ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសអះអាងថា «មិនមែន​ជាករណី​ប៉ង​រំលោ.ភ»…ដូច​ការ​ផ្សាយនោះទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នគរបាលខណ្ឌ​ជ្រោយចង្វារធ្វើការ​អះអាង​ នៅរសៀលថ្ងៃទី​២១ មីនា នេះ ជនសង្ស័យ​​ម្នាក់ ​ដែលបាន​ផ្លោះ​របងវត្ត​ចូល​ទៅ​វាយកូន​តូច​៣​នាក់ និង​ប្រតាយប្រតប់​ចាក់ស្ត្រី​ជា​ម្តាយ​រងរ​បួស​ជាប់​កូន​កាំំ​បិត​នៅ​ក្នុង​ពោះ​ គឺ​មិនមែនជា​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទេ…

រាជធានី​ភ្នំពេញ​ ៖ ​នគរបាលខណ្ឌ​ជ្រោយចង្វារធ្វើការ​អះអាង​ នៅរសៀលថ្ងៃទី​២១ មីនា នេះ ជនសង្ស័យ​​ម្នាក់ ​ដែលបាន​ផ្លោះ​របងវត្ត​ចូល​ទៅ​វាយកូន​តូច​៣​នាក់ និង​ប្រតាយប្រតប់​ចាក់ស្ត្រី​ជា​ម្តាយ​រងរ​បួស​ជាប់​កូន​កាំំ​បិត​នៅ​ក្នុង​ពោះ​ គឺ​មិនមែនជា​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទេ គឺ​ជនសង្ស័យ​ម្នាក់ខឹងស្ត្រី​ម្តាយ​ក្មេង បាន​​​ដេញខ្លួន​​មិន​ឱ្យ​ជក់ថ្នាំ​ញៀន​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ទើបបង្ក​​ឱ្យ​មាន​ហិង្សា​​របួសស្នាម​បែបនេះ ​។ គួរបញ្ជាក់ថា ហេតុការណ៍​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣រសៀលថ្ងៃ​ទី​២០ ​មីនា ​ស្ថិតនៅ​ក្នុង​បរិវេណ​វត្ត​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។

ស្ត្រី​ជា​ម្តាយ​ដែល​រង​របួសធ្ងន់​ ឈ្មោះ​សៅ យឿ​ន​ អាយុ​៣២​ឆ្នាំ​ មុខរបរ​នៅផ្ទះ មាន​លំនៅ​ផ្ទះ​កន្លែង​កើត​ហេតុ បាន​រង​របួសមួយ​កាំបិត​ចំពោះ​បាក់​ជាប់​ ។​ ចំណែកកូនតូច​៣​នាក់ (ស្រី​២ ប្រុស​១) កូនស្រី​បង​អាយុ ៨​ឆ្នាំ កូនស្រី​ទី​២ ​អាយុ​៦​ឆ្នាំ និង​កូនប្រុស​ទី៣ មាន​អាយុប្រមាណ​ជាង​១​ឆ្នាំ ។ បើតាម​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បានអោយ​ដឹងទៀត​​ថា ​​មុន​ពេល​កើតហេតុ ជនសង្ស័យរួម​ទាំង​មិត្ត​ភ​ក្តិ បាន​នាំ​គ្នាផ្លោះ​របង​ចូល​ក្នុង​បរិវេណ​វត្តប្រជុំ​សារ​គរ ហៅ​វត្ត​ថ្មី ​ជក់​គ្រឿងញៀន​ក្នុង​ចេ​យ​តី​យ៍ ។

ប្រភព​បន្តថា ខណៈ​នោះ​ ស្ត្រី​រង​គ្រោះ​​បាន​ដេញ​ ហើយជនសង្ស័យបាន​គេចខ្លួន​បាត់​ទៅ​ ។ ​លុះ​ក្រោយមក​ជនសង្ស័យក៏​ផ្លោះ​របង​ចូល​មក​វិញ​ និង​បាន​ទៅ​វាយ​កូនស្រី-ប្រុសតូច​ៗ៣​នាក់ ​បណ្តាល​ឱ្យ​​ស្រែកយំ​ ។ ហើយ​ស្ត្រី​ជា​ម្តាយ ក៏​​ទៅ​ប្រតាយប្រតប់ជាមួយនិង​ទាញ​កូនកាំបិត​​ចាក់​​លើជន​សង្ស័យ​​រ​បួស ហើយត្រូវ​ជនសង្ស័យដណ្តើម​បានកូន​កាំបិត​មកចាក់​មក​លើ​ស្ត្រី​រង​គ្រោះ​វិញ បណ្តាល​​ឱ្យ​រ​បួស​មួយ​កាំបិត និង​បាក់​ជាប់​នៅ​ពោះ​បញ្ជូន​ទៅ​សង្គ្រោះ​នោះ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​។

នគរបាលបន្តថា បន្ទាប់​ពីកើត​រឿង​អំពើ​ហិង្សានេះ ក៏មានបណ្តាញ​ព័ត៌មាន​មួយ​ចំនួនបាន​ផ្សព្វផ្សាយ និង​បាន​អះអាង​ថា ជា​ករណី​ប៉ុន​ប៉ង​រំលោភ​កូន​ស្ត្រី​រង​គ្រោះ​ តែមិន​បាន​សម្រេច ។​ ​​ តាម​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ​បានអោយ​ដឹង​ថា ​ករណី​នេះ​មិនមែន​ជា​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈនោះ​ទេ គឺ​ជនសង្ស័យខឹង​ស្ត្រី​ម្តាយ​ម្តាយ​​ ក៏​​​ចូល​ទៅ​វាយ​កូន​ៗ​ និង​មានការ​ប្រតាយប្រតប់​គ្នា​ បង្ក​ទៅ​ជា​របួស​ស្នាម​តែ​ម្តង ។

បើតាម​កាមេរ៉ា​សុ​វត្ថិភាព​របស់​ប្រជាពលរដ្ឋ​អ្នក​ជិតខាង ​​បាន​​​ឃើញ​ថា មុន​ពេល​កើតហេតុ​ គឺមាន​​បុរស​ម្នាក់​បាន​ឡើង​របង​ផ្លោះ​ ចូល​ក្នុង​បរិវេណ​វត្ត​ និង​បាន​រត់គេច​ខ្លួនទាំង​របួស បន្ទាប់​ពី​ស្ត្រី​ជា​ម្តាយ​ចាក់​ឱ្យរ​ងរ​បួសនោះ​ ។

អត្ថបទសរសេរ ដោយ