ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គ្មាន​ចំណេះ​មក​ពី​កំហុស​អ្នក​ណា?

5 ឆ្នាំ មុន

ឪពុក​ម្តាយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ចំណេះវិជ្ជា​ដល់​កូនប្រុស​ស្រី កូន​ល្ងង់ ឬ​មាន​វិជ្ជា​ខ្ពង់ខ្ពស់​ក៏​អាស្រ័យ​លើ​ម៉ែឪ​ជា​អ្នក​កំណត់​វាសនា​ឱ្យ​កូន ។ សូម​លើកយក​រឿងរ៉ាវ​នៃ​អ្នកមាន​ទ្រព្យ​រាប់​សិប​កោដិ​មក​បង្ហាញ​ដូច​តទៅ​៖ កាលនោះ​មានត្រកូល​មហាសេដ្ឋី​មួយ​មានទ្រព្យ​៨០​កោដិ តែ​គ្រួសារ​នេះ​មានកូន​ប្រុស​តែ​ម្នាក់​គត់​ឈ្មោះ​សេដ្ឋី​បុត្រ​ដែល​ជា​កូន​គាប់ចិត្ត​របស់​គាត់​ក្រៃ​លែង​។ នៅ​ពេល​កូន​នោះ​ធំ​ឡើង​ឪពុក​ម្តាយ​គិត​ថា ទ្រព្យសម្បត្តិ​របស់​យើង​មាន​ច្រើន​ណាស់ ទោះបី​កូន​អញ​ដេក​ចាយ​មួយ​ជីវិត​ក៏​មិន​អស់​ដែរ…

ឪពុក​ម្តាយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ចំណេះវិជ្ជា​ដល់​កូនប្រុស​ស្រី កូន​ល្ងង់ ឬ​មាន​វិជ្ជា​ខ្ពង់ខ្ពស់​ក៏​អាស្រ័យ​លើ​ម៉ែឪ​ជា​អ្នក​កំណត់​វាសនា​ឱ្យ​កូន ។ សូម​លើកយក​រឿងរ៉ាវ​នៃ​អ្នកមាន​ទ្រព្យ​រាប់​សិប​កោដិ​មក​បង្ហាញ​ដូច​តទៅ​៖

កាលនោះ​មានត្រកូល​មហាសេដ្ឋី​មួយ​មានទ្រព្យ​៨០​កោដិ តែ​គ្រួសារ​នេះ​មានកូន​ប្រុស​តែ​ម្នាក់​គត់​ឈ្មោះ​សេដ្ឋី​បុត្រ​ដែល​ជា​កូន​គាប់ចិត្ត​របស់​គាត់​ក្រៃ​លែង​។ នៅ​ពេល​កូន​នោះ​ធំ​ឡើង​ឪពុក​ម្តាយ​គិត​ថា ទ្រព្យសម្បត្តិ​របស់​យើង​មាន​ច្រើន​ណាស់ ទោះបី​កូន​អញ​ដេក​ចាយ​មួយ​ជីវិត​ក៏​មិន​អស់​ដែរ បើ​ដូច្នេះ​អញ​មិនបាច់​ឲ្យ​កូន​រៀនសូត្រ​អ្វី​ទេ​នាំ​តែ​លំបាក​គិត អាណិតកូន​ឲ្យ​កូន​ដេក​ចាយ​ទ្រព្យ​នេះ​ទៅ​បាន​ហើយ ។

សេដ្ឋី​បុត្រ​នោះ​មិន​បាន​រៀនសូត្រ​អ្វី​ទាំងអស់ គិតតែ​ពី​សប្បាយ​ក្អាក់ក្អាយ​នឹង​ស្រី​ស្រា​ល្បែង​ពា​លា​អាវ៉ាសែ​សេពគប់​បាបមិត្ត​រាល់ថ្ងៃ ។

ក្រោយមក​លោក​សេដ្ឋី​និង​ភរិយា​ជា​ឪពុក​ម្តាយ​បាន​លាចាក​លោក​ទៅ នៅ​សល់​តែ​សេដ្ឋី​បុត្រ​និង​ភរិយា​របស់​គាត់ ដែល​មិន​មានចំណេះ​ដូច​គ្នា គិតតែ​ពី​សប្បាយ​ហ៊ឺហា​ជាមួយ​មិត្តភក្តិ មិន​គិត​រកស៊ី​អ្វី​ទេ រហូត​ចាយ​ទ្រព្យសម្បត្តិ​នោះ​អស់ពី​ផ្ទះ ធ្លាក់ខ្លួន​ដើរ​សុំទាន​គេ ។

ក្រោយមក​សេដ្ឋី​បុត្រ​នោះ​ចូល​ដៃជើង​ជាមួយ​ចោរ​ទៅ​លួច​គេ គេ​ចាប់​បាន​ក៏​យក​គាត់​ទៅ​ប្រហារជីវិត​ដ៏​អសោចិ៍ ។

សេចក្តី​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ឪពុក​ម្ដាយ​ជា​អ្នក​ធ្វើ​ឲ្យ​កូន​ល្ងង់ខ្លៅ តែ​បែរជា​គាត់​យល់​ថា អាណិតកូន មិន​ចង់​ឲ្យ​កូន​លំបាក​ទេ ទើប​មិន​ឲ្យ​កូន​រៀនសូត្រ នេះ​ជា​កំហុស​ធំ ។