ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ថា Ronaldo ជា​មនុស្ស​អ​ត្មា​និយម តែ​កីឡាករ​១​រូប​គិត​ថា CR7 ជា​មនុស្ស​បែប​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​ខ្សែការពារ​ក្លិប​បិសាច​ក្រហម Fabio da Silva សរសើរ Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​ខ្សែការពារ​ក្លិប​បិសាច​ក្រហម Fabio da Silva សរសើរ Cristiano Ronaldo ថា​មិន​អ​ត្មា​និយម​ដូច​គេ​ថា​នោះ​ទេ សម្រាប់​ការ​ជួយ​ពេល​ដែល​នៅ​លេង​ក្នុង​ក្រុម​ជាមួយ​គ្នា ។

អតីត​មិត្ត​រួម​ក្រុម​ជាមួយនឹង Ronaldo បាន​ប្រាប់​ទៅ​សារព័ត៌មាន ESPN ថា​៖«​មាន​មនុស្ស​ខ្លះ​គឺ​ចិត្តល្អ​ចំពោះ​យើង​ណាស់ ដូច​ជា​កីឡាករ Darren Fletcher ។ គេ​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់ ហើយ​ពួក​ខ្ញុំ​នៅ​តែ​ជា​មិត្តភក្តិ​នឹង​គ្នា ។ ចំពោះ​កីឡាករ Rio Ferdinand និង Cristiano ដែល​និយាយ​ភាសា​ព័រ​ទុ​យ​ហ្កា​ល់ ក៏​បាន​ជួយ​ដែរ ។ ពួក​យើង​មិន​ចេះ​អង់គ្លេស​សោះ​សូ​ម្បី​តែ​បន្តិច​នៅ​ពេល​នោះ​»​។

Fabio បាន​បន្ត​ថា ៖«​ខ្ញុំ​ឮ​គេ​ថា Ronaldo ជា​មនុស្ស​អ​ត្មា​និយម តែ​តាម​ការ​ពិត​គេ​បាន​ជួយ​ពួក​យើង​ច្រើន​ណាស់​ទាំង​នៅ​លើ​តារាង និង​នៅ​ក្រៅ​តារាង ។ ពេល​លេង​ដំបូង​ជាមួយនឹង Tottenham ខ្ញុំ​បាន​លេង​ជាមួយនឹង​គាត់ ។ Cristiano ប្រាប់​ខ្ញុំ​កុំឱ្យ​ប្រថុយ​នៅ​ពាក់កណ្តាល​តារាង ព្រោះ​គាត់​មិន​អាច​ជួយ​ខ្ញុំ​បាន​ទេ​បើ​ធ្វើ​ដូចនេះ ។ ជាមួយនឹង​ការ​ជ្រោមជ្រែង​របស់ Ronaldo ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្តជា​ខ្លាំង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ