ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បោះ​ឆ្នោត​ថ្ងៃ​២៤​មីនា​ជ្រើសរើស​សមា​ជិក​សភា​៥០០​រូប

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​បោះ​ឆ្នោត​សភា​ថៃ​ឆ្នាំ​២០១៩ ត្រូវធ្វើ​នា​ថ្ងៃ​ទី​២៤​មីនា​ដើម្បី​ជ្រើសរើស​សមាជិក​សភា​៥០០​រូប​។ ប្រទេស​ថៃ​ដឹកនាំ​ដោយ​របប​យោធា​មួយ​ដែល​កាន់​អំណាច ក្រោយ​វិបត្តិ​នយោបាយ​យ៉ាង​ជ្រៅ មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៤​។ សភា​ដែល​បោះ​ឆ្នោត​ជ្រើសរើស​ក្នុង​ឆ្នាំ​២០១៤​ត្រូវ​បាន​រំលាយ ក្រោយ​រដ្ឋប្រហារ​ខែឧសភា​ឆ្នាំ​២០១៤​ហើយ​ជំនួស​ដោយ​សភា​មួយ ជ្រើសតាំង​ដោយ​របប​យោធា…

ប្រទេស​ថៃ ៖ ការ​បោះ​ឆ្នោត​សភា​ថៃ​ឆ្នាំ​២០១៩ ត្រូវធ្វើ​នា​ថ្ងៃ​ទី​២៤​មីនា​ដើម្បី​ជ្រើសរើស​សមាជិក​សភា​៥០០​រូប​។ ប្រទេស​ថៃ​ដឹកនាំ​ដោយ​របប​យោធា​មួយ​ដែល​កាន់​អំណាច ក្រោយ​វិបត្តិ​នយោបាយ​យ៉ាង​ជ្រៅ មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៤​។ សភា​ដែល​បោះ​ឆ្នោត​ជ្រើសរើស​ក្នុង​ឆ្នាំ​២០១៤​ត្រូវ​បាន​រំលាយ ក្រោយ​រដ្ឋប្រហារ​ខែឧសភា​ឆ្នាំ​២០១៤​ហើយ​ជំនួស​ដោយ​សភា​មួយ ជ្រើសតាំង​ដោយ​របប​យោធា ដែល​ប្រកាស​ដោយ​ខ្លួនឯង​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​រក្សា​សណ្ដាប់ធ្នាប់​។

អគ្គមេបញ្ជាការ​កងទ័ព​ថៃ​និង​ជា​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ចាប់តាំងពី​ពេល​នោះ​មក​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។ ក្នុង​ឆ្នាំ​២០១៨​លោក​បាន​បង្កើត​គណបក្ស​មួយ​ដើម្បី​ជួយ​លោក រក្សា​តំណែង​ប្រមុខ​រដ្ឋាភិបាល​។ គណបក្ស​លោក​មានឈ្មោះ​ថា គណបក្ស​អំណាច​រដ្ឋ​ដើម្បី​ប្រជាជន​។ ការ​បោះ​ឆ្នោត​សភា​ថៃ​ពី​ដំបូង​សន្យា​ធ្វើ​ក្នុង​ឆ្នាំ​២០១៥ តែ​ចាប់ពី​ពេល​នោះ​មក​ត្រូវ​បាន​ពន្យារពេល​ច្រើន​ឆ្នាំ រហូត​ដល់​ខែមករា​ឆ្នាំ​២០១៩ តែ​ត្រូវ​បាន​គេ​សម្រេច​រៀបចំ​ធ្វើ​ថ្ងៃ​ទី​២៤​មីនា​។

រដ្ឋធម្មនុញ្ញ​ថៃ​ឆ្នាំ​២០១៧ រៀបចំ​ដោយ​របប​យោធា ហើយ​អនុម័ត​តាម​រយៈ​ការ​បោះ​ប្រជាមតិ​មួយ​នា​ឆ្នាំ​២០១៦​ចែង​ថា ថៃ​ជា​ប្រទេស​មាន​សភា​២​គឺ សភា​ជាន់​ទាប​និង​សភា​ជាន់ខ្ពស់​ដែល​ជា​ព្រឹទ្ធសភា​។ ព្រឹទ្ធ​សភា​មាន​សមាជិក​២៥០​រូប ដែល​ជ្រើសតាំង​ទាំងស្រុង​ដោយ​ពួក​យោធា​។ ចំណែក​សភា​មាន​សមាជិក​៥០០​រូប ដែល​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​រៀង​រាល់​៤​ឆ្នាំ​ម្ដង​។ ក្នុង​ចំណោម​កៅអី​ទាំង​៥០០​ក្នុង​សភា ៣៥០​រូប​បោះ​ឆ្នោត​ជ្រើសរើស​បែប​ឯកត្តនាម​យក​សំឡេង​ភាគច្រើន ក្នុង​បណ្ដា​មណ្ឌលបោះឆ្នោត​។ ចំណែក​កៅអី​១៥០​ទៀត​ជ្រើសរើស​បែប​សមាមាត្រ​។ ផ្ទុយ​ពី​ប្រព័ន្ធ​មុន​បណ្ដា​អ្នកបោះឆ្នោត​មាន​សន្លឹក​ឆ្នោត​តែ​មួយ​សន្លឹក​គត់ ដែល​ត្រូវ​បំពេញ​ពុំ​មែន​២​សន្លឹក​ទេ​។

ច្បាប់បោះឆ្នោត​ថៃ​ពេល​នេះ​តម្រូវ​ម្យ៉ាងទៀត​ឲ្យ​បណ្ដា​គណបក្ស​ចូលរួម​បោះ​ឆ្នោត ប្រកាស​ជា​មុន បេក្ខជន​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​៣​រូប​។ អ្នក​ទាំងនោះ​មិន​ចំ​បាច់​ទាល់តែ​មនុស្ស​ក្នុង​គណបក្ស​ដែល​ជា​អ្នក​រើស​ជា​បេក្ខជន​ឡើយ​។ ដូច្នេះ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ជា​ផ្លូវការ​នៅ​តែ​ជា​អ្នក​ឯករាជ្យ​។

គណបក្ស​ដែល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​មាន គណបក្ស​ភឿ​ថៃ​របស់​លោក​SUDARAT KEYURAPHAN គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាប់​ភី​សីត​វាចា​ជីវ៉ា គណបក្ស​អំណាច​រដ្ឋ​ដើម្បី​ប្រជាជន របស់​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា គណបក្ស​អនាគត​ថ្មី​របស់​លោក​THANATHORN គណបក្ស​មោទនភាព​ថៃ និង​គណបក្ស​អភិវឌ្ឍន៍​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ