ខេត្តកណ្តាល ៖ សិស្សទំនើងចំនួន៥នាក់គេចមិនចូលសាលារៀនត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ និងកម្លាំងប្រជាការពារធ្វើការឃាត់ខ្លួនឆែកឆេររកឃើញកូនកាំបិតចុងស្រួច១ និងដែកមីញ៉ុងម៉ូតូ១ជាប់នៅហ្នឹងក្បាលខ្សែក្រវ៉ាត់ ។ ហេតុការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សិស្សទំនើងគេចសាលាទាំង៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះជាសិស្សរៀននៅសាលាវិទ្យាល័យ សាន់ នីវ៉ូសំរោងធំ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំសហការជាមួយកម្លាំងប្រជាការពារឃុំបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើក៏ប្រទះឃើញក្មេងទំនើងសិស្សសាលាមួយក្រុមមានគ្នាចំនួន៥នាក់ ដោយមានការសង្ស័យកម្លាំងបានឃាត់ខ្លួនធ្វើការឆែកឆេររកឃើញមានខ្សែក្រវ៉ាត់ដាក់មីញ៉ុងម៉ូតូ១ និងកូនកាំបិតចុងស្រួច១ក៏នាំខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ ។
ក្រោយពីធ្វើការសាកសួររួចយល់ថាក្រុមក្មេងទំនើងទាំងនេះមិនទាន់មានបង្ករបួសស្នាមទៅលើដទៃសមត្ថកិច្ចក៏បានណែនាំធ្វើកិច្ចសន្យា និងបានហៅឪពុកម្តាយអាណាព្យាបាលមកធានាទទួលយកកូនទៅផ្ទះរៀងៗខ្លួនធ្វើការអប់រំបន្ត ៕
ចែករំលែកព័តមាននេះ