ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកាដែលប្រទះឃើញ​ក្នុងគំនរសំរាម ពេលនេះស្លា.ប់​បាត់ហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​៧និង​៤០​នាទី​យប់​ថ្ងៃ​ទី​២១ ខែ​មី​នា ឆ្នាំ​២០១៩ ទារិកា​ដែល​​គេ​​យក​ទៅ​បេ​ាះ​ចោល​ក្នុង​គំនរ​សំរាម​នៅ​ផ្លូវ​៦០​ម៉ែត្រ​ហើយ​ត្រូវបាន​បុរសជាអ្នក​រើស​អេត​ចាយ​២នាក់​ប្រទះឃើញ​នោះ​​ ពេលនេះ​ទារិកា​ដ៏អភ័ព្វ​​​ខាងលើ​បាន​ស្លាប់​ហើយ​ក្នុង​កំឡុង​ពេល​ស​ង្គ្រេ​ាះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ក្រោយ​ការ​ស្លាប់នេះ​ សព​ទារិកា​ខាងលើ​ត្រូវ​បាន​ក្រុមការងារ​នៃ​វិទ្យុ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​៧និង​៤០​នាទី​យប់​ថ្ងៃ​ទី​២១ ខែ​មី​នា ឆ្នាំ​២០១៩ ទារិកា​ដែល​​គេ​​យក​ទៅ​បេ​ាះ​ចោល​ក្នុង​គំនរ​សំរាម​នៅ​ផ្លូវ​៦០​ម៉ែត្រ​ហើយ​ត្រូវបាន​បុរសជាអ្នក​រើស​អេត​ចាយ​២នាក់​ប្រទះឃើញ​នោះ​​ ពេលនេះ​ទារិកា​ដ៏អភ័ព្វ​​​ខាងលើ​បាន​ស្លាប់​ហើយ​ក្នុង​កំឡុង​ពេល​ស​ង្គ្រេ​ាះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ក្រោយ​ការ​ស្លាប់នេះ​ សព​ទារិកា​ខាងលើ​ត្រូវ​បាន​ក្រុមការងារ​នៃ​វិទ្យុ ABC ដឹក​យក​ទៅ​កាន់​វត្ត​សំបួរមាស ដើម្បី​បូជា​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ទី​នេ​ាះផងដែរ​ ។

សូម​បញ្ជាក់​ថា សព​ទារិកា​ខាងលើ​ត្រូវបាន​​បូជា​​កាលពី​​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិ​នា ឆ្នាំ​២០១៩​នេះ ដោយ​មានការ​ពិនិត្យនិង​​ធ្វើ​កោសល្យ​វិ​ច្ច​័យ​ត្រឹមត្រូវ​ពី​សំណាក់​នគរបាល​ជំនាញ មុន​ពេល​អនុញ្ញាតអោយ​បូជា ។

គួរ​បញ្ជាក់​ថា អ្វី​ជា​ការ​កត់សម្គាល់​ជំ​ុ​វិញ​ករណី​ខាងលើ​នេះ តាម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ផា​បាន​បញ្ជា​ក់ថា ទារិកា​ខាងលើ​គឺ​កើត​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដោយ​កើតមក​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួលបួល​ផង ម្តាយ​ទារិកា​ខាងលើ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ដោយ​នាំ​ទារិកា​ខាងលើ​ទៅ​ជាមួយ​ផង​ដែរ ។ លុះ​នៅ​ថ្ងៃ​ទី​២១ ខែ​​មីនា ក៏​ស្រាប់តែ​ឃើញ​ក្រុមការងារ​នៃ​វិទ្យុ ABC នាំ​មក​ស​ង្គ្រេ​ាះ​ ដោយ​ប្រាប់​ថា ត្រូវ​ឪពុក​ម្តាយ​បេ​ាះ​បង់​ចោល​ក្នុង​គំនរ​សំរាម ។

គួរ​រំលឹក​ថា ឮ​សូរ​សំឡេង​យំ​ក្នុង​គំនរ​សំរាម​ស្មាន​តែ​ឆ្មា លុះ​ដើរទៅ​កាយ​មើល ទើប​ដឹង​…​គួរ​ឱ្យ​អាណិត​ណាស់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ