ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​គូស្នេហ៍​ជួញដូរ​គ្រឿងញៀ.ន​ជាង​២​គីឡូក្រាម ត្រូវ​តុលាការ​សម្រេច​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជន​ជាប់ ចោទ​២​នាក់ ដែល​ជា​គូស្នេហ៍​នឹង​គ្នា កំណត់​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ២១​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជន​ជាប់ ចោទ​២​នាក់ ដែល​ជា​គូស្នេហ៍​នឹង​គ្នា កំណត់​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ២១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ទម្ងន់​ជាង​២​គីឡូក្រាម​ដោយ​ខុសច្បាប់ តាម​មាត្រា​៤០ នៃ​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

ជនជាប់ចោទ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ផ​ន ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ វិ​ន ច​ន្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃ​១៣ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ត្រង់​ចំណុច ផ្ទះ​ជួល​លេខ​១៣​អា ផ្លូវ​៦១៤ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​ទី​៣ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ផ​ន ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ និង​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១​ពាន់​២៩​ក្រាម​៧៩​មី​លី​ក្រាម និង​ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន (WY) ទម្ងន់​១០៩​ក្រាម​៥​មី​លី​ក្រាម ។

ឆ្លង​តាម​ការ​ស្រាវជ្រាវ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​១៥ ខែកក្កដា សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​គឺ​ឈ្មោះ វិ​ន ច​ន្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ចំណុច​មុខ​បូ​រី​ឡាយ​គង់ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២​នាក់​ជា​សង្សារ​នឹង​គ្នា ។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ សមត្ថកិច្ច​បាន​រឹបអូស​បាន​ថ្នាំ​ញៀន មេ​តំ​ហ្វេ​តា​មីន (ICE) ៩៩៩​ក្រាម​៦៦​មី​លី​ក្រាម ។

វត្ថុ​តាង​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ចាប់​បាន​ទាំង​២​ករណី​មាន​ចំនួន​សរុប​២​ពាន់​១៣៨ ក្រាម​៥​មី​លី​ក្រាម ក្នុង​នោះ រួម​មាន​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន​២​ពាន់​២៩​ក្រាម​៤៥​មី​លី​ក្រាម និង​មេ​តំ​ហ្វេ​តា​មីន (WY) ចំនួន​១០៩​ក្រាម ៥​មី​លី​ក្រាម (​ស្មើ​ជាង​២​គីឡូក្រាម​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ