ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តណ្ហា​ដល់.ក​ ទប់លែងជាប់…​ចូល​ចាប់​នាង​ជាក្មួយ​ទាំងព្រឹក​

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ បុរស​ពោះម៉ាយ​កូន​១​ម្នាក់ ក្រោយ​ពី​ប្រពន្ធ​មាន​ជំងឺ​ក្រិន​ថ្លើម​(​ទាច​ទឹក​)ស្លាប់​ចោល​អស់​រយៈពេល​៣​ឆ្នាំ​កន្លង​មក មិនទាន់​បាន​រកប្រពន្ធ​ថ្មី​ម្នាក់​គ្រាន់​ជួយ​ស្អំ​បេះដូង​ទៀត​នៅឡើយ​ទេ តែ​ដោយសារ​ពោះម៉ាយ​យូរ​ជូរ​មាត់ ក៏​បាន​លួច​ស្រឡាញ់​នាង​ក្រមុំ​ម្នាក់​ត្រូវជា​ក្មួយបង្កើត​របស់​ប្រពន្ធ​(​ក្មួយ​សាច់ថ្លៃ​)​ដែល​រស់នៅ​ផ្ទះ​ជិត​គ្នា ។ ប៉ុន្តែ​ក្ដី​ស្រឡាញ់​នេះ បុរស​ខាងលើ​បាន​លាក់​ទុក​តែ​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ…

ខេត្តកណ្តាល ៖ បុរស​ពោះម៉ាយ​កូន​១​ម្នាក់ ក្រោយ​ពី​ប្រពន្ធ​មាន​ជំងឺ​ក្រិន​ថ្លើម​(​ទាច​ទឹក​)ស្លាប់​ចោល​អស់​រយៈពេល​៣​ឆ្នាំ​កន្លង​មក មិនទាន់​បាន​រកប្រពន្ធ​ថ្មី​ម្នាក់​គ្រាន់​ជួយ​ស្អំ​បេះដូង​ទៀត​នៅឡើយ​ទេ តែ​ដោយសារ​ពោះម៉ាយ​យូរ​ជូរ​មាត់ ក៏​បាន​លួច​ស្រឡាញ់​នាង​ក្រមុំ​ម្នាក់​ត្រូវជា​ក្មួយបង្កើត​របស់​ប្រពន្ធ​(​ក្មួយ​សាច់ថ្លៃ​)​ដែល​រស់នៅ​ផ្ទះ​ជិត​គ្នា ។ ប៉ុន្តែ​ក្ដី​ស្រឡាញ់​នេះ បុរស​ខាងលើ​បាន​លាក់​ទុក​តែ​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ និង​គ្មាន​ភាព​ក្លាហាន​ដើម្បី​សារភាព​ស្នេហ៍​ប្រាប់​នាង​ឡើយ ហើយ​ក៏​មិន​ហ៊ាន​ចូល​ស្ដីដណ្ដឹង​ដែរ ។

ដោយសារ​ការ​ស្រឡាញ់​កាន់តែ​ជ្រាលជ្រៅ​ទៅ​ៗ ម្យ៉ាង​ពោះម៉ាយ​យូរ​ផង​ស្រាប់តែ​សម្រេចចិត្ត​ខុស ដោយ​ឡើង​ទៅ​ចាប់​ក្មួយ​ស្រី​សាច់ថ្លៃ​រូប​នោះ ​ដែល​កំពុង​ដេក​ប៉ង​រំលោភ​ទាំង​ថ្ងៃ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ​ដោយ​នាង​ដឹងខ្លួន​ទាន់​ស្រែក​ឆោឡោ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ប្ដឹង​នគរបាល​ឲ្យ​ចាប់​ឃាត់ខ្លួន ។
ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា នៅលើ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ឃុំ​ពើក ស្រុក​អង្គស្នួល ។ ឯ​បុរស​ពោះម៉ាយ​ខាងលើ​ឈ្មោះ អ៊​ន សុធី អាយុ​៤៣​ឆ្នាំ ជា​កម្មករ​សំណង់ ។ ចំណែក​ក្មួយ​សាច់ថ្លៃ​ដែល​ស្ទើរតែ​ក្លាយជា​សាច់ប៉ា​តេ​នោះ អាយុ​៣១​ឆ្នាំ នៅ​លីវ មិន​ទាន់​មានគូស្រករ​នៅឡើយ​ទេ នាង​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើការ​វេន​យប់​វិញ នាងបាន​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ​តែ​ម្នាក់ឯង ព្រោះតែ​ធ្វើការ​អត់​បាន​ដេក​ពេញ​១​យប់​មក​ហើយ​។​លុះដល់​ម៉ោងជាង​១០​ព្រឹក បុរស​រូប​នេះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​នោះ ហើយ​នៅ​ពេល​ឃើញ​នាង​កំពុង​ដេក​លក់​នៅ​ក្នុង​មុង ក៏​បាន​ធ្វើ​សកម្ម​ភាព​ប៉ង​រំលោភ​សេពសន្ថវៈ ។ ប៉ុន្តែ​ពេល​នោះ​ នាង​ដឹងខ្លួន​ទាន់ ក៏​រើបម្រះ​និង​ស្រែក​ឆោឡោ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​រត់​ចុះ​មក​ក្រោមផ្ទះ ។

ចំណែក​ជនសង្ស័យ​បាន​រត់​ចុះ​តាម​ក្រោយ រួចគេច​ទៅ​ផ្ទះ​បាត់ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​រាយការណ៍​និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ពើក ទៅ​ចាប់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ។ បុរស​ពោះម៉ាយ​រូប​នេះ​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ពិត​ជា​បាន​ប៉ង​រំលោភ​នាង​ប្រាកដ​មែន ព្រោះ​ខ្លួន​ត្រូវ​ប្រពន្ធ​ស្លាប់​ចោល​៣​ឆ្នាំ​មក​ហើយ មិនតែប៉ុណ្ណោះ​ខ្លួន​មិន​ទាន់​បាន​យកប្រពន្ធ​ថ្មី​ទៀត​នៅឡើយ ៕

អត្ថបទសរសេរ ដោយ