​ក្នុង​ក្រពះ​ដែល​បង្ក​ការ​ឈឺចាប់ ។ សាច់​គោ និង​សាច់​ជ្រូក​គ្មាន​ខ្លាញ់​, សាច់​មាន់​គ្មាន​ស្បែក ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ប្រូតេអ៊ីន​។ ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ក៏​ប្រសើរ​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ​ផង​ដែរ ។ ដើម្បី​ឆាប់​ជា​សះស្បើយ ការ​កម្រិត ឬ​កំណត់​ការ​ទទួលទាន​ជាតិ​ខ្លាញ់ គឺ​ចាំបាច់​ណាស់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ