ហួសចិត្ត…ចោរលួចឡានហ៊ីយ៉ាន់ដាយនេះ​ពីក្រុងព្រះសីហនុ-មកភ្នំពេញ


រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​មួយ​គ្រឿងត្រូវ​អ្នកបើក​លួច​ពី​ខេត្ត​កំពង់សោម ហើយបានដឹង​តាមរយៈ​ប្រព័ន្ធ​
ជី​ភី​អេស ក៏​ត្រូវ​​ម្ចាស់​និង​បងប្អូន​តាម​រក​ឃើញចត​ទុក​ចោល​លើ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ ​បង្កឱ្យ​​មានការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​០១ ​និង​៤៥​នាទី​រសៀល​ថ្ងៃទី២១ មីនា ​ស្ថិត​​ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​វី​តា​ល់ ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ភូមិ​ទួល​ថ្ងាន់ ​សង្កាត់​ទួល​សង្កែ​២ ​ខណ្ឌប្ញ​​ស្សី​កែវ ​ហើយម្ចាស់​បានមក​​ប្តឹង​នគរបាល​​ឱ្យ​​ដកហូត​យក​មក​ទុក​ នៅ​​ក្នុងស្នាក់​ការ​ប៉ុស្តិ៍ទួល​សង្កែ២វិញ ។​

ទោះបីជា​យ៉ាង​ ជនសង្ស័យខាងលើ បាន​រត់គេច​ខ្លួន​បាត់ មុន​ពេល​ដែល​ម្ចាស់និង​នគរបាល​ទៅ​ដល់​ទី
នោះ ។ រថយន្ត​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​.ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣E-0980 ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​ចំណុះ៥តោន​ មាន​ម្ចាស់​ឈ្មោះ ទុំ ចាន់​រតនា ភេទ​ប្រុស​ អាយុ៣១ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ ។ រីឯជនសង្ស័យ​ជា​អ្នកបើកបរ ម្ចាស់​ពុំ​បាន​ប្រាប់​ឱ្យ​​ស្គាល់​អត្តសញ្ញាណ​ឡើយ​ ។

បើតាម​ម្ចាស់ឱ្យ​​នគរបាល​ដឹងទៀត​​ថា រថយន្ត​នោះ​ត្រូវ​​ជនសង្ស័យ​ជា​អ្នកបើកបរ បាន​លួច​យក​ពី​ខេត្ត​កំពង់​សោម កាលពី​វេលា​ព្រឹក​ថ្ងៃ​២១​ មីនា ដដែលនេះ ​ដោយ​ជនសង្ស័យ​បាន​ប្រាប់​ម្ចាស់​ថា រថយន្ត​ខូច​ហើយ យក​រថយន្ត​ចេញពី​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ទៅ​ជួល​ជុល ​។ ​លុះ​ក្រោយមក ​អ្នក​បើក​បរនោះ បាន​បិទ​ទូរស័ព្ទ​រហូត ​។ ​តាមរយៈជី​ភី​អេស ម្ចាស់​​បាន​ដឹង​ថា រថយន្ត​នោះ​ត្រូវ​បាន​ជនសង្ស័យ​បើក​មក​ភ្នំពេញ ​ក៏​​ប្រាប់​បងប្អូន​នៅ​ភ្នំពេញ​ ​ឱ្យជួយតាម​​រ​កតាម​ទិស​ដៅ ​ក៏​​​ប្រទះ​ឃើញ​រថយន្ត​នោះ​ចត​ទុក​នៅ​តាម​ដងផ្លូវ​តែ​ម្តង​ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ