ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​រោងចក្រ​គីមី​ចិន​មួយ ​ស្លា.ប់​៦​នាក់​របួសធ្ងន់​៣០​នាក់ (មានវីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​ផ្ទុះ​ឆេះ​យ៉ាង​ខ្លាំង​មួយ​កើត​មាន​កាលពីថ្ងៃ​ទី​២១ ​ខែមីនា ឆ្នាំ២០១៩ ក្នុង​រោងចក្រ​គីមី​មួយ​នា​ភាគ​ខាងកើត​ចិន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦​នាក់ និង​របួសធ្ងន់​៣០​នាក់ ហើយ​គេ​មានការ​បារម្ភ​ចំពោះ​ការ​បំពុល​។ តាម​បណ្ដាញ​សង្គម​ចិន​…

ប្រទេស​ចិន ៖ ការ​ផ្ទុះ​ឆេះ​យ៉ាង​ខ្លាំង​មួយ​កើត​មាន​កាលពីថ្ងៃ​ទី​២១ ​ខែមីនា ឆ្នាំ២០១៩ ក្នុង​រោងចក្រ​គីមី​មួយ​នា​ភាគ​ខាងកើត​ចិន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦​នាក់ និង​របួសធ្ងន់​៣០​នាក់ ហើយ​គេ​មានការ​បារម្ភ​ចំពោះ​ការ​បំពុល​។

តាម​បណ្ដាញ​សង្គម​ចិន​ WEIBO ​សាលាក្រុង ​YANCHENG​ ខេត្ត​ជាំ​ង​ស៊ូ​ បាន​ប្រកាស​ថា ការ​ផ្ទុះ​ឆេះ​កើត​មាន​នា​វេលា​ម៉ោង​១៤​និង​៤៨​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​សហគ្រាស​​ TIANJIAYI CHEMICAL​ ក្រុង ​YANCHENG​។ យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​មួយ​ចេញផ្សាយ​ដោយ​សាលាក្រុង​ថា មនុស្ស​យ៉ាងតិច​៦​នាក់​បាន​ត្រូវ​ស្លាប់ ​ហើយ​៣០​នាក់​ទៀត​រង​របួសធ្ងន់ ចំណែក​មនុស្ស​ច្រើន​នាក់​ទៀត​របួស​ស្រាល​។

នេះ​ជា​សញ្ញា​នៃ​ការ​ផ្ទុះ​ខ្លាំង​បំផុត ទោះ​មជ្ឈមណ្ឌល​ជាតិ​ខាង​ការ​រញ្ជួយ​ដី​ក៏​រៀបរាប់​ដែរ​ថា នៅ​ក្បែរ​កន្លែង​កើត​គ្រោះ​មហន្តរាយ មានការ​ញ័រ​រញ្ជួយ​ដី​កម្លាំង​២,២​រី​ស្ទ័​រ​ពេល​ផ្ទុះ​។

តាម​បណ្ដា​វី​ដេ​អូ​ចេញផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​ចិន បង្ហាញ​ពី​ដុំ​ភ្លើង​យ៉ាង​ធំ​ជេះ​ឡើង​លើ​កម្ពស់​ច្រើន​សិប​​​ម៉ែត្រ ព្រមទាំង​ផ្សែង​ពណ៌​ប្រផេះ​ហុយ​ពីលើ​ទីតាំង​ឧស្សាហកម្ម​នោះ​។ ទូរទស្សន៍​រដ្ឋ​ចិន ​CCTV ​បាន​ផ្សាយ​បណ្ដា​រូបភាព​នៃ​កញ្ចក់​អគារ​នានា នៅ​ជុំវិញ​ត្រូវ​បែក​ដោយសារ​កម្លាំង​ផ្ទុះ ក្នុង​ទីក្រុង​ស្ថិត​នៅ​ចម្ងាយ​២៦០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​សៀង​ហៃ​នោះ​។

អ្នក​ពន្លត់​ភ្លើ្ល​​ង​ប្រមាណ​ជា​ជិត​១០០០​នាក់ នៅ​តែ​ប្រមូលផ្ដុំ​គ្នា ទោះ​រាត្រីកាល​មក​ដល់​។ ទូរទស្សន៍​រដ្ឋ​ចិន​CCTV​ រៀបរាប់​ម្យ៉ាងទៀត​ពី​ការ​បញ្ចេញ​ផ្សែង​ពុល​។ តាម ​WEIBO ​សាលាក្រុង​គូសបញ្ជាក់​ថា ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​នៅ​បន្ត​។ មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ​។ ពួក​អ្នក​ជួយ​សង្គ្រោះ​​រៀបរាប់​ពី​សភាពការណ៍​ស្មុ​គ​ស្មាញ​នៅ​លើ​ទីលាន​ដោយ​គូសបញ្ជាក់​ថា អាទិភាព​ពេល​នេះ​ផ្ដោត​លើ​ការ​ជួយ​សង្គ្រោះ​មនុស្ស ដែល​នៅ​ជាប់​ក្នុង​ទីតាំង​រោងចក្រ​។

គ្រោះ​មហន្តរាយ​នោះ​កើត​មាន​បន្ទាប់​ពី​មាន​ភ្លើង​ឆេះ​ក្នុង​រោងចក្រ​ជីគីមី​មួយ​។ បណ្ដា​កម្មករ​ជាប់​ក្នុង​រោង​ចក្រ​ក្រោយ​ពេល​មានការ​ផ្ទុះ​នាំ​ឲ្យ​បាក់​អគារ​នានា​នៅ​ជុំវិញ​។ កម្មករ​មួយ​ចំនួន​ដែល​មាន​ឈាម​ហូរ​ជោគ​ខ្លួន ត្រូវ​បានឃើញ​កំពុង​តែ​រត់​ចេញពី​ទីតាំង​រោងចក្រ​។

ការិយាល័យ​បរិស្ថាន​ក្រុង ​YANCHENG ​គូសបញ្ជាក់​ថា ខ្យល់​ខ្លាំង​ពេល​នេះ​អាច​បោក​ផាត់​ផ្សែង​ចេញ ប៉ុន្តែ​ការ​ព្រួយបារម្ភ​នៅ​តែ​មាន ចំពោះ​ការ​បំពុល​។ មនុស្ស​ម្នា​រស់នៅ​ជុំវិញ​ទីតាំង​រោងចក្រ​ត្រូវ​ជម្លៀស​ចេញ។

ការ​ផ្ទុះ​ឆេះ​តែង​កើត​មាន​ញឹកញាប់​នៅ​ចិន ជា​ពិសេស​ក្នុង​ផ្នែក​ឧស្សាហកម្ម​។ កាលពី​ខែវិច្ឆិកា​កន្លង​ទៅ ការ​ធ្លាយ​ឧស្ម័ន​ក្នុង​រោងចក្រ​គីមី​មួយ បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​សម្លាប់​មនុស្ស​២៣​នាក់​នៅ​ក្រុង ZHANGJIAKOU ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ក្រុង​ប៉េ​កាំ​ង​។ រួច​នា​ខែ​ក​ក្គ​ដា​ការ​ផ្ទុះ​មួយទៀត​កើត​មាន​ក្នុង​រោងចក្រ​គីមី​មួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៩​នាក់​និង​របួស​១២​នាក់ ក្នុង​ខេត្ត​ស៊ីឈួ​ន​៕ ប្រភព​វីដេអូ ៖ Real Footage

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ