ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ប្រគល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដល់​អង្គភាព​ស៊ី​ម៉ាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​សុវត្ថិភាព​ដល់​ការ​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​បញ្ចៀស​ពី​ការ​គ្រោះថ្នាក់​ដោយសារ​មីន ឬ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​កប់​ក្នុង​ដី​នា​សម័យ​សង្គ្រាម​នោះ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ លោក​វរសេនីយ៍ឯក មាស…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​សុវត្ថិភាព​ដល់​ការ​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​បញ្ចៀស​ពី​ការ​គ្រោះថ្នាក់​ដោយសារ​មីន ឬ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​កប់​ក្នុង​ដី​នា​សម័យ​សង្គ្រាម​នោះ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះ​ត្រ​នេ​ព្រះ ខេត្តបន្ទាយមានជ័យ បាន​ប្រគល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៩​គ្រាប់ ជូន​អង្គភាព​ស៊ី​ម៉ាក់​យក​ទៅ​ដុត​កំទេច​ចោល ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​៩​គ្រាប់ គឺ​ទទួល​បាន​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ ក្នុង​នោះ​រួម​មាន​ភូមិ​ជប់​, ភូមិ​ស្រេះ និង​ភូមិ​កក់ ក្នុង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​ម​មាន​ជ័យ ដែល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ខ្លះបាន​មក​ពី​ប្រជាពលរដ្ឋ​ជីក​ស្តារ​ស្រះ និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ខ្លះ​ទៀត​បាន​មក​ពី​ប្រជាពលរដ្ឋ​កាយ​បាត​អូរ​យក​ដី​មក​ធ្វើ​ផ្ទះ​ហើយ​ក៏​ប្រទះ​ឃើញ ​រួច​​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឱ្យចុះ​មក​យក​ទៅ​រក្សា​ទុក ។

លោក​អធិការ​បាន​បញ្ចា​ក់ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនោះ​រួម​មាន​គ្រាប់​ដេ​កា​ចំនួន​៥​គ្រាប់​, គ្រាប់​ត្បាល់​៣​គ្រាប់ និង​គ្រាប់​បេ​ចំនួន​១​គ្រាប់ ។ បច្ចុប្បន្ន​គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​​ទាំង៩គ្រាប់​នោះ​ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​ស៊ី​ម៉ាក់​ប្រចាំ​ខេត្តបន្ទាយមានជ័យ​យក​ទៅ​ធ្វើការ​ដុត​កំទេច​ចោល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ