ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​ជា​រឿង​សំខាន់​ចឹ​ង​ហើយ​មុន​នឹង​ទិញ​យក​ទៅ​បិ​រ​ភាគ​សូម​ពិនិត្យ​ផង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក​ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩​បាន សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណីអាហារ និង​ចែក​រូបភាព​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល​ស្តី​ពី​(​សូម​ពិចារណា​មុន​នឹង​ជ្រើសរើស…

ខេត្តមណ្ឌលគិរី ៖ លោក​ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩​បាន សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណីអាហារ និង​ចែក​រូបភាព​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល​ស្តី​ពី​(​សូម​ពិចារណា​មុន​នឹង​ជ្រើសរើស ផលិតផល ម្ហូប​អារ​ហារ ណាមួយ​មក​បរិភោគ​) ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលា​បឋម​សិក្សា​អូរ​រាម អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ហ៊ុន​សែន កែវ​សីមា ចំនួន​១៤២១​នាក់ និង​អ្នក​លក់ដូរ​ចំនួន​១៦​តូប ក្នុង​បរិវេណ​សាលា ស្ថិត​នៅ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

លោក​ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ​ផ្តោត​សំខាន់ ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ភេសជ្ជៈ និង​ចំនីអាហារ​ដែល​ដាក់​តាំង​លក់​ក្នុង​បរិវេណ​សាលា និង​អា​ជីករ​លក់ដូរ​ដទៃ​ទៀត ដើម្បី​ពិនិត្យ​មើល​ពី​គុណភាព សុវត្ថិភាព​ចំនីអាហារ ក្នុង​គោលបំណង ដើម្បី​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព ចំណីអាហារ ដល់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ អោយ​យល់​ដឹង​ពី​ទំនិញ​គួរ​ប្រើប្រាស់ និង​មុខទំនិញ​ណា​មិន​គួរ​ប្រើប្រាស់ ។ ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់ Borax លើ​មុខទំនិញ​ប្រហិត​សាច់​គោ សាច់​មាន់ ប្រហិត​មីសួរ ជា​លទ្ធផល​គ្មាន និង​បាន​ចុះ​ពិនិត្យ​វេច​ខ្ចប់​ស្រាប់​នៅ​តាម​តូប​នីមួយ​ៗ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​អូរ​អាម អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ហ៊ុន​សែន កែវ​សីមា ជា​លទ្ធផល​ដកហូត​បាន​ទឹកក្រូច ទឹក​ស្ករ​លាយ​មេ ចំនួន​១០​ដប ស្មើនឹង​១៥​គី​ឡា​ក្រាម ។

បន្ថែម​លើស​នេះ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ទាំងអស់ មុន​នឹង​យក​ទំនិញ​មក​លក់​ត្រូវ​ធ្វើការ​ពិនិត្យ​ពី​គុណភាព​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ហើយ​ត្រូវ​ជៀសវាង​ការ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម ទៅ​លើ​ផលិតផល​ម្ហូបអាហារ ។ ម្យ៉ាងទៀត មន្ត្រី​ជំនាញ​ក៏​បាន​ផ្សព្វផ្សាយ​បន្ថែម​ដល់​សិស្សានុសិស្ស និង​អាជីវករ​ឲ្យ​យល់​ដឹង​អំពី​អនាម័យ និង​ការ​រៀបចំ​ទំនិញ​លក់ដូរ​ឲ្យ​មាន​សណ្តា​ប់ធា្ន​ប់​ទៅ​តាម​ប្រភេទ​ទំនិញ​ហូប​ចុក និង​ទំនិញប្រើប្រាស់​ឲ្យ​ដាច់​ដោយឡែក​ពី​គ្នា​នឹង​ក៏​បាន​បិទ​រូបភាព និង​ចែក​រូបភាព ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល​ស្តី​ពី​(​សូម​ពិចារណា​មុន​នឹង​ជ្រើសរើស​ផលិតផល ម្ហូប​អារ​ហារ ណាមួយ​មក​បរិភោគ​) ជូន​ដល់​អ្នក​លក់ដូរ និង​សិស្សានុសិស្ស​អោយ​បាន​យល់​ដឹង​ពី រូបភាព​ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ