ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ​កង្វះ​ទឹក​ស្អាត​ក្នុង​ខេត្តតាកែវ​ទទួល​បាន​ទឹកបរិសុទ្ធ​កម្ពុជា​១​ម៉ឺន​កេស

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ស្រា​បៀរ​កម្ពុជា បាន​ចូលរួម​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ…

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ស្រា​បៀរ​កម្ពុជា បាន​ចូលរួម​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​១០០០០​កេស​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៥០០​គ្រួសារ ដែល​កំពុង​ខ្វះ​ទឹក​ស្អាត​សម្រាប់​ទទួលទាន និង​ប្រើប្រាស់ មក​ពី​ឃុំ​អង្គ​កែវ ឃុំ​ប្រាំបី​មុំ និង​ឃុំ​អន្លុង ក្នុងស្រុក​ទ្រាំង ខេត្តតាកែវ​។

លោក​ឧ​ញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​សបាន​មាន​ប្រសាសន៍​ថា ការ​ចែក​ទឹក​ស្អាត​នេះ គឺជា​ការ​ប្តេ​ច​ជ្ញា​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​ខ្មែរ​១០០% ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​អ​ជ្ញា​ធរ​ខេត្ត និង​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​បញ្ហា​ប្រឈម​តាម​មូលដ្ឋាន​ទូ​ទាំង​ប្រទេស​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​សង្គម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​។ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​នាំ​យក​ទឹកបរិសុទ្ធ​ចំនួន​១០០០០​កេស និង​ទឹក​ស្អាត​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​បញ្ហា​កង្វះ​ទឹក​ស្អាត​ក្នុង​ឃុំ​ម្សា​ក្រង ខេត្តកំពង់ធំ​។

កន្លង​មក ក្រុមហ៊ុន​ក៏​បាន​នាំ​យក​ទឹក​ស្អាត និង​ទឹក​ពិសា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ​២០១៦ និង​ខេត្តក្រចេះ​នៅ​ឆ្នាំ​២០១៨ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​កង្វះ​ទឹក​ស្អាត​ម្តង​ៗ​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ