ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះសម្បែង​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទទួល​ការ​យកចិត្តទុកដាក់​ពី​សម្តេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសម្បែង​ចំនួន​៥២​គ្រួសារ​នៅ​ភូមិ​ព្រែក​ទាល់​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ​ចន្ទ​មុន្នី…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសម្បែង​ចំនួន​៥២​គ្រួសារ​នៅ​ភូមិ​ព្រែក​ទាល់​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ​ចន្ទ​មុន្នី ថ្នាក់ដឹកនាំ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រប់​លំដាប់ថ្នាក់​រួម​នឹង​សប្បុរសជន និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩​នេះ​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​បាន​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះសម្បែង​ចំនួន​៥២​គ្រួសារ និង​បាន​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង នៅ​កន្លែង​កើតហេតុ​ព្រមទាំង​បាន​នាំ​យក​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន រួម​មាន​សម្ភារៈ​ថវិកា​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​សម្រាប់​ផ្តល់​ជូន​ជន​រង​គ្រោះ​ក្នុង​ការ​ប្រើប្រាស់ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​បណ្ដោះអាសន្ន​ដែល​នៅ​ក្នុង​នោះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្គរ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកដោះគោ​១​កេស ទឹកក្រូច​១​កេស ក្រមា​២ សា​រ៉ុ​ង​២ ភួយ​១ និង​ថវិកា​40​ម៉ឺន​រៀល​ផង​ដែរ ។

លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​៥២​គ្រួសារ ដែល​លោក​ទាំង​ពីរ​បាន​គិតគូរ​យកចិត្តទុកដាក់​សុខទុក្ខ​ជាប់​ជា​និច្ច​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ លោកស្រី​បាន​បញ្ជាក់​ថា គ្រាន់តែ​សម្ដេច​ទាំង​ពីរ​បាន​ទទួល​ព័ត៌មាន​ភ្លាម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ក៏​បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ជួប​ផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​ផ្ដល់​នូវ​អំណោយ​ជា​សម្ភារៈ ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ភ្លាម​ៗ​ផង​ដែរ ។

លោកស្រី​បញ្ជាក់​ថា ដោយ​យល់​ពី​ការ​លំបាក និង​ជា​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​បាន​សម្រេច​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​៥២​គ្រួសារ ចំណែក​ថវិកា​សម្រាប់​ទិញ​ដី​សម្រាប់​៣៥​គ្រួសារ គឺជា​បន្ទុក​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) ។ លោក Scott Neeson បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេះ ដោយ​បាន​ផ្ដល់​ទាំង​សម្ភា រៈ​ថវិកា គ្រឿង​ឧបភោគបរិភោគ និង​ជា​ពិសេស​ថែម​ទាំង​បាន​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​៥២​គ្រួសារ​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា ក្រៅពី​ការ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ក្នុង​ការ​ផ្ដល់​នូវ​សម្ភារៈ ថវិកា គ្រឿង​ឧបភោគបរិភោគ និង​ការ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​៥២ គ្រួសារ​នៅ​តំបន់​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​នឹង​គ្រោង​ត​បណ្ដាញទឹក​ស្អាត នឹង​ធ្វើ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា សំបុត្រ​កំណើត លិខិត​ស្នាក់​នៅ សៀវភៅ​គ្រួសារ​ជាដើម ។ ហើយ​ក្រៅពី​នោះ​ចំពោះ​កុមា​រា​កុមារី ឬ​អ្នកជំងឺ​ដែល​មាន​ជំងឺ​ដោយសារ​អាកាសធាតុ​ក្តៅ​នៅ​តំបន់​នេះ​ក៏​ទទួល​ការ​ព្យាបាល​ពី​សំណាក់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ