ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត២ពាន់ករណី និងឃាត់ខ្លួនមនុស្សជិត៤ពាន់នាក់ នេះត្រឹមត្រីមាស​ទី​១​ឆ្នាំ​២០១៩ករណីគ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ និង​បរទេស​ជិត​៤​ពាន់​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ និង​បទល្មើស​គ្រឿងញៀន ហើយ​សមត្ថកិច្ច​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​ចំនួន​ជិត​៨០​គីឡូក្រាម នេះ​បើ​យោង​តាម​រយៈ​របាយការណ៍​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានអោយ​ដឹង ។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ និង​បរទេស​ជិត​៤​ពាន់​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ និង​បទល្មើស​គ្រឿងញៀន ហើយ​សមត្ថកិច្ច​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​ចំនួន​ជិត​៨០​គីឡូក្រាម នេះ​បើ​យោង​តាម​រយៈ​របាយការណ៍​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានអោយ​ដឹង ។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​១៧២៩​ករណី ក្នុង​នោះ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៣៧៧៧​នាក់ ស្រី​៣១៦​នាក់​) ជនបរទេស​១០៤​នាក់ (​ស្រី​២៦​នាក់​)​មាន​៧​សញ្ជាតិ ។

បទល្មើស​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​រួម​មាន​អំពើ​ជួញដូរ​រក្សា​ទុក​កែ​ច្នៃ​ចាត់ចែង និង​ដាំ​ដុះ​៩៩៩​ករណី ឃាត់​១៨៣៣​នាក់ (​ស្រី ១៧១​នាក់​)​។ ជា​ការ​កត់​សម្គាល់ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ត្រីមាស​ទី​១​ដើម ឆ្នាំ​២០១៩​នេះ គឺ​មាន​តែ​ករណី​បង្ក្រាប​នៅ​មជ្ឈមណ្ឌល​សំបុក​គ្រឿងញៀន​រ៉ុ​ក​ប៉ុណ្ណោះ​ដែល​ល្បីល្បាញ​ជាង​ករណី​ណា​ៗ​ទាំងអស់ ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣១២​នាក់ រឹបអូស​សារធាតុ​ញៀន​ជាង​៥០​គីឡូក្រាម ហើយ​មនុស្ស​ចំនួន​១៨​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ក្នុង​នោះ​រួម​មាន​ទាំង​ឧកញ៉ា គិត ធៀង ដែល​ជា​ម្ចាស់​អាជីវកម្ម​រ៉ុ​ក​ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួម​គ្នា​ស៊ើបអង្កេត​ស្វែងរក​ម្ចាស់ និង​អ្នក​ពីក្រោយ​ខ្នង​នៃ​ការ​នាំ​ចូល​នូវ​គ្រឿងញៀន​នេះ​បន្ថែម​ទៀត​ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ឲ្យ​ករណី​នេះ​មានការ​ថយ​ចុះ ដើម្បី​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា សង្គម​ជាតិខ្មែរ​ទាំងមូល ហើយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ប្រទេស​ជាតិ ហើយ​ត្រូវ​តែ​រួម​សហការ​គ្នា​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ក្នុង​ការ​បង្ក្រាប និង​លុប​បំបាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ