ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​វាយប្រហារ​នៅ​សូ​ម៉ា​លី​អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម

5 ឆ្នាំ មុន

ប្រទេស​សូ​ម៉ា​លី ៖ អង្គការសិទ្ធិមនុស្ស​AMNESTY INTERNATIONAL​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០​មីនា នូវ​ឯកសារ​មួយ មាន​ចំណងជើង​ថា សង្គ្រាម​លាក់បាំង​របស់​សហរដ្ឋអាមេរិក​នៅ​សូ​ម៉ា​លី​។ របាយការណ៍​នោះ​សរសេរ​ថា ពួក​អ្នកជំនាញ​ការ​របស់​យើង បាន​ទៅ​កាន់​សូ​ម៉ា​លី​ដោយនៅ​ទីនោះ​ពួក​គេ…

ប្រទេស​សូ​ម៉ា​លី ៖ អង្គការសិទ្ធិមនុស្ស​AMNESTY INTERNATIONAL​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០​មីនា នូវ​ឯកសារ​មួយ មាន​ចំណងជើង​ថា សង្គ្រាម​លាក់បាំង​របស់​សហរដ្ឋអាមេរិក​នៅ​សូ​ម៉ា​លី​។

របាយការណ៍​នោះ​សរសេរ​ថា ពួក​អ្នកជំនាញ​ការ​របស់​យើង បាន​ទៅ​កាន់​សូ​ម៉ា​លី​ដោយនៅ​ទីនោះ​ពួក​គេ បាន​ជួប​សម្ភាសន៍​១៥០​លើក ជាមួយ​បណ្ដា​សាក្សី ដែល​ជា​សាច់ញាតិ​ជន​រង​គ្រោះ ជា​មនុស្ស​រត់​ភៀស​ខ្លួន​ដោយ​ការ​ប្រយុទ្ធ​គ្នា​និង​បណ្ដា​អ្នក​ជំនាញការ ក្នុង​នោះ​មាន​ទាំង​អ្នក​ជំនាញការ ក្នុង​ផ្ទៃ​កងទ័ព​អា​មេ​រិ​​ក​ផង​។ ក្នុង​សេចក្ដី​ប្រកាស​មួយ អង្គការ​នោះ​បន្ត​ថា បណ្ដា​ព័ត៌មាន​ដែល​ប្រមូល មាន​ទាំង​បណ្ដា​រូបភាព​តាម​ផ្កាយ​រណប បណ្ដា​រូបភាព​នៃ​កន្លែង​ទម្លាក់​គ្រាប់បែក ព្រមទាំង​បណ្ដា​អំបែង​គ្រាប់​ប្រមូល​នៅ​ទីតាំង​រង​ការ​វាយប្រហារ​។

ចាប់តាំងពី​ឆ្នាំ​២០១៧​មក​អង្គការ​នោះ​រាប់​ឃើញ​មានការ​វាយប្រហារ តាម​អាកាស​ជាង​១០០​លើក​របស់​អា​មេ​រិ​ក​នៅ​សូ​ម៉ា​លី​។ គេ​ផ្ដោត​ខ្លាំង​លើ​ការ​វាយប្រហារ​តាម​អាកាស​៥​លើក រយៈពេល​២​ឆ្នាំ ដែល​សម្លាប់​ជន​ស៊ី​វិល​១៤​នាក់​ហើយ​៨​នាក់​ទៀត​រង​របួស​។ ការ​វាយប្រហារ​សម្លាប់​ជន​ស៊ី​វិល មាន​បញ្ហា​លើ​តួនាទី​របស់​អា​មេ​រិ​ក ក្នុង​សង្គ្រាម​នៅ​សូ​ម៉ា​លី ដែល​លាក់បាំង​ហើយ​ពុំ​មានការ​ដាក់ទោស​។

នៅ​សូ​ម៉ា​លី​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​ធ្វើ​ឡើងជា​ពិសេស​តាម​យន្តហោះ​គ្មាន​មនុស្ស​បើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ