ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ គ្មាន​ប្រទេស​ណា​បង្ក្រាប​គ្រឿងញៀ.ន​បាន​១០០%​នោះ​ទេ​លើ​សកលលោក​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា នៅ​លើ​សកលលោក​នេះ​គ្មាន​ប្រទេស​ណាមួយ​បង្ក្រាប​គ្រឿងញៀន​បាន​១០០%​នោះ​ទេ ។ សម្ដេច​ស…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា នៅ​លើ​សកលលោក​នេះ​គ្មាន​ប្រទេស​ណាមួយ​បង្ក្រាប​គ្រឿងញៀន​បាន​១០០%​នោះ​ទេ ។ សម្ដេច​ស ខេ​ង បាន​លើក​ឡើង​ក្នុង​ពិធី​បូក​សរុប​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​ដាក់​ទិស​ដៅ​២០១៩ កាលពី​រសៀល​ថ្ងៃ​ទី​២១ មីនា នៅ​ទីស្តីការក្រសួង​សម្តេច ស ខេ​ង បាន​លើក​ថា ការ​អនុវត្ត​ច្បាប់​បាន​ច្រើន​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន បើ​ទោះបី​រហូត​មក​ដល់​ពេល​នេះ​ការ​បង្ក្រាប​គ្រឿងញៀន​មិន​ទាន់​ចប់​ក៏​ដោយ ។

សម្ដេច​ថា បញ្ហា​គ្រឿងញៀន​មិន​ទាន់​ចប់​នៅឡើយ​ទេ គាំង​ក្នុង​តំបន់​ក៏​ដូច​ជា ពិភពលោក ។ សម្តេច​បាន​បញ្ជាក់​ថា​«​មាន​អ្នក​រិះគន់​រដ្ឋាភិបាល​ថា​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខ្ញុំ​គិត​ថា យោបល់​របស់​គេ​ក៏​មិន​ខុស​ប៉ុន្មាន​ទេ ប៉ុន្តែ​សុំ​ឲ្យ​មើលឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ផង​ដែរ ។ និយាយ​រួម​ចង់​ឲ្យ​បញ្ចេញមតិ​ពិត​ជាក់ស្ដែង​មាន​ហេតុ​មាន​ផល​ជាក់ស្តែង​ពីព្រោះ​ថា នៅ​លើ​សាកលលោក​នេះ ខ្ញុំ​មិន​ទាន់​ដឹង​ថា ប្រទេស​ណា​ទទួល​បាន​ជោគជ័យ​100% ទេ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន ប៉ុន្តែ​បើ​មាន​អ្នក​ដែល​បាន​តិច​ទៀត​រដ្ឋាភិបាល​សូម​បង្ហាញ​ប្រាប់​ខ្ញុំ​ផង ដើម្បី​ជា​ខ្ញុំ​ចាត់​ឲ្យ​មន្ត្រី​ទៅ​សិក្សា​ដក​បទ​ពិសោធន៍​យក​មក​អនុវត្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ឲ្យ​ទទួល​បាន​ជោគជ័យ​ដូច​ប្រទេស​នោះ​ដែរ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្ដេច​ក៏​ដូច​ជា រាជរដ្ឋាភិបាល​មិន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នោះ​ទេ ។ ប៉ុន្តែ​សូម​ឲ្យ​ការ​លើក​ឡើង ឬ​តិច​ទៀត​នោះ​ឱ្យ​មាន​ភាព​ជាក់ស្ដែង ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​នៅ​ពេល​ខាង​មុខ​ទៀត ។ សម្ដេច​ស ខេ​ង បាន​គូសបញ្ជាក់​ថា​«​បើ​យើង​ជា​សមាជិក​សហគមន៍ ឬ​សមាគម​គួរ​លើក​ឡើង​នូវ​បញ្ហា​គ្រឿងញៀន​នេះ​ពិត​ៗ ដើម្បី​កសាង​សង្គម​យើង​ទាំងអស់​គ្នា​អោយ​បាន​ល្អ ។ ខ្ញុំ​មិន​ខឹងសម្បារ​នឹង​ការ​រិះគន់​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​ការ​រិះគន់​នោះ​ជា​ពាក្យពិត និង​បង្ហាញ​ភាព​ជាក់ស្ដែង​មាន​ហេតុ​មាន​ផល​ព្រោះថា យើង​បាន​និយាយ​គ្នា​ហើយ​ថា គ្មាន​ប្រទេស​ណាមួយ​លើ​សាកលលោក​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​បាន​តែ​ម្នាក់ឯង​នោះ​ទេ គឺ​ត្រូវ​តែ​មានការ​សហការ​គ្នា​»​។ សម្ដេច​បន្ថែម​ថា ក្នុង​ប្រទេស ឬ​ស្ថាប័ន​មួយ​មិន​អាច​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​បាន​តែ​ម្នាក់ឯង​នោះ​ទេ គឺ​ទាល់តែ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ទើប​ទទួល​បាន​ជោគជ័យ ។

បញ្ហា​គ្រឿងញៀន​នេះ​ដែរ​សម្ដេច​ក្រឡាហោម​ស​ខេ​ង​ក៏​បាន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​បន្ត​ពង្រឹង​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​តាម​ច្រកព្រំដែន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។ ជាង​នេះ​ត្រូវ​បង្ក្រាប​នៅ​កន្លែង​ចែកចាយ​គ្រឿងញៀន​នៅ​កម្ពុជា​យើង គ្មាន​អ្នក​ណា​ដឹង​នោះ​ទេ គឺ​វា​បាន​នាំ​ចូល​ពី​ខាងក្រៅ​មក​ហើយ​ចូល​យើង​ដឹង​ហើយ​នៅ​តាម​ច្រកព្រំដែន​គោក​ព្រំ​ដែនទឹក​ខ្លះ​ដែរ និង​ច្រក​កំពង់​ផែ​ប្រៃសណីយ​ជាដើម ។ ការ​លួច​បន្លំ​ចូល​មក​យើង​ក៏​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ប៉ុន្តែ​មួយ​ចំនួន​នោះ​ក៏​បាន​ហូរ​ចូល​ទៅ​ប្រទេស​ជិតខាង​ទៅ​វៀតណាម​ផង​ទៅ​ថៃ​ផង ។ ប្រហែលជា​ខ្ញុំ​មិន​មាន​ព័ត៌មាន ហើយ​ចូល​ទៅ​ឡាវ​ទេ មាន​តែ​ពី​ឡាវ​ឲ្យ​ចូល​មក​យូរហើយ​ចូល​មក​កម្ពុជា​បាន​បែងចែក​មក​កម្ពុជា​មាន​៤​គោលដៅ​សំខាន់ ក្នុង​នោះ​មាននៅ​កម្ពុជា​ខ្លួនឯង ទៅ​ប្រទេស​វៀតណាម​នឹង​ទៅ​ប្រទេស​ថៃ​និង​ទី​៤​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត ។

សម្ដេច​ស ខេ​ង បញ្ជាក់​គេ​ថា​«​អ​ញ្ចឹ​ង​យើង​ត្រូវ​បន្ត​ធ្វើ​ទៀត​ហើយ​អង្គភាព​ដែល​មាន​សមត្ថកិច្ច​រឿង​នេះ គឺ​ត្រូវ​តែ​ធ្វើ​ប្រកបដោយ​ភាព​ស្មោះត្រង់ និង​ប្រកបដោយ​វិជ្ជាជីវៈ គឺ​ស្មោះត្រង់​នឹង​ផលប្រយោជន៍​សង្គម​តាំងពីរ​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​អាហ្នឹង​ជា​ការ​ចាំបាច់​ណាស់ ។ ចំពោះ​ការ​បង្ក្រាប​ការ​ចែកចាយ​នៅ​ខាងក្នុង​នេះ​មាន​ពីរ​គោលដៅ​ទី​មួយ គឺ​ទីប្រជុំជន​រាជធានី និង​ទីក្រុង​ធំ​ៗ​អាហ្នឹង​ត្រូវ​តែ​បន្ត​ធ្វើ​ឲ្យ​បាន​ដាច់ខាត​» ។

សម្ដេច​ស ខេ​ង បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រូវ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​តាម​រង្គសាល និង​កន្លែង​ប្រមូលផ្ដុំ​ដែល​អាច​ប្រើប្រាស់​គ្រឿងញៀន​បាន ។ មិនមែន​តែ​ប៉ុណ្ណោះ​ភ្នំពេញ​ទេ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​គាត់​ផ្ដល់​មក​នៅ​ខេត្តសៀមរាប ហើយ​ខ្ញុំ​ក៏​ផ្ដល់​ដំណឹង​ទៅ​ហើយ​ឧត្តមសេនីយ​នេ​ត សា​វឿ​ន ហើយ​ដាក់​កម្លាំង​បង្ក្រាប​ករណី​គ្រឿងញៀន​នោះ​ក៏​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​ប្រាប់ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​ប្រាប់​ដល់​សម្ដេច គឺជា​ព័ត៌មាន​ច្បាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ