ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ត្រូវ​បាន​សម្ភោ​ធ​ព្រឹក​នេះ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​បាន​ចាប់ផ្តើម​សម្ភោ​ធ​សាងសង់​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ​ហើយ ។ ពិធី​សម្ភោ​ធ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្តកំពង់ស្ពឺ ៖ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​បាន​ចាប់ផ្តើម​សម្ភោ​ធ​សាងសង់​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ​ហើយ ។ ពិធី​សម្ភោ​ធ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​លោក​ខុ​ង សៀន​យ៉ូ​វ (KONG XUANYOU) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ។

ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន (Expressway) ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាម​រយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ។ មុន​សម្រេច​សាងសង់​ផ្លូវ​នេះ គឺ​ត្រូវ​ចំណាយពេល​សិក្សា​អស់​ជា​ច្រើន​ឆ្នាំ​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ ។ ដំបូង​ឡើយ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ខ្ចី​ថវិកា​របស់​រដ្ឋាភិបាល​ចិន ដើម្បី​សាងសង់​ផ្លូវ​នេះ តែ​ដោយសារ​គម្រោង​ត្រូវការ​ថវិកា​រហូត​ដល់​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធំ​ជាង​ពិ​ដាន​នៃ​ការ​ខ្ចី​ប្រចាំឆ្នាំ​អនុញ្ញាត​ដោយ​ច្បាប់ និង​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​២០១៥-២០១៨ ក៏​សម្រេច​ឲ្យ​មានការ​វិនិយោគ​តាម​រូបភាព​សាងសង់​ធ្វើ​អាជីវកម្ម និង​ផ្ទេរ​ជំនួស​វិញ ។

ផ្លូវ​នេះ​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពេល​ដាក់​អោយ​ដំណើរការ​នោះ​ក្រុមហ៊ុន​ក៏​បាន​ឯកភាព​មិន​យក​ថ្លៃ​យានយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​ក្នុង​រយៈពេល​១ ខែ​ដំបូង និង​បញ្ចុះតម្លៃ​២០% សម្រាប់​រយៈពេល​១​ឆ្នាំ​ថែម​ទៀត ។ លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​បាន​យល់ព្រម​កែសម្រួល​កម្រៃ​សេវា​ឆ្លងកាត់​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង​នៃ​ប្រ​តិ​ប​តិ្ត​ការ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​មាន​ប្រវែង​សរុប​ជាង​១៩០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង​៨.៣០​គីឡូម៉ែត្រ​ខេត្តកណ្តាល​ប្រវែង​៩.១០​គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង​៨០.៨០​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១.៩២​គីឡូម៉ែត្រ និង​ខេត្ត​ព្រះ​សីហ​នុ​ប្រវែង​៨៩.៨៩​គីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ