ប្រទេសអីុរ៉ាក់ ៖ មនុស្សជិត១០០នាក់ភាគច្រើនជានារី និងកុមារបានត្រូវស្លាប់ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ដោយសារការលិចនាវាចម្លងមួយ ក្នុងទន្លេថៃហ្គ័រ ខណៈពួកឃើតអីូរ៉ាក់កំពុងប្រារព្ធបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ ព្រមទាំងបុណ្យមាតា។ នេះជាគ្រោះថ្នាក់ដែលមានមនុស្សស្លាប់ច្រើនបំផុតនៅអីុរ៉ាក់ ពុំធ្លាប់មានរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការកាន់ទុក្ខជាតិ៣ថ្ងៃត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីអីុិរ៉ាក់ លោកADEL ABDEL MAHDI ដែលធ្វើដំណើរទៅកាន់កន្លែងមានគ្រោះថ្នាក់ ព្រមទាំងទៅកាន់កន្លែងតម្កល់សព ដែលបញ្ជូនសពបណ្ដាជនរងគ្រោះទៅ។ តុល្យការអ្នកស្លាប់មានការកើនឡើងជាប់រដឹក។ យោងតាមក្រសួងមហាផ្ទៃថា មនុស្ស៩៤នាក់ស្លាប់ក្នុងការលិចនាវានេះ ក្នុងនោះមាននារី៦១នាក់។ អាជ្ញាធររៀបរាប់ពីកុមារ១៩នាក់ដែលលង់ទឹកស្លាប់ដែរ ហើយអ្នកដំណើរ៥៥នាក់ត្រូវបានជួយសង្គ្រោះ។
ការលិចនាវាស្លាប់មនុស្សយ៉ាងច្រើននេះ នាំឲ្យមានការក្ដុកក្ដួល ក្នុងទីក្រុងនោះនាភាគខាងជើងអីុរ៉ាក់ ដែលធ្លាប់រងទុក្ខវេទនារយៈពេល៣ឆ្នាំក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអ៊ិស្លាមដែលកាចសាហាវ។ បណ្ដាជនរងគ្រោះបានជិះនាវាចម្លងមួយ ឆ្លងទន្លេថៃហ្គ័រទៅឧទ្យានមួយ ជាកន្លែងដែលគ្រួសារទាំងឡាយទៅពិកនិកជាប្រពៃណី ក្នុងឱកាសបុណ្យចូលឆ្នាំឃើតហៅNOROUZ៕
ចែករំលែកព័តមាននេះ