ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​.​ក ពេល​គាត់​កំពុង​ប្រព្រឹត្ត​ជាក់​ស្តែង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថ​កិ​ច្ខ​បាន​រាយ​ការ​ណ៍​​ថា យុវជន​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២១ មីនា ស្ថិតនៅ​ចំណុច​ភូមិ​បឹង​រាំង ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ…

ខេត្តបាត់ដំបង ៖ សមត្ថ​កិ​ច្ខ​បាន​រាយ​ការ​ណ៍​​ថា យុវជន​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២១ មីនា ស្ថិតនៅ​ចំណុច​ភូមិ​បឹង​រាំង ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ជាមួយនឹង​ការ​ដកហូត​បាន​នូវ​គ្រឿងញៀន​មួយ​ចំនួន​ផង ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសងស្័យ​ឈ្មោះ​អន ភារ​ម្យ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​ប​ល្ល​ង្គ័
ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ​ ។ ជន​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៌.​ស​ថ្លា​(​ម៉ា​ទឹកកក​) ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក ពណ៌.​ស​ថ្លា មានចំនួន​២២​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ទូរ​ស័ព្ទ​ដៃ​១​គ្រឿង​ និង​សម្ភារ​​រាប់​ប្រេ​ី​ប្រាស់​គ្រឿងញៀន​មួយទៀត​ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​កម្លាំង​ជំនាញ​តែង​តាមដាន​កន្លង​មក រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជាមួយនឹង​គ្រឿងញៀន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ ទោះ​យ៉ាងណា​ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ ជនសង្ស័យ​រូប​នេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ហើយ ​៕

អត្ថបទសរសេរ ដោយ