ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​សាកល​ត្រៀម​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​7​រូប​ទៅ​ប្រកួត​ជើងឯក​ទ្វីប​អា​ស៊ីនៅ​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់សាកល​កម្ពុជា ត្រៀម​បញ្ជូន​ក្រុម​ជម្រើស ជាតិ​ចំនួន​៧​រូប​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ជើងឯក​ទ្វីបអាស៊ី​បុរស​-​នារី​ឆ្នាំ​២០១៩-Asian Elite Men &Women Boxing…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់សាកល​កម្ពុជា ត្រៀម​បញ្ជូន​ក្រុម​ជម្រើស ជាតិ​ចំនួន​៧​រូប​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ជើងឯក​ទ្វីបអាស៊ី​បុរស​-​នារី​ឆ្នាំ​២០១៩-Asian Elite Men &Women Boxing Championship 2019 ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​២៧ មេ​សា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ត្រៀម​បញ្ជូន​ក្រុម​ជម្រើសជាតិ​ឱ្យទៅ​ចូលរួម​ប្រកួត​ច្រើន​បែប​នេះ​។

លោក​ថា សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ត្រូវ​ចំណាយ​ទៅ​លើ​ថ្លៃ​ហូប​ចុក ស្នាក់​នៅ និង​បង់​សិទ្ធិ​ប្រកួត​អស់​ប្រហែល​ជិត​១០.០០០​ដុល្លារ​ឯណោះ ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​ទៅ​ភាគី​ប្រទេស​ថៃ ឱ្យ​គេ​ជួយ​រ៉ាប់រង​ជំនួស​ទាំងស្រុង​។ ចំពោះ​ប្រតិភូ​ដឹកនាំ កីឡាករ​-​កីឡាការិនី​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​មាន​កីឡាករ​៥​នាក់​រួម​មាន សៅ រង្សី​, ណាត សៀ​ក​ងិ​ន (​ម្ទេសខ្មាំង​)​ប៉ា​ង ណុ​ន​, យ៉ុ​ន ដា​រ័​ត្ន និង​វី សុ​ភ័ស្ស
និង​កីឡាការិនី​២​នាក់​ទៀត​មាន នៅ ស្រី​ពៅ និង​វី ស្រី​ខួច ។ ចំណែក​ប្រតិភូ​ដឹកនាំ​វិញ​មាន​៥​នាក់ គ្រូ​បង្វឹក​៣​នាក់ តំណាង​ក្រសួង​អប់រំ យុវជន​និង​កីឡា​១​នាក់ ប្រធាន​ប្រតិភូ​ដឹកនាំ​គឺ​លោក ប៊ុ​យ សោ​ភ័​ណ្ឌ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ សហព័ន្ធ​កីឡាប្រដាល់​សាកល​អាស៊ី​(Asian Boxing Confederation General Assembly) ក៏​នឹង​រៀបចំ​ធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួន​ផង​ដែរ នៅ​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​អនុប្រធាន​៤​រូប និង​សមាជិក​ប្រតិបត្តិ​ចំនួន​១០​រូប​។ លោក ប៊ុ​យ សោ​ភ័​ណ្ឌ ក៏​បាន​ត្រៀមខ្លួន​ឈរឈ្មោះ​ជា​បេក្ខភាព​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ