ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​៥១​នាក់​ជាប់​ចំណាប់ខ្មាំង​ក្នុង​រថយន្ត​បឺស​ រួច​ជីវិត

5 ឆ្នាំ មុន

ប្រទេស​អីុ​តា​លី ៖ ប៉ូលិស​អីុ​តា​លី​កាលពី​ថ្ងៃ​ទី​២០​មីនា បាន​ជួយ​សង្គ្រោះ​ដោយ​ប្រផិតប្រផើយ សិស្ស​វិទ្យាល័យ​៥១​នាក់​ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ក្នុង​រថយន្ត​បឺស​មួយ នៅ​ជិត​ក្រុង​មី​ឡាន ដោយ​អ្នក​បើក​ជា​ជនជាតិ​អីុ​តា​លី​មាន​ដើម​កំណើត​សេ​ណេ​ហ្គា​ល់​ម្នាក់ ដែល​លើក​ពី​វាសនា​របស់​ពួក​អន្តោប្រវេសន៍​អាហ្វ្រិក​ស្លាប់​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដុត​រថយន្ត​ដឹក​សិស្ស​នោះ​។ រដ្ឋ​អាជ្ញា​ក្រុង​មី​ឡាន​លោក​FRANCESCO…

ប្រទេស​អីុ​តា​លី ៖ ប៉ូលិស​អីុ​តា​លី​កាលពី​ថ្ងៃ​ទី​២០​មីនា បាន​ជួយ​សង្គ្រោះ​ដោយ​ប្រផិតប្រផើយ សិស្ស​វិទ្យាល័យ​៥១​នាក់​ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ក្នុង​រថយន្ត​បឺស​មួយ នៅ​ជិត​ក្រុង​មី​ឡាន ដោយ​អ្នក​បើក​ជា​ជនជាតិ​អីុ​តា​លី​មាន​ដើម​កំណើត​សេ​ណេ​ហ្គា​ល់​ម្នាក់ ដែល​លើក​ពី​វាសនា​របស់​ពួក​អន្តោប្រវេសន៍​អាហ្វ្រិក​ស្លាប់​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដុត​រថយន្ត​ដឹក​សិស្ស​នោះ​។

រដ្ឋ​អាជ្ញា​ក្រុង​មី​ឡាន​លោក​FRANCESCO GRECO ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា នោះ​ជា​ឆាក​ដ៏​អស្ចារ្យ​មួយ ដែល​ប៉ូលិស​អាច​ធ្វើ​ឲ្យ​រថយន្ត​នោះ​ឈប់​បាន ហើយ​ជម្លៀស​សិស្សសាលា​ទាំងអស់​ដែល​ជាប់​ជា​ចំណាប់ខ្មាំង​ចេញ​បាន​អស់​ដោយ​ប្រផិតប្រផើយ​។ លោក និយាយ​ថា​នោះ​ជា​ឆាក​មើលទៅ​ដូច​ក្នុង​ខ្សែភាពយន្ត​មួយ​ដូច្នោះ​ដែរ​។ អ្នក​បើករថយន្ត​នោះ​ត្រូវ​ចាប់ខ្លួន ក្រោម​បទចោទប្រកាន់​ពី​ការ​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង ចង់​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​និង​បង្ក​អគ្គិភ័យ របៀប​ជា​អំពើ​ភេរវកម្ម​។

អ្នក​បើករថយន្ត​នោះ​ឈ្មោះ​OUSSEYNOU SY អាយុ​៤៧​ឆ្នាំ​ទទួល​បាន​សញ្ជាតិ​អីុតា​លី​ចាប់តាំងពី​ឆ្នាំ​២០០៤​មក ហើយ​រូបគេ​ជា​អ្នក​បើករថយន្ត​ដឹក​សិស្ស​ដែល​ពុំ​ដឹង​ពី​ប្រ​វ​ត្តិ់​។ ជន​នោះ​ធ្វើ​សកម្មភាព​តាមតែ​គំនិត​របស់​គេ​ម្នាក់ឯង ដោយ​គ្មាន​ទំនាក់ទំនង​ជាមួយ​លទ្ធិ​អ៊ិ​ស្លា​ម​និយម​រ៉ា​ឌី​កាល់​ឡើយ​។ នេះ​ជា​វាយតម្លៃ​របស់​ប្រមុខ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ក្រុង​មី​ឡាន លោក​ALBERTO NOBOLI ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​។

លោក​បន្ត​ថា​អំពើ​របស់​គេ​ជា​អំពើ​ដែល​បាន​គ្រោងទុក​មុន​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​។ រូបគេ​ចង់​ឲ្យ​ពិភពលោក​ទាំងមូល និយាយ​ពី​រឿង​គេ​។ បុរស​នោះ​បាន​បង្ហោះ​តាម​YOUTUBE នូវ​វី​ដេ​អូ​មួយ​ដើម្បី​ពន្យល់​ពី​សកម្មភាព​របស់​គេ​និង​និយាយ​ថា អា​ហ្រិ្វ​ក​ចូរ​នាំ​គ្នា​ក្រោកឈរ​ឡើង​។ គេ​មាន​ចេតនា​និយាយ​បែប​នេះ ទៅ​កាន់​បណ្ដា​សាច់ញាតិ​គេ​រស់នៅ​CREMA ជិត​ក្រុង​មី​ឡាន ព្រមទាំង​នៅ​សេ​ណេ​ហ្គា​ល់​ផង​ដែរ​។

មាន​ប្រពន្ធ​ជា​ជនជាតិ​អីុតា​លី តែ​លែងលះ​គ្នា បុរស​នោះ​មានកូន​២​នាក់​មាន​វ័យ​ជំទង់​អស់ហើយ​។ យោង​តាម​មេធាវី​របស់​គេ​ថា ពេល​សួរ​ចម្លើយ​បុរស​នោះ​និយាយ​ថា រូបគេ​ធ្វើ​សកម្មភាព​ដ៏​ត្រចះត្រចង់​មួយ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍ លើ​បណ្ដា​ផលវិបាក​នៃ​នយោបាយ​អន្តោប្រវេសន៍​។

សិស្ស​៥១​នាក់​នៃ​អនុ​វិទ្យាល័យ​CREMA ជិះ​រថយន្ត​នោះ ធ្វើ​ដំណើរ​ក្នុង​ក្រប​ខណ្ឌ​របៀប​ជា​កីឡា ទៅ​កាន់​ទីតាំង​កីឡាអត្តពលកម្ម​មួយ​ដោយ​មាន​អ្នក​ជូន​ដំណើរ​៣​នាក់ ហើយ​ពេល​រថយន្ត​កំពុង​តែ​រត់ អ្នក​បើក​ស្រាប់តែ​ដូរ​ផ្លូវ ទៅ​កាន់​ព្រ​លាន​យន្ត​ប​ហោះ​LINATE​។ ការ​ចាប់​ចំណាប់ខ្មាំង​មាន​រយៈពេល​ជាង​កន្លះ​ម៉ោង​។ ក្មេង​ៗ​ដែល​ជាប់​ជា​ចំណាប់ខ្មាំង​ក្នុង​រថយន្ត​រៀបរាប់​ថា ម្នាក់​ៗ​នឹក​ថា​នឹង​ពុំ​អាច​ចេញពី​រថយន្ត​ដោយ​មានជីវិត​ឡើយ​។ ក្មេង​ៗ​ទាំងនោះ​រៀបរាប់​ទៀត​ថា មាន​ប៊ីដុង​ប្រេងសាំង​និង​ដែកកេះ​មួយ បុរស​នោះ​បាន​ប្រមូល​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ ហើយ​ប្រាប់​ទៅ​ពួក​អ្នក​អមដំណើរ​ឲ្យ​ចាប់ចង​ពួក​គេ​ជាមួយ​ខ្សែភ្លើង​មួយ​។

អ្នក​បើករថយន្ត​នោះ​និយាយ​ថា រូបគេ​ធ្លាប់​បាត់បង់​កូន​៣​នាក់​ក្នុង​សមុទ្រ​។ សិស្ស​ដែល​ជាប់​ជា​ចំណាប់​រៀបរាប់​ទៀត​ថា ជន​នោះ​គំរាម​ពួក​យើង​ថាបើ​ពួក​យើង​ហ៊ាន​រើ នោះ​គេ​នឹង​ចាក់​សាំង​ហើយ​ដុត ហើយ​ជន​នេះ​និយាយ​មិន​ឈប់​ថា មាន​មនុស្ស​ជា​ជនជាតិ​អាហ្វ្រិក​ច្រើន​ណាស់​ដែល​បន្ត​ស្លាប់ និង​ថា​នោះ​ជា​កំហុស​របស់រ​ឧបនាយករដ្ឋមន្ត្រី​អីុតា​លី​២​នាក់​ជា​មនុស្ស​ខ្លាំង​ក្នុង​ប្រទេស លោក​DI MAIO និង​លោក​SALVINI​។ សិស្សសាលា​ជាប់​ជា​ចំណាប់ខ្មាំង​បន្ត​ថា​បុរស​នោះ បាន​ចាក់​ប្រេងសាំង​ហើយ​គេ​ក៏​បញ្ចេញ​កាំភ្លើងខ្លី​មួយ​ដើម​និង​កាំបិត​មួយ​។ បន្ទាប់​មក​ប៉ូលិស​ក៏​បាន​លើក​មក​ដល់​ហើយ​ជួយ​សង្គ្រោះ​ពួក​យើង​ទាំង​ប្រផិតប្រផើយ​បំផុត មុន​រថយន្ត​ឆេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ