ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន EZECOM លើកកម្ពស់​វិស័យ ICT និង​គាំទ្រ​ឌី​ជី​ថ​ល​កម្ពុជា ២០១៩

5 ឆ្នាំ មុន

ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​លំដាប់​ខ្ពស់ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បាន​និង​កំពុង​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) នៅ​កម្ពុជា តាម​រយៈ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម (CSR)…

ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​លំដាប់​ខ្ពស់ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បាន​និង​កំពុង​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) នៅ​កម្ពុជា តាម​រយៈ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម (CSR) របស់​ខ្លួន ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចូលរួម​ឧបត្ថម្ភ​ជា “​ដៃគូ​អ៊ី​ន​ធឺ​ណេ​ត​” នៃ​សន្និសីទ និង​ពិព័រណ៍ ឌី​ជី​ថ​ល​កម្ពុជា ២០១៩ ទៀត​ផង ។

ព្រឹត្តិការណ៍​សន្និសីទ និង​ពិព័រណ៍ ឌី​ជី​ថ​ល​កម្ពុជា ២០១៩ ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ គឺជា​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​មាន​សារសំខាន់​មួយ រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ NIPTICT និង​គាំទ្រ​ដោយ​ក្រសួង​ពាក់ព័ន្ធ និង​ជា​ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិជ្ជា​ថ្នាក់​ជាតិ​ដំបូង និង​ធំ​បំផុត​ប្រចាំឆ្នាំ ២០១៩​។

លោក ថា​ន ថេ​ន នាយក​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន EZECOM បាន​មាន​ប្រសាសន៍​ថា «​ក្នុង​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​មួយ EZECOM យល់​ដឹង​យ៉ាង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​លើកកម្ពស់​វិស័យ ICT នៅ​កម្ពុជា​។ ហេតុនេះ​ហើយ គេ​តែង​ឃើញ EZECOM មាន​វត្តមាន​ចូលរួម​ឧបត្ថម្ភ ឬ​ផ្តួច​ផ្តើម​សកម្មភាព និង​គម្រោង​ជា​ច្រើន​ទាក់ទង​នឹង​ការ​លើកកម្ពស់​វិស័យ ICT នៅ​កម្ពុជា​»​។

លោក​បាន​បន្ថែម​ទៀត​ថា «​សន្និសីទ​និង​ពិព័រណ៍ ឌី​ជី​ថ​ល​កម្ពុជា ២០១៩ គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង និង​ធំ​បំផុត​ប្រចាំឆ្នាំ​នេះ​។ ខ្ញុំ​មាន​សុ​ទិ​ដ្ឋ​និយម​ថា ព្រឹត្តិការណ៍​នេះ​នឹង​ចូលរួម​ចំណែក​ជួយ​អោយ​នាវា​កម្ពុជា​បើក​ឆ្ពោះទៅ​រក​ការ​បង្កើត​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដ៏​រឹង​មាំ​មួយ ហើយនឹង​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​បច្ចេកវិទ្យា​នៅ​កម្ពុជា​អោយ​កាន់តែ​ផុសផុល​ឡើង​»​។

ទាក់ទង​នឹង​សារសំខាន់​នៃ​ការ​លើកកម្ពស់​វិស័យ ICT នៅ​កម្ពុជា លោក ថា​ន ថេ​ន បាន​លើក​ឡើង​ថា វិស័យ ICT មាន​សក្តានុពល​ធំធេង​ណាស់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​។ វិស័យ​នេះ​អាច​ក្លាយជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​កម្ពុជា ហើយ​តាម​រយៈ​ការ​លើក​ស្ទួយ​គំនិត​ច្នៃប្រឌិត សកម្មភាព​ស្រាវជ្រាវ និង​បច្ចេកទេស​ពាណិជ្ជកម្ម​ទំនើប វិស័យ​នេះ​អាច​បង្កើត​ការងារ​ថ្មី​ៗ និង​ធ្វើ​អោយ​វិស័យ​ដ៏​ទៃ​ទៀត​អភិវឌ្ឍ​ឈាន​ឡើងជា​មួយ​គ្នា​ផង​ដែរ​។

លោក​បាន​បិទ​បញ្ចប់​ថា ថ្វី​ត្បិត​សកម្មភាព​របស់ EZECOM គ្រាន់តែ​ជា​សកម្មភាព​របស់​ក្រុមហ៊ុន​តែ​មួយ តែ​លោក​ជឿជាក់​ថា បន្តិច​ម្តង​ៗ​យើង​អាច​រូ​ម​គ្នា​ធ្វើ​ឱ្យ​អនាគត​ដ៏​ភ្លឺស្វាង​នេះ​ក្លាយជា​ការ​ពិត​សម្រាប់​ប្រទេស​កម្ពុជា​យើង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សន្និសីទ​និង​ពិព័រណ៍ ឌី​ជី​ថ​ល​កម្ពុជា ២០១៩ បាន​នាំ​មក​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ និង​ល្អ​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ដឹកនាំ ចំណេះដឹង​ល្អ​ៗ និង​ដំណោះស្រាយ​ជាក់ស្តែង​។

អ្នកជំនាញ អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​ច្នៃប្រឌិត និង​អ្នកដឹកនាំ​ពាក់ព័ន្ធ​ទូ​ទាំង​ពិភពលោក ពី​ក្នុង​វិស័យ​ធុរកិច្ច និង​រដ្ឋាភិបាល ក៏​ដូច​ជា​អ្នក​សិក្សា​ស្រាវជ្រាវ នឹង​ធ្វើការ​ពិភាក្សា ព្រមទាំង​ធ្វើ​បទ​បង្ហាញ​ពី​និន្នាការ និង​ការ​អភិវឌ្ឍន៍​ថ្មី​ៗ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ជា​ពិសេស​ពួក​គាត់​នឹង​ផ្តល់​គំនិត និង​ទស្សនវិស័យ​របស់​ពួក​គាត់ ចំពោះ​បញ្ហា​ប្រឈម​ចំពោះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​នៅ​កម្ពុជា និង​លើ​សាកលលោក​។

ជាមួយនឹង​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​វិស័យ​ឯកជន តួយ៉ាង​ដូច​ជា​ក្រុមហ៊ុន EZECOM ជាដើម គេ​មាន​សុទិដ្ឋិនិយម​ថា វិស័យ ICT នៅ​កម្ពុជា អាច​នឹង​រីក​ចម្រើន​ឡើង​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ខាង​មុខ​នេះ​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ